Trending now

មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ

08:11 | 02/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥បានបិទបញ្ចប់ដោយពានរង្វាន់សំខាន់បំផុតបានទៅខ្សែភាពយន្ត “The Dark Room” របស់អ៊ីរង់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien ប្រគល់ពាន់រង្វាន់ឆ្នើមចំពោះខ្សែភាពយន្តឆ្នើមបំផុត (រូបថតៈ VGP/Nhat Nam)

ក្រោយរយៈពេល៥ថ្ងៃ ប្រព្រឹត្តទៅយ៉ាងមហោឡារិត តាមរយៈការបញ្ចាំងខ្សែភាពយន្តនិងសកម្មភាពវិជ្ជាជីវៈសម្រាប់អ្នកផលិតខ្សែភាពយន្តនិងអ្នកគាំទ្រខ្សែភាពយន្ត មហោស្រពភាពយន្តអន្ដរជាតិហាណូយលើកទី ៥ បានបិទបញ្ចប់នាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨។

ពានរង្វាន់ដំបូងដែលបានប្រគល់នារាត្រីបិទបញ្ចប់កឺ ពានរង្វាន់អ្នកដឹកនាំរឿងខ្លីវ័យក្មេងឆ្នើមបំផុតដែលបានផ្តល់ឱ្យលោកង្ Nguyen Le Hoang Viet សម្រាប់រឿង “មិត្តរួមបន្ទប់” ដោយមានរយៈពេលបញ្ជាំង២៥នាទី (រូបថតៈ VOV)

ក្រោមប្រធានបទ “ខ្សែភាពយន្តធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព” មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែតុលានេះ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។

រឿង “កុមារពីរនាក់” ដឹកនាំដោយ Ta Quynh Tu ទទួលបានពានរង្វាន់ភាពយន្តខ្លីឆ្នើមដោយគណៈវាយតម្លៃប្រគល់ជូន (រូបថតៈ VOV)

ម្ចាស់ពានរង្វាន់ខ្សែភាពយន្តរឿងខ្លីឆ្នើមបានទៅរឿង “Su” របស់អ្នកដឹកនាំរឿង Aizhana Kasskymbek ជនជាតិ Kazakhstan (រូបថតៈ VOV)

លោកស្រី Ngo Phuong Lan ប្រធាននាយកដ្ឋានភាពយន្ត នាយិកានៃមហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥ បានឲ្យដឹងថា “គណៈប្រតិភូនិងភ្ញៀវកិត្តិយសក៏ដូចជា តួរសម្តែងក្នុងរឿងមួយចំនួនដែលមានស្នាដៃចូលរួមក្នុងមហោស្រព និងអ្នកផលិតភាពយន្ត សិល្បៈក សិល្បៈការិនីល្បីឈ្មោះ ទាំងជាតិនិងអន្តរជាតិ ជាង ១ពាន់២រយ នាក់ ដែលមកដល់រដ្ឋធានីហាណូយដើម្បីចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥នេះផងដែរ។

ពានរង្វាន់បណ្តាញលើកទឹកចិត្តភាពយន្តអាស៊ី (NETPAC) បានទៅខ្សែភាពយន្ត “និស្សិតនារី A” នៃអ្នកដឹកនាំរឿងជនជាតិកូរ៉េខាងត្បូង Lee Lyung-sub (រូបថតៈ VOV)

ខ្សែភាពយន្តមកពីប៉ូឡូញ “រាត្រីស្ងាត់” បានជួយឲ្យលោក Peter Domalewski ឈ្នះពានរង្វាន់អ្នកដឹកនាំល្អបំផុត។ អ្នកផលិតខ្សែភាពយន្តមិនអាចមានវត្តមាននិងផ្ញើសារ អរគុណជូនចំពោះមហោស្រពផងដែរ

រដ្ឋមន្រ្តីលោក Nguyen Ngoc Thien បានប្រគល់ពានរង្វាន់ជូនចំពោះខ្សែភាពយន្តដែលមានសារៈសំខាន់បំផុតសម្រាប់ខ្សែភាពយន្ត “The Dark Room” របស់អ៊ីរ៉ង់។ សាចរឿងគឺមានគូស្វាមីភរិយាដែលសង្ស័យថាមានអ្នករំខានផ្លូវភេទលើកូនប្រុសអាយុ ៥ ឆ្នាំរបស់ខ្លួន (រូបថតៈ VOV)

ក្នុងអំឡុងពេលប្រព្រឹត្តទៅមហោស្រពភាពយន្តនេះ ទស្សនិកជននៃរដ្ឋធានីមានឱកាសទស្សនាខ្សែភាពយន្តចំនួន ១៤៧ រឿង មកពី ៤៥ ប្រទេសនិងតំបន់ដែនដីដោយមានការបញ្ចាំងភាពយន្តចំនួន ២០១ នៅក្នុងរោងភាពយន្ត ក្នុងនោះមានការបញ្ចាំង ៤៨ ពេល ដែលមានវត្តមានក្រុមសិល្បៈករ សិល្បៈការិនី តួរអង្គ ល្បីឈ្មោះជាច្រើន បានជួបប្រាស្រ័យទាក់ទងជាមួយទស្សនិកជនមុនពេលបញ្ជាំង។ លើសពីនេះទៀត អ្នកទស្សនាក៏បានទស្សនាខ្សែភាពយន្តបរទេសចំនួន ១០០ រឿងទៀតផង។

ក្រោយរយៈពេល៥ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ (រូបថតៈ VOV)

នៅក្នុងពិធីបិទ គណៈវាយតម្លៃបានលើកតម្កើងពានរង្វាន់តាមប្រភេទនីមួយៗ។ ក្នុងនោះ វៀតណាមទទួលបានពានរង្វាន់ចំនួន៤៖ រួមមាន ពានរង្វាន់សម្រាប់តួឯកស្រីឆ្នើមបំផុតបានទៅតួឯកស្រី Dao Phuong Anh (ក្នុងរឿង បិទភ្នែកឃើញរដូវក្តៅ); រឿង “មាណព-ប្រពន្ធរបស់អូន” អ្នកដឹកនាំ Charlie Nguyen ទទួលបានរង្វាន់អ្នកគាំទ្រជ្រើសតាំង។ ចំណែកឯពានរង្វាន់អ្នកដឹកនាំខ្សែភាពយន្តខ្លីឆ្នើមបំផុតបានទៅ Nguyen Le Hoang Viet ក្នុងរឿង “មិតរួមបន្ទុក”។ រីឯពានរង្វាន់របស់គណៈវាយតម្លៃបានទៅរឿងភាពយន្តខ្លី “កុមារពីរនាក់” របស់អ្នកដឹកនាំរឿង Ta Quynh Tu៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ