Trending now

រូបថតថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក

08:14 | 25/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវដ៏មានប្រជាប្រិយជាមួយប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch បានឈ្នះរង្វាន់ខ្ពស់បំផុតនៅឯពិធីប្រឡងថតរូប Smithsonian Photo Contest (សហរដ្ឋអាមេរិក) នៅឆ្នាំនេះ។

រូបថតថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក

រូបថតអ្នកលក់ត្រីលំអតាមដងផ្លូវដ៏ពេញនិយមសម្រាប់ប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch (រូបថត៖ Smithsonianmag)

រូបថតនេះបានឈ្នះរង្វាន់ធំ(Grand Prize) នៃការប្រកួតប្រឡងរូបថត Smithsonian Photo Contest (សហរដ្ឋអាមេរិក) ឆ្នាំ ២០២០ ដែលមានឈ្មោះថា A Fish Seller Displays His Goods (បកប្រែថាអ្នកលក់ត្រីលំអរ) ដែលត្រូវបានអ្នកថតរូបជនជាតិអង់គ្លេស ឈ្មោះ Jon Enoch បានថតនៅទីក្រុងហាណូយ (វៀតណាម) ក្នុងឱកាសមួយទៅទស្សនាកំសាន្តនៅវៀតណាមនិងស្វែងរកការគំនិតថ្មីដោយភាពច្នៃប្រឌិតផ្សេងៗទៀតផង។ រូបថតនេះបានវ៉ាដាច់ពីស្នាដៃចំនួន ៣៦,០០០ របស់អ្នកថតរូបមកពីប្រទេសនិងដែនដីចំនួន ១៤៥ នៅលើពិភពលោក ដើម្បីឈ្នះរង្វាន់ខ្ពស់បំផុតនៃការប្រឡងនេះតែម្តង។

Smithsonian Photo Contest (សហរដ្ឋអាមេរិក) គឺជារង្វាន់ថតរូបដ៏ល្បីល្បាញឈានមុខគេនៅសហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៣ (រូបថត៖ Smithsonianmag)

លោក Jon Enoch បានផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះម៉ូតូលក់ត្រីលម្អដែលបានបង្ហាញខ្លួននៅគ្រប់ដងផ្លូវនិងច្រកល្ហកនៃទីក្រុងហាណូយ។ លោកបានចំណាយពេលមួយសប្តាហ៍រត់តាមអ្នកលក់ត្រីល្អ ដើម្បីឃ្លាំមើលនិងបញ្ចុះបញ្ចូលពួកគេឱ្យបានថតរូប ហើយនៅទីបញ្ចប់អ្នកថតរូបនេះក៏ទទួលបានរូបថតដ៏ពេញចិត្តផងដែរ។ រូបថតនេះត្រូវបានចាត់ទុកថាជា“ កំពូលសម្រស់ប្រពៃណី” ប៉ុន្តែរូបថតនេះប្រហែលជាមិនមានភាពយូរអង្វែងនោះឡើយ បើយោងតាម ​​គេហទំព័រ Smithsonianmag។

គួរបញ្ជាក់ថាទីក្រុងហាណូយកំពុងបំពេញនូវបទបញ្ញត្តិស្តីពីការហាមឃាត់ម៉ូតូធ្វើចរាចរណ៍ក្នុងទីក្រុងក្នុងឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នអាក្រក់ ហើយអ្នកលក់ត្រីលំអរក៏នឹងផ្លាស់ប្តូររបៀបធ្វើពាណិជ្ជកម្មរបស់ខ្លួនវិញផងដែរ។

រូបថត Cave Fishing របស់អ្នកថតរូប Natnattcha Chaturapitamorn (ថៃ) ដែលថតរូបលោកឪពុកនិងកូនប្រុសប្រើកន្រ្តកចាប់ត្រីនៅល្អាងមួយនៅស្រុក Kien Luong ខេត្ត Kien Giang។ (រូបថត៖ Smithsonianmag)

សម្រស់វៀតណាមក្នុងការប្រកួតប្រឡងរូបថតអន្តរជាតិ

Smithsonian Photo Contest (សហរដ្ឋអាមេរិក) គឺជារង្វាន់ថតរូបដ៏ល្បីល្បាញឈានមុខគេនៅសហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៣។ ការប្រកួតប្រឡងនៅឆ្នាំនេះបានទាក់ទាញស្នាដៃចំនួន ៣៦.០០០ របស់អ្នកថតរូបមកពីប្រទេសនិងដែនដី១៤៥ ដោយចែកជា ៧ ប្រភេទៈខុសពីគ្នាផងដែរ។ ក្រៅពីទទួលបានរង្វាន់ខ្ពស់បំផុត រូបភាពប្រទេសវៀតណាមក៏លេចចេញជារូបរាងក្នុងស្នាដៃជាច្រើននៃការប្រកួតប្រឡងកំពូលទាំង ៦០ ស្នាដៃទៀតផង។

រូបថត Harvesting Water Lilies របស់អ្នកថតរូប Nguyen Tan Tuan ដែលបានថតស្ត្រីលាងសម្អាតផ្កាព្រលិតនៅលើវាលស្រែដែលលិចទឹកមួយនៅស្រុក Moc Hoa ខេត្ត Long An(រូបថត៖ Smithsonianmag)

អ្នកថតរូប Yam G-Jun បានឈ្នះរង្វាន់ជាប្រភេទ មនុស្ស សម្រាប់រូបថតអាពាហ៍ពិពាហ៍របស់ជនជាតិ Dugan (រូបថត៖ Smithsonianmag)

រូបថត Adélie Penguin on an Iceberg របស់អ្នកថតរូប Conor Ryan បានឈ្នះរង្វាន់ប្រភេទ ពិភពធម្មជាតិ (រូបថត៖ Smithsonianmag)

រូបថត Blooming របស់អ្នកថតរូប Nguyen Ngoc Thien បានថតទិដ្ឋភាពនៃប្រជានេសាទលើទូកមួយគ្រឿង កំពុងអូសទាញសំណាញ់ក្នុងរដូវនេសាទត្រីឆ្មានៅតំបន់សមុទ្រ Hon Yen ខេត្ត Phu Yen (រូបថត៖ Smithsonianmag)

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់