Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់អំណោយជូនគ្រូបង្វឹក Park Hang-seo ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

08:52 | 09/02/2021

នារសៀលថ្ងៃទី ៧ ខែកុម្ភៈ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានទទួលអំណោយពីនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានជូនពរជូនចំពោះលោកគ្រូបង្វឹក Park Park-seo ឱ្យទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដ៏កក់ក្តៅនិងល្អប្រសើរនៅវៀតណាម។

លោកគ្រូបង្វឹក Park Hang-seo

លោកគ្រូបង្វឹក Park Hang-seo បានសំដែងនូវក្ដីរំភើបចិត្ដយ៉ាងខ្លាំងចំពោះការយកចិត្ដទុកដាក់ពីនាយករដ្ឋមន្រ្តីវៀតណាម។ លោកគ្រូបង្វឹក Park Hang-seo បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកតាមបទប្បញ្ញត្ដិក្នុងរយៈពេល ២១ ថ្ងៃ លោកនឹងចាប់ផ្តើមភ្លាមការត្រៀមរៀបចំសម្រាប់ការហ្វឹកហាត់ក្រុមបាល់ទាត់ដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុតនិងបន្តនាំមកនូវក្ដីសប្បាយរីករាយដល់អ្នកគាំទ្របាល់ទាត់វៀតណាម។

លោក Park Hang-seo វិលត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូងវិញបន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពទី ២ របស់ក្រុមបាល់ទាត់វៀតណាមនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោយរយៈពេលដាក់ឲ្យនៅដាច់ដោយឡែក លោកគ្រាន់តែសម្រាកជាង ២ សប្តាហ៍នៅស្រុកកំណើតប៉ុណ្ណោះ មុនពេលត្រឡប់មកប្រទេសវៀតណាមវិញ។ លោកគ្រូបង្វឹក Park Hang-seo និងក្រុមជំនួយការរបស់គាត់នឹងទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅសណ្ឋាគារក្នុងរយៈពេលដាក់ឲ្យនៅដាច់ដោយ​​ឡែក./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់