Trending now

រីករាយជាមួយសកម្មភាពនានានៃទិវាមហាសាគរពិភពលោកនិងសប្តាហ៍សមុទ្រកោះវៀតណាមឆ្នាំ ២០២០

18:42 | 01/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិថុនា ក្រសួងធនធាន និងបរិស្ថានវៀតណាមរៀបចំ សកម្មភាពនានាដើម្បីអបអរសាទរទិវាមហាសាគរពិភពលោកនិងសប្តាហ៍សមុទ្រកោះវៀតណាមឆ្នាំ ២០២០ ដោយប្រធានបទ“ ផ្លាស់ប្តូរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតពានប្រកបដោយចីរភាព” ។

កម្លាំងរបស់សមាជិកសម្ព័ន្ធយុវជន កងទ័ពនិងប្រជាជននៅស្រុក Gio Linh ( ខេត្ត Quang tri)) ប្រមូលសំរាមនៅឆ្នេរសមុទ្រ Cua Viet ( រូបថត៖ vnanet)

ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ មានសកម្មភាពនានាបានគាំទ្រ នឹងទិវាមហាសាគរពិភពលោកនិងសប្តាហ៍សមុទ្រកោះវៀតណាមឆ្នាំ ២០២០ ត្រូវបានរៀបចំឡើង ក្រោមរូបភាពជាច្រើនដូចជា៖ សិក្ខាសាលាតាមកញ្ចក់ទូរទស្សន៍ សិក្ខាសាលាតាមអ៊ិនធរណេត ព្យួរបដានៅតាមមូលដ្ឋាន ផ្សព្វផ្សាយឃោសនានៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈជាដើម។

“ ផ្លាស់ប្តូរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតពានប្រកបដោយចីរភាព” គឺជាខ្លឹមសារជាក់ស្តែង ដើម្បីគាំទ្រដល់ប្រធានបទនៃទិវាមហាសាគរភពលោកឆ្នាំ ២០២០ ដែលបានដាក់ចេញដោយអង្គការសហ ប្រជាជាតិក្នុងគោលបំណងបន្តការងារសាងសង់និងអនុវត្តផែនការរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ក្នុងការធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើវិស័យសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ផងដែរ។

នេះក៏ជាឱកាសមួយ ដើម្បីណែនាំវិធីសាស្ត្រ គំនិត ផលិតផលថ្មី ដំណោះស្រាយ ដែលអាចធ្វើបាន ច្បាស់លាស់នូវការផ្លាស់ប្តូរ ថ្មី ក្នុងវិស័យដែលទាក់ទងនឹងមហាសាគរដូចជាបច្ចេកវិទ្យា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធាន ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីផងដែរ។ ទន្ទឹមនឹងនេះដែរត្រូវបន្តផ្សព្វផ្សាយនិងឃោសនាអំពី គោលមាគ៌ា គោលនយោបាយ និងច្បាប់របស់រដ្ឋទាក់ទងនឹងសមុទ្រនិងកោះរបស់វៀតណាមដែល ច្បាមជាប់នឹងការអនុវត្តភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាពនានាព្រមទាំង ទាក់ទាញធនធាន វិនិយោគ បង្កើនសក្តានុពលសេដ្ឋកិច្ចជាតិ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវ របស់វៀតណាមនៅសមុទ្រខាងកើតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ