Trending now

រៀបចំឡើងវិញបណ្តាសកម្មភាពនៅតំបន់ដើរថ្មើរជើង Ho Gươm ចាប់ផ្តើមពីថ្ងៃទី ១៨ ខែកញ្ញា

23:33 | 18/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ១៧ ខែកញ្ញា ខណ្ឌ Hoan Kiemបានសំរេចជាផ្លូវការអំពី ការរៀបចំឡើងវិញតំបន់ដើរថ្មើរជើង Ho Gươm នៅពេលដែលជំងឺ COVID-19 កំពុងស្ថិតក្រោមការគ្រប់គ្រង។

រៀបចំឡើងវិញបណ្តាសកម្មភាព​នៅតំបន់ដើរថ្មើរជើង Ho Gươm ចាប់ផ្តើមពីថ្ងៃទី ១៨ ខែកញ្ញា។ (រូបថត៖ VietNam plus)

ជាក់ស្ដែង៖ ពីវិថី Hang Dao - Hang Giay - ផ្សាររាត្រី Dong Xuan និងវិថីដើរថ្មើរជើងចំនួន ៦ ដែលស្ថិតក្នុងតំបន់អភិរក្សចំណាត់​ថ្នាក់លេខ ១ - វិថីបុរាណ Ha Noi បានរៀបចំដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញាត​ និងបន្តប្រតិបត្តិការនៅ ៣ យប់នៃចុងសប្តាហ៍។ តំបន់ដើរថ្មើរជើង Ho Gươm និងតំបន់ជុំវិញចាប់​ផ្តើម​ប្រតិបត្តិការ តាំងពីថ្ងៃទី ១៨ ខែកញ្ញា ហើយបន្តប្រតិបត្តិការ ចាប់ពីម៉ោង ១៩:០០ នាថ្ងៃសុក្ររហូតដល់ម៉ោង ២៤:០០ នាថ្ងៃអាទិត្យ។

យោងតាមលោក Dinh Hong Phong ប្រធានគណៈកម្មាធិការប្រជាជន ខណ្ឌ Hoan Kiem តំបន់ដើរថ្មើរ​ជើង​នៅភូមិសាស្ត្រ​ខណ្ឌនេះ​ត្រូវបានរៀបចំឡើងវិញជាធម្មតា ដោយធានានូវតម្រូវការ​សន្តិសុខ និងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ​សណ្តាប់ធ្នាប់ទីក្រុង​នៅក្នុង និង ក្រៅតំបន់ដើរថ្មើរជើងនៅក្នុងខណ្ឌ Hoan Kiem។

កម្លាំងមុខងាររបស់ទីក្រុង ខណ្ឌ Hoan Kiem ចុះត្រួតពិនិត្យនិ​ង​ផាកពិន័យ​ការរំលោភបំពាន ថែមទាំង​ ធានានូវតម្រូវការបង្ការនិ​ង​ប្រយុទ្ធ​ប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ស្របតាមបទបញ្ជា​របស់រដ្ឋាភិបាលនិងគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi ។ ដូច្នេះប្រជាជននៃរដ្ឋធានី Ha Noi និងអ្នកទេសចរអាច មកទស្សនានិងចូលរួមក្នុងសកម្មភាពលើងកម្សាន្តដែលនឹងបានរៀបចំក្នុងតំបន់ដើរថ្មើរជើង Ho Gươm ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា /

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់