Trending now

លើកដម្កើងគ្រូចំនួន ១៨៣ នាក់ ទទួលបានកិត្តនាមជា “គ្រូបង្រៀនឆ្នើមប្រចាំឆ្នាំ ២០១៩”

22:33 | 17/11/2019

កម្មវិធីលើកដម្កើងដល់ “គ្រូបង្រៀនឆ្នើមប្រចាំឆ្នាំ” ក្នុងឆ្នាំ ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដើម្បីអបអរសាទរ ខួបលើកទី ៣៧ នៃទិវាគ្រូបង្រៀនវៀត ណាម (២០ វិច្ឆិកា ១៩៨២- ២០ វិច្ឆិកា ២០១៩)។

គ្រូបង្រៀនលេចធ្លោជាងគេចំនួន ១៨៣ នាក់តំណាងឱ្យគ្រូបង្រៀនជិត ១,៤ លាននាក់ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតសាកលវិទ្យាល័យក្នុងវិស័យអប់រំ ទទួលបានការលើកដម្កើងក្នុងពិធីនេះ

អញ្ជើញថ្លែងនៅក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Huu Do បានសង្កត់ធ្ងន់ថា៖ “បុព្វហេតុអប់រំ តម្រូវអោយលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់គ្រង់ ម្នាក់ៗ ទោះបីជាស្ថិតក្នុងមុខតំណែងណាក៏ដោយ ក៏តែងតែលើកស្ទួយនូវគំរូសីលធម៌ ការសិក្សាដោយខ្លួនឯងផងដែរ។ ខ្ញុំមានបំណងនិងជឿជាក់ថា លោកគ្រូ អ្នកគ្រូ នឹងបន្តព្យាយាមជំនះរាល់ការលំបាក ដើម្បីខិតខំក្លាយជាគ្រូល្អ វីរៈជនអនា មិក ដូចទៅនឹងប្រសាសន៍របស់លោកប្រធានហូជីមិញជាទីស្រឡាញ់ដែលបានពោល ថា៖ គ្រូបង្រៀនល្អ គ្រូដែលសមនឹងធ្វើជាគ្រូបង្រៀន ទោះបីជា ឈ្មោះរបស់គេមិនត្រូវបានចុះផ្សាយនៅលើកាសែត ហើយក៏មិនទទួលបានមេដាយក៏ដោយ ប៉ុន្តែគ្រូល្អគឺជាវីរៈជនអនាមិក ដើម្បីយើងតែងតែបំពេញភារកិច្ចដ៏ថ្លៃថ្នូរ ក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ សម្រាប់បម្រើបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេសជាតិ”។

គ្រូបង្រៀនចំនួន ១៨៣ នាក់ ត្រូវបានផ្តល់កិត្តិយសនៅឆ្នាំនេះ មានគ្រូចំនួន ១២៨ នាក់ មកពីសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ហើយគ្រូចំនួន ៥៥ នាក់ដែលមកពីសាកលវិទ្យាល័យនិងមហាវិទ្យាល័យលើទូទាំងប្រទេស។ លោកគ្រូ អ្នកគ្រូដែលទទួលបានការលើកដម្កើងទាំងនេះ ជាបុគ្គលឆ្នើមជាមួយនឹងស្នាដៃជាច្រើនក្នុងការបង្រៀន និងមានបទពិសោធន៍ជាច្រើន ក៏ដូចជាតែងតែជំនះរាល់ការលំបាកដើម្បីបំពេញការងារបានយ៉ាងល្អប្រសើរបំផុត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ