យុគសម័យ - មន្ទីរវប្បធម៍និងកីឡាទីក្រុងហាណូយ នៅថ្ងៃទី ៤ ខែកុម្ភៈ បានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការប្រជាជននៃខណ្ឌ ស្រុក ក្រុង និងអង្គភាពនានាអំពីការអនុវត្តវិធានការបង្កានិងទប់ទល់ការឆ្លងជំងឺផ្លូវដង្ហើមដែលបណ្តាលដោយវីរុសកូរ៉ូណាថ្មី ដែលអាចកើតឡើង ក្នុងពិធីបុណ្យនានា នៅឆ្នាំ ២០២០ ។
ដូច្នោះហើយ ស្រុក ក្រុងនិងអង្គភាពនានាឈប់ទទួលស្វាគមន៍ភ្ញៀវនិងមិនរៀបចំសកម្មភាពវប្បធម៌ នៅកេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រ- វប្បធម៌ រមណីយដ្ឋាន (លើកលែងតែករណីលើកលែង) ដើម្បីចៀសវាងការផ្តុំប្រមូលប្រជាជន ជូនដំណឹងដល់ភ្ញៀវទេសចរនិងប្រជាជនដឹង។
ផ្លូវដើរថ្មើរជើងនៅជុំវិញ Ho Guom នឹងផ្អាករាល់សកម្មភាពទាំងអស់។ (រូបថត៖ phapluatvietnam)
ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃការឆ្លងជំងឺផ្លូវដង្ហើមដែលបណ្តាលដោយវីរុស Corona ថ្មី ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ គណៈកម្មការប្រជាជនខណ្ឌ Hoan Kiem ក៏បានបញ្ឈប់ការរៀបចំបណ្តាសកម្មភាព នៅលើផ្លូវដើរថ្មើរជើងជុំវិញ Ho Guom ដើម្បី ចៀសវាងការផ្តុំប្រមូលប្រជាជន បង្កាជំងឺផ្លូវដង្ហើមបណ្តាលដោយវីរុស Corona ថ្មី ធានាសុខភាពប្រជាជន។
ពាក់ព័ន្ធនឹងស្ថានភាពឆ្លងរាលដាលជំងឺនេះ មន្ទីរព័ត៌មាននិងគមនាគមន៍ Ha Noi បានផ្ញើលិខិតស្នើអង្គភាពសារព័ត៌មាននៃ ទីក្រុង សរសេរអត្ថបទព័ត៌មាននិងឃោសនា ដើម្បីពង្រឹងការជឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស រដ្ឋ អាធ្ញាធរទីក្រុង និងប្រព័ន្ធសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនក្លែងក្លាយ នៅលើបណ្តាញសង្គម./.(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន