Trending now

រីករាយជាមួយពិធីបុណ្យវប្បធម៌ទេសចរណ៍ តំបន់ Dong នៅខេត្ត Hai Duong

21:40 | 31/12/2018

នាល្ងាចថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុង Hai Duong ខេត្ត Hai Duong បានបើកពិធីបុណ្យ វប្បធម៌ទេសចរណ៍ តំបន់ Dong ឆ្នាំ ២០១៨។ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះមានលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស; លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម; លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល រួមទាំងតំណាងក្រសួង បណ្តាស្ថាប័នមជ្ឈិមនិងសិល្បៈករ សិល្បៈការិនី ប្រជាជននៅខេត្ត Hai Duong រាប់ពាន់នាក់។

ទិដ្ឋភាពនៃពិធី (រូបថតៈ VOV)

នេះគឺជាពិធីបុណ្យទានខ្នាតធំមួយ ដែលបានខេត្ត Hai Duong រៀបចំជាលើកដំបូងដើម្បីអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ក្រោមប្រធាន បទ “Carnaval – Hai Duong និទាឃរដូវ”។ លោក Nguyen Duong Thai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ “រាល់សកម្មភាពដែលបានប្រព្រឹត្តទៅក្នុងពិធីបុណ្យវប្បធម៌ ទេសចរណ៍ តំបន់ Dong លើកទី ១ នេះ បានបង្ហាញពីសមិទ្ធផលគ្រប់ជ្រុងជ្រោយអំពីសេដ្ឋ កិច្ចសង្គមក៏ដូចជា ឧទ្ទេសនាមអំពីសក្ដានុពលនៃវិស័យកសិកម្ម ឧស្សាហ កម្ម ទេសចរណ៍និងសេវាកម្មទេសចរណ៍របស់ខេត្ត Hai Duong។ ពិធីបុណ្យ Carnaval ឆ្នាំ ២០១៩ គឺជាឱកាសមួយសម្រាប់ប្រជាជនខេត្ត Hai Duong និងប្រជាជននៅទូទាំងប្រទេសមានឱកាសស្រឡាញ់ និងយល់ដឹងបន្ថែមអំពីតំបន់ដីនិងប្រជាជនខេត្ត Hai Duong ដែលពោរពេញទៅដោយសក្ដា នុភាព សម្បូរទៅដោយប្រពៃណីបដិវត្តន៍ បដិសណ្ឋារកិច្ចរាក់ទាក់ និងពោរពេញទៅដោយអត្តសញ្ញាណជាតិ។

បានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៨ដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ ពិធីបុណ្យវប្បធម៌ ទេសចរណ៍ តំបន់ Dong ជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍មានអត្ថន័យដ៏សំខាន់របស់ខេត្ត Hai Duong។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នៅមានសកម្មភាពជាច្រើនដូចជា៖ ការតាំងបង្ហាញផលិតផលពិសេសរបស់តំបន់ និងសហគ្រាសនា នាទូទាំងខេត្ត; ឧទ្ទេសនាមនូវសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា សក្កានុ ពលអំពីកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ និងសកម្មភាពវប្បធម៌ កីឡាជាច្រើនទៀតផង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន