Trending now

មានប្រទេសចំនួន ៩ ចូលរួមមហោស្រពសៀកអន្តរជាតិឆ្នាំ ២០១៩

06:34 | 14/10/2019 (ហេង វុធ្ធី)

យុគសម័យ - យោងតាមនាយកដ្ឋានសិល្បៈសម្តែងបានឲ្យដឹងថាមានប្រទេសចំនួន ៩ ដែលចូលរួមក្នុងមហោស្រពសៀកអន្តរជាតិឆ្នាំ ២០១៩ រួមមាន អូស្រ្តាលី កម្ពុជា ចិន គុយបា អេហ្ស៊ីប ហុងគ្រី ឡាវ សិង្ហបុ រីនិងវៀតណាម។

ការសំដែងសៀកមួយឈុតរបស់វៀតណាមនៅមហោស្រពសៀកអន្តរជាតិឆ្នាំ២០១៩

ដោយមានការប្រមូលផ្តុំពីអង្គភាពសិល្បៈសៀកនៅទូទាំងប្រទេស និងក្រុមសៀកតំណាងមកពីប្រទេសជាច្រើន មហោ ស្រពសៀកអន្តរជាតិឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវបប្បធម៍សិល្បៈរវាងវៀត ណាមនិងប្រទេសដទៃទៀតនៅលើពិភពលោកផងដែរ។

នេះក៏ជាឱកាសសម្រាប់សិល្បករនៃប្រទេសម្ចាស់ផ្ទះផ្សព្វផ្សាយអំពីតម្លៃសិល្បៈសៀករបស់វៀតណាមដល់មិត្តអន្តរជាតិ ហើយមហោស្រពសៀកអន្តរជាតិឆ្នាំ ២០១៩ គឺជាឱកាសសម្រាប់អ្នកគ្រប់គ្រងសិល្បៈនិងសិល្បករសៀកវៀតណាមមានបរិយាកាសជួបប្រាស្រ័យ សិក្សារៀនសូត្រនិងចែករំលែកបទពិសោធន៍ជាមួយអង្គភាពអន្តរជាតិក្នុងដំណើរការសំដែង និងច្នៃប្រឌិតខាងសិល្បៈ។ មហោស្រពសៀកអន្តរជាតិឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ២០ ខែតុលានៅ រោងសៀកមជ្ឈិម (ចំណុះសហព័ន្ធសៀកវៀតណាម)៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់