Trending now

រូបថតឯកសារដ៏ថ្លៃថ្លាអំពីលោកប្រធានហូជីមិញ

08:19 | 19/05/2019 (ប្រភព៖ vovworld.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១២៩ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩)។ សូមអញ្ជើញប្រិយមិត្តទស្សនារូបថតឯកសារដ៏ថ្លៃថ្លាអំពីលោកប្រធានហូជីមិញ ដើម្បីស្វែងយល់បន្ថែមអំពីឆាកជីវិត និងបុព្វហេតុរបស់អគ្គមគ្គុទេសដ៏មហិមារបស់ប្រជាជាតិវៀតណាម។

លោកប្រធានហូជីមីញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩) ឈ្មោះកំណើតថា Nguyen Sinh Cung ឈ្នោះក្រៅថា Tat Thanh ។ ស្រុកកំណើតខាងឪពុករបស់លោកគឺនៅភូមិ Kim Lien (ភូមិ Sen)។ នាបច្ចុប្បន្ននេះ ផ្ទះរបស់លោកបានក្លាយទៅជាមណ្ឌលអនុស្សាវរីយ៍ហូជីមិញ ហើយត្រូវបានទទួលស្គាល់ជាកេរដំណែល ប្រវត្តិសាស្ត្រជាតិពិសេស។

នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ១៩១១នៅកំពុងផែ Nha Rong លោក Nguyen Tat Thanh បានចាកចេញពីមាតុភូមិ ជាបណ្ដោះអាសន្ន ទៅកាន់ប្រទេសបារាំង ដើម្បីបញ្ជាក់អះអាងអំពីអត្តន័យនៃពាក្យ"សេរីភាព" "" សមភាព "" សប្បុរសធម៌ "ដែលពួកអាណានិគមនិយមតែងតែនិយាយានៅបណ្ដាប្រទេស ដែលស្ថិតក្រោមអាណានិគមនិយម។

អស់រយៈពេលជាច្រើនឆ្នាំនៃការធ្វើសកម្មភាពបដិវត្តន៍នោះ លោកបានយកឈ្នោះ ថា Nguyen Ai Quoc និងឈ្មោះផ្សេងៗជាច្រើនទៀត។ក្នុងរូបភាព គឺលោក Nguyen Ai Quoc នៅពេលមានអាយុ ៣០ ឆ្នាំ ដែលកំពុងស្វែងរកផ្លូវសង្គ្រោះ ជាតិនៅបារាំង

លោក Nguyen Ai Quoc នៅក្នុងមហាសន្និបាតលើកទី ១៨ គណបក្សសង្គមបារាំងនៅ Tours កាលពីខែធ្នូ ឆ្នាំ ១៩២០

នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានអាន សេចក្តីប្រកាសឯករាជ្យនៅលើទីលាន Ba Dinh ប្រវត្តិសាស្រ្ត ដោយ ចាប់បដិសន្ធិវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ

សេចក្ដីអំពាវនាវប្រទេសជាតិទាំងមូលតស៊ូ ដែលតាក់តែងដោយលោកប្រធានហូជីមិញ ដោយបំផុសការការតស៊ូប្រឆាំងបារាំងនាចុងឆ្នាំ ១៩៤៦

លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនា និងប្រគល់ជូន មហាវិទ្យាល័យ Tran Quoc Tuan នូវទង់ជាតិ ដែលបានប៉ាក់ពាក្យ ថា "ស្មោះសរជាមួយប្រទេសជាតិ កតញ្ញូជាមួយប្រជាជន នៅក្នុងពិធីបើកបវសនកាលជំនាន់ទី ៨ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៤៦

លោកប្រធានហូជីមិញអញ្ជើញទៅចូលរួមមហាសន្និបាតបក្សលើកទី ២ នៅតំបន់តស៊ូ Viet Bac កាលពីខែកុម្ភៈ ឆ្នាំ ១៩៥១

លោកអ៊ុំហូជួបសំណេះសំណាលជាមួយប្អូន Nguyen Thi Thanh យុទ្ធនារីប្រឡងប្រណាំងផ្នែកផលិតកម្មក្រដាសដែលជាប្រតិភូក្មេងបំផុត ក្នុងមហាសន្និបាតទូទាំងប្រទេសលើកដំបូង

លោកអ៊ុំហូនិយាយសំណេះសំណាលនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនដល់ កម្មាភិបាលថ្នាក់មជ្ឈឹម

លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានពិភាក្សាអំពីផែនការយុទ្ធសាស្ត្រមុននឹងបើកយុទ្ធនាការ Dien Bien Phu កាលពីឆ្នាំ ១៩៥៤

លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអញ្ជើញចុះទៅទស្សនកិច្ចនៅអង្គភាពយោធាដែលឈរជើងនៅទីតាំងសម្ងាត់កាលពីឆ្នាំ១៩៥៧

លោកប្រធានហូជីមិញនិងប្រធានាធិបតីអាល្លឺម៉ង់ Wilhelm Pieck កាលពីឆ្នាំ១៩៥៧

លោកប្រធានហូជីមិញនិយាយសំណេះសំណាលនៅក្នុងសន្និបាតបូកសរុប លើការងារគ្រប់គ្រងរបស់បក្សនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៩ ខែកក្កា ឆ្នាំ ១៩៦៧

លោកប្រធានហូជីមិញបានលាចាកលោកនាវេលាម៉ោង ៩ និង ៤៧ នាទី ព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ ដោយក្ដីសោកទុក្ខ ពីសំណាក់ប្រជាជនវៀតណាម និងប្រជាជននៅទូទាំងពិភពលោករាប់លាននាក់៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ