Trending now

លទ្ធផលលេចធ្លោទាំង ១០ របស់ VUFO ក្នុងឆ្នាំ ២០២០

10:26 | 10/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានបើកសន្និសីទបូកសរុបការងារនៅឆ្នាំ ២០២០ និងដាក់ចេញទិសដៅការងារក្នុង ២០២១ ។

យោងតាមលោកស្រីប្រធាន VUFO Nguyen Phuong Nga ឲបានដឹងថា ឆ្នាំ ២០២០ គឺជាឆ្នាំលំបាកបំផុត នៅពេលដែលប្រទេសវៀតណាមប្រឈមមុខនឹងការរីករាលដាលនៃជំងឺ Covid-19 ថែមទាំងប្រទេសបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ... ប៉ុន្តែក៏ជាឆ្នាំដែលប្រទេសវៀតណាមទទួលសមិទ្ធិផលជាច្រើន ផងដែរ។ នេះគឺជាពេលវេលាដែលភាពអង់អាចក្លាហាននិងគុណសម្បត្ដិរបស់ប្រជាជនវៀតណាមបានបង្ហាញយ៉ាងច្បាស់លាស់។

សន្និសីទបូកសរុបការងារ នៅឆ្នាំ ២០២០ និងដាក់ចេញទិសដៅអនុវត្តការងារនៅឆ្នាំ ២០២១ នៃ VUFO នៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ ។

នៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ យកឈ្នះលើជំងឺ Covid-19 គឺជាអព្ភូតហេតុមួយ ប៉ុន្តែការបញ្ចុះបញ្ចូលពិភពលោកគឺជាវិធីដែលប្រទេសវៀតណាមបានយកឈ្នះលើជំងឺរាតត្បាតនេះ: វៀតណាមជួយគាំទ្រទៅវិញទៅមក រដ្ឋាភិបាល បក្សទៅនិងប្រជាជនជាឯកច្ចន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ប្រទេសវៀតណាមបានក្លាយជាគំរូមួយអំពីការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតប្រកបដោយជោគជ័យ។

នៅក្នុងបរិបទនេះ VUFO បានបញ្ចប់ការងារដែលមានបរិមាណជាច្រើននិងគុណភាពខ្ពស់។ ពិសេស:

ទីមួយ VUFO បានផ្លាស់ប្តូររបៀបប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងជំងឺ Covid-19 ផ្លាស់ប្តូរការជួបជុំនិងផ្លាស់ប្តូរទៅជាទម្រង់រូបភាព តាមប្រព័ន្ធអ៉ីនធើណិត។ ទន្ទឹមនឹងនេះ VUFO ក៏បានចាប់ផ្តើមគាំទ្រដល់មិត្តភក្តិអន្តរជាតិផងដែរ។

ទី ២ VUFO ក៏បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយកិច្ចការបរទេស ដូចជា អបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន ខួបលើកទី ៧០ នៃការបង្កើតសមាគមមិត្តភាពវៀតណាម - សូវៀត វៀតណាម - សហព័ន្ធរុស្ស៊ី​ ខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា ...

ទី ៣ VUFO បានរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនរបស់សម្ព័ន្ធអង្គការមិត្តភាព ដោយជោគជ័យ នៅឆ្នាំ ២០២០ ដូចជា៖ ខួបលើកទី ៧០ នៃទិវាបង្កើតនិងសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ... ប្រតិភូអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់នេះដែលចាប់អារម្មណ៍យ៉ាងខ្លាំងអំពី ការរៀបចំយ៉ាងល្អិតល្អន់ វិធីសាស្រ្តសំខាន់ ប៉ុន្តែរួសរាយរាក់ទាក់កក់ក្តៅ តាមរបៀបជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និងប្រជាជន។

អង្គភាពមួយចំនួនដែលមានលមិទ្ធផលលេចធ្លោក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ នៅឆ្នាំ ២០២០ នៃ VUFO ។ (រូបថតៈវៀត)

ទី ៤ VUFO បានរៀបចំមហាសន្និបាតសាខាបក្សនិងមហាសន្និបាតបក្ស VUFO ដោយជោគជ័យ ក្នុងស្មារតីនៃគុណភាពនិងភាពស្មោះត្រង់។

ទី ៥ VUFO បានរៀបចំវេទិកាប្រជាជនអាស៊ាន ២០២០ ដោយជោគជ័យ (APF ២០២០) ។ នេះជាលើកដំបូងដែល APF ត្រូវបានរៀបចំឡើង តាមរបៀបអ៊ីនធើណិត ដោយមានការអញ្ជើញចូលរួមពីប្រតិភូអន្តរជាតិចំនួន ៩៨៦ នាក់ ប្រតិភូវៀតណាមចំនួន ២៥៥ នាក់និងទទួលបានការវាយតំលៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ។

ទី ៦ ការងារក្រៅរដ្ឋាភិបាលបរទេស នៅឆ្នាំ ២០២០ មានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នូវគុណភាព។ អង្គការចំនួន ៧៨ ក្នុងនោះរួមមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៧៧ និងមជ្ឈមណ្ឌលទិន្នន័យរបស់អង្គការកក្រៅរដ្ឋាភិបាល បានផ្ញើលិខិតទៅថ្នាក់ដឹកនាំវៀតណាមនិងស្ថាប័នពាក់ព័ន្ធ ដោយបង្ហាញការដឹងគុណ ការកោតសរសើរនិងការគាំទ្រចំពោះវិធានការនិងគោលនយោបាយប្រឆាំងនឹងការរីករាលដាលប្រកបដោយប្រសិទ្ធភាព។

ទី ៧ អំពីការងារព័ត៌មានកិច្ចការបរទេស៖ VUFO បានបញ្ចប់ខ្សែភាពយន្តឯកសារចំនួន ៣ ស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក វៀតណាម - គុយបានិងខួបលើកទី ៧០ ថ្ងៃនៃទិវាប្រពៃណីរបស់ VUFO ។ ផលិតផលទាំងនេះត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយអង្គភាពនិងដៃគូ។ ការឃោសនាអំពីកោះនិងសមុទ្រក៏មានស្នាដៃដ៏មានតម្លៃជាច្រើនផងដែរ។

ទី ៨ ការងាររៀបចំរចនាសម្ព័ន្ធរបស់ VUFO បានធ្វើបានល្អ។

ទី ៩ ការរក្សាការច្នៃប្រឌិតក្នុងការងារកសាងអង្គការមានការរីកចម្រើនខ្លាំង។ ជីវិតរបស់បុគ្គលិកត្រូវបានធ្វើឱ្យប្រសើរឡើង។ VUFO បានរៀបចំពិធីជម្រាបជូនស្នាដៃដល់លោកប្រធាន​ Ho Chi Minh - នេះគឺជាសកម្មភាពនយោបាយដែលមានអត្ថន័យណាស់។

ទី ១០ ឆ្នាំ ២០២០ VUFO បានពង្រីកការច្នៃប្រឌិតនិងការជំនះការលំបាកដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ នៅពេលចូលរួមនិងឆ្លើយតបនឹងចលនាប្រឆាំងនឹងជំងឺ Covid-19 គាំទ្រមិត្តអន្តរជាតិក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះនិងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណីរបស់ VUFO ។

ក្រៅពីសមិទ្ធិផលដែលទទួលបាន លោកស្រី ប្រធាន VUFO Nguyen Phuong Nga ក៏បានចង្អុលបង្ហាញនូវដែនកំណត់នានា ដើម្បីជំនះនិងផ្លាស់ប្តូរនៅក្នុងឆ្នាំ ២០២១ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ