Trending now

មហោស្រពចង្កៀងគោម Hoi An បញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាចលើកទី២នៅប្រទេសអាល្លឺម៉ង់

07:55 | 25/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេស អាល្លឺម៉ង់ថា នាថ្ងៃទី ២៤ ខែសីហា នៅទីលាន Markplatz នៃទីក្រុងបុរាណ Wernigerode ក្នុងរដ្ឋ Saxony -Anhalt ភាគខាងកើតនៃប្រទេសនេះ បានប្រារព្ធមហោស្រពបង្ហាញចង្កៀងគោម Hoi An លើកទី ២ ដែលពាសពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង លោក Nguyen Minh Vu និងមេដឹកនាំទីក្រុង Wernigerode បានធ្វើពិធីបើកភ្លើងនៅមហោស្រពចង្កៀងគោម Hoi An លើកទី ២ (រូបថតៈ TTXVN)

នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យពិសេស ដែលកត់សំគាល់រយៈពេល ៥ ឆ្នាំនៃទំនាក់ទំនងចង សម្ព័ន្ធមិត្តនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងបុរាណទាំងពីរគឺ Wernigerode និង Hoi An ក្នុងវិស័យជាច្រើន។

Ảទិដ្ឋភាពនៃពិធីបើកមហោស្រពចង្កៀងគោមទីក្រុង Wernigerode ប្រទេសអាល្លឺម៉ង់ (រូបថតៈ toquoc.vn)

ចូលរួមពិធីបើកមានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu; អភិបាលក្រុងទីក្រុង Wernigerode លោក Peter Gaffet; រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងឌីជីថលនៃរដ្ឋ Sachsen-Anhalt សាស្រ្តាចារ្យ-បណ្ឌិត Armin Willingmann; លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An រួមទាំងប្រជាជននិងភ្ញៀវទេសចរជាច្រើនកុះករ។

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ប្រជាជននិងភ្ញៀវទេសចរជាច្រើនកុះករ (រូបថតៈ toquoc.vn)

បន្ទាប់ពីបទថ្លែងបើកមហោស្រពចង្កៀងគោម Hoi An របស់លោកអភិបាលទីក្រុង Werrnigerode លោក Peter Gaffet មក, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងឌីជីថលរដ្ឋ Saxony-Anhalt លោកសាស្ត្រាចារ្យ បណ្ឌិត Armin Willingmann បានសម្តែងនូវអំណរនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងល្អរប្រសើរវាងទីក្រុង Hoi An និងទីក្រុង Wernigerode។

មហោស្រពចង្កៀងគោមបានប្រារព្ធជាលើកទី២ នៅនៅទីលាន Markplatz នៃប្រទេសអាល្លឺម៉ង (រូបថតៈ toquoc.vn)

លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ទីក្រុងយើងទាំងពីរ មានព្រឹត្តិការណ៍សហប្រតិបត្តិការជាច្រើននិងផ្លាស់ប្តូរប្រ្បដោយជោគជ័យលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងបរិស្ថាន។ ជាពិសេស នៅចុងឆ្នាំ ២០១៨ កន្លងមកនេះ ទីក្រុង Hoi An និងទីក្រុងចងសម្ព័ន្ធមិត្ត Wernigerode មានកិត្តិយសទទួលបានពានរង្វាន់ “អភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាពជាតិអាល្លឺម៉ង់ឆ្នាំ ២០១៩” ដែលជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់លាស់ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងទីក្រុងទាំងពីរ។ លោករូបនេះសង្ឃឹមថា នាពេលអនាគត ទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍន៍ដោយឆ្ពោះទៅរកនិរន្តរភាពជាពុំខាន។

ចង្កៀងគោមព្យួរបានបញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាច

ចំណែកឯលោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An ក៏បានសម្តែងនូវក្តីរីករាយ ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពវាងទីក្រុងទាំងពីរនាពេលកន្លងទៅ។ លោកបានមានប្រសាសន៍ថា ចាប់តាំងពីទទួលបានជោគជ័យពីការរៀបចំមហោស្រពចង្កៀង គោម Hoi An លើកដំបូងកាលពីឆ្នាំ ២០១៣ មក, ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ទីក្រុងទាំងពីរបានសហការនិងអនុវត្តគម្រោងការជាច្រើនពាសពេញទៅដោយអត្ថន័យ ក្នុងវិស័យការពារបរិស្ថាន ក៏ដូចជាបញ្ជូនប្រតិភូទៅទស្សនានិងធ្វើការទៅវិញទៅមក។ ប្រការនេះបានបង្ហាញថា ទំនាក់ទំនងរវាងទីក្រុង Hoi An និងទីក្រុង Wernigerode កាន់តែស្អិតរមួតនិងមាននិរន្តរភាព។ លោកសង្ឃឹមថា មហោស្រពចង្កៀងគោម Hoi An លើកទីពីរនេះ នឹងជាឱកាសមួយដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់សោភ័ណភាពវប្បធម៌ប្រពៃណីរបស់ទីក្រុង Hoi An ដល់ប្រជាជននៃទីក្រុង Wernigerode និងមិត្តភក្តិអន្តរជាតិ ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងជិតស្និទ្ធនិងមនោសញ្ជេតនារវាងប្រជាជននៃប្រទេសទាំងពីរនាពេលអនាគត។

ថ្នាក់ដឹកនាំទីក្រុង Wernigerode ច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ

មុននោះ នាព្រឹកថ្ងៃដដែល នៅសាលាក្រុង Wernigerode, អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An លោក Nguyen Van Son និងលោកអភិបាល Peter Gaffet បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ដំណាក់កាល ៥ ឆ្នាំខាងមុខ ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពអនុវត្ត “កម្មវិធីសកម្មភាពរួមគ្នាស្តីពីការការពារអាកាសធាតុនិងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ” ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច រវាងបណ្តាសហគ្រាស រួមទាំង កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សណ្ឋាគារនិងភោជនីយដ្ឋានជាដើម។

ចង្កៀងគោមបញ្ចេញពន្លឺចម្រុះពណ៌យ៉ាងត្រះត្រចងក្នុងមហោស្រពចង្គៀងគោម Hoi An លើកទី២ នៅប្រទេសអាល្លឺម៉ង់ (រូបថតៈ toquoc.vn)

មកទស្សនាមហោស្រពចង្កៀងគោម Hoi An លើកទីពីរ នៅទីក្រុងបុរាណ Wernigerode នេះ ប្រជាជននិងអ្នកទស្សនានឹងបានគយគន់សម្រស់ស្រស់ស្អាតតាមរយៈចង្កៀងគោមដែលបានព្យួរតាមដងផ្លូវតូចៗ នៃក្នុងទីក្រុង Wernigerode។ លើសពីនេះទៅទៀត អ្នកទេសចរក៏នឹងអាចទស្សនាការសម្តែងសិល្បៈពោរពេញទៅដោយលក្ខណៈប្រពៃណីរបស់ប្រទេសជាតិដែលសំដែងដោយសិល្បករមកពីទីក្រុង Hoi An ក្នុងនោះមានរបាំប្រជាប្រិយសិល្បៈបុរាណនិងក្បាច់គុន ក៏ដូចជារីករាយនឹងម្ហូបបែបប្រពៃណី Hoi An ផងដែរ។

ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែសីហា (រូបថតៈ toquoc.vn)

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០១៣ ទីក្រុង Wernigerode បានចងសម្ព័ន្ធភាពជាមួយទីក្រុង Hoi An ដោយផ្អែកលើភាពជាដៃគូទីក្រុងប្រកបដោយនិរន្តរភាព។ Wernigerode ត្រូវបានគេស្គាល់ថាជាទីក្រុងបុរាណដ៏ល្បីឈ្មោះមួយក្នុងចំណោមតំបន់បុរាណដែលមានពណ៌ចម្រុះនៃតំបន់ហាហ្សេ នៃប្រទេសអាល្លឺម៉ង់ខាងកើតដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ