Trending now

យុវជនសប្បាយរីករាយចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ នៅមហោស្រព Hangeul ឆ្នាំ ២០២០

16:03 | 13/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - មហោស្រព Hangeul ឆ្នាំ ២០២០ ត្រូវបានធ្វើឡើង នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។ នេះជាមហោស្រពប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរថ្ងៃច្នៃប្រឌិតអក្សរកូរ៉េខាងត្បូង (Hangeul) ។

មហោស្រព Hangeul ឆ្នាំ ២០២០។

មហោស្រពឆ្នាំនេះបានមានការចូលរួមពីអង្គភាពជិត ២០ រួមមាន​សាកលវិទ្យាល័យ មហាវិទ្យាល័យ ​ស្ថាប័ន​រដ្ឋាភិបាល​និងក្រុមហ៊ុន​ឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត Le Hoang Dung សាកលវិទ្យាធិការរង​នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានសម្តែងថា មហោស្រព Hangeul ឆ្នាំនេះពិតជាកន្លែងលេង​ដ៏មានផលប្រយោជន៍​សម្រាប់​ការផ្លាស់ប្តូររវាងនិស្សិតវៀតណមានិងនិស្សិតកូរ៉េខាងត្បូង "ខ្ញុំជឿជាក់ថា​មហោស្រពអក្សរកូរ៉េខាងត្បូងនឹងក្លាយជាឱកាសដ៏ល្អក្នុងការភ្ជាប់ការបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូង និងទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូងនឹង​បណ្តា​តំបន់​ស្ថិតនៅភាគខាងត្បូងនៃវៀតណាម តភ្ជាប់​សាលារៀន​នៅ​វៀតណាម​​​និងសហគ្រាសកូរ៉េខាងត្បូង” ។

លោក Lim Jae Hun អគ្គកុងស៊ុលកូរ៉េ​ខាងត្បូងប្រចាំ​ នៅទី​ក្រុង​Ho Chi Minh បានចែករំលែកថា នៅភាគខាងត្បូងនិងទីក្រុង Ho Chi Minh មានសាកល វិទ្យាល័យចំនួន ១៤ ដែលបង្កើតដេប៉ាតេម៉ងភាសាកូរ៉េខាងត្បូង មជ្ឈមណ្ឌល​ភាសាកូរ៉េខាងត្បូង និងមជ្ឈមណ្ឌល Sejong ចំនួន ៨ ដែលមាន​និស្សិតនិង​សិក្ខាកាមជាង ១៣.០០០ នាក់កំពុងសិក្សាភាសាកូរ៉េខាងត្បូង។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត កាលពីឆ្នាំ ១៩៩២ រហូតមកដល់​ពេល​នេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើន​យ៉ាងខ្លាំង​មិនត្រឹមតែក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើវិស័យអប់រំ វប្បធម៌និងការផ្លាស់ប្តូរធនធានមនុស្សទៀតផង។

ក្នុងក្របខ័ណ្ឌនៃមហោស្រព Hangeul មានការសម្តែងសិល្បៈនិង​ការប្រកួតប្រឡងជាច្រើន។

កន្លែងរៀបចំមហោស្រពទាំងមូលត្រូវបានតុបតែងដោយរូបភាពដែលមានលក្ខណៈវប្បធម៌កូរ៉េខាងត្បូងដែលរៀបចំដោយនិស្សិត។ ក្រៅពីនេះ​មានសកម្មភាពស្វែងយល់​គួរឱ្យទាក់ទាញជាច្រើនជាមួយនឹងរង្វាន់​ដ៏មានតម្លៃ​ពីអង្គការឧបត្ថម្ភ។

លើសពីនេះទៀត មហោស្រពនេះក៏ផ្តល់នូវឱកាសដើម្បីស្វែងយល់ពីម្ហូប​សាកល្បងពាក់សម្លៀកបំពាក់ប្រពៃណី Hanbok និងចូលរួមលេងល្បែង​ប្រជាប្រិយគួរឱ្យចាប់អារម្មណ៍ផងដែរ ... ដោយហេតុនេះ​ និស្សិត សិស្សអាចរៀននិងបង្កើនចំណេះដឹងអំពី ភាសាកូរ៉េ​ខាងត្បូង​វប្បធម៌និងប្រជាជនកូរ៉េខាងត្បូង ជួបមិត្តភក្តិដែលមានចំណង់ចំណូលចិត្ត​ដូ​ច​គ្នា ​ដើម្បីជួយអភិវឌ្ឍបំណិនទាក់ទងក្នុងសង្គម./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ