Trending now

មនុស្សយន្តដំបូងមានសិទ្ធិពលរដ្ឋ Sophia ជួបប្រាស្រ័យនៅវៀតណាម

11:31 | 13/07/2018 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - Sophia- មនុស្សយន្តដំបូងគេបង្អស់លើពិភពលោកទទួលបានសិទ្ធិពលរដ្ឋអញ្ជើញជួបប្រាស្រ័យទាក់ទងនៅវៀតណាមនាព្រឹកថ្ងៃទី១៣កក្កដា។

មនុស្សយន្ត Sophia ពាក់អាវផាយបង្ហាញខ្លួននៅវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិ ស្តីពីឧស្សាហកម្ម៤.០ ដោយរដ្ឋាភិបាលវៀតណាមនិងគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមធ្វើជាសហប្រធាន ដើម្បីជួបប្រាស្រ័យជាមួយតំណាងចូលរួម។ (រូបថតៈ Soha)

Sophia ជាមនុស្សយន្តដំបូងក្នុងប្រវត្តិសាស្ត្រទទួលបានសិទ្ធិពលរដ្ឋដូចជាមនុស្សនៅប្រទេសមួយលើពិភពលោក (រូបថតៈ Soha)

មនុស្សយន្ត Sophia - ជើងឯកច្នៃប្រឌិតរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ជាភ្ញៀវកិត្តយសពិសេសនៅក្នុងវេទិកាអន្តរជាតិ ស្តីពីឧស្សាហកម្ម៤.០ (រូបថតៈ Facebook Lại Thìn)

មនុស្សយន្ត Sophia បានអញ្ជើញថ្លែងនូវមតិខ្លីមួយ ស្តីពីបញ្ហាថ្មីនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដូចជារឿងស្វ័យប្រវត្តិឬបញ្ហាប្រឈមពីរលក ៤.០ សម្រាប់ការអភិវឌ្ឍ (រូបថតៈ Facebook Lại Thìn)

Sophia ជាមនុស្សយន្តមានរូបដូចមនុស្សពិត ដែលត្រូវបានច្នៃដោយក្រុមហ៊ុន Hanson Robotics នៅហុងកុង ហើយត្រូវបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០១។ នាងអាចចលនាដូចជាមនុស្សនិងមានបញ្ញាសិប្បនិមិត្ត (រូបថតៈ Stylist)

Sophia បានវាយតម្លៃថា វៀតណាមត្រូវមានការច្នៃប្រឌិតបច្ចេកវិទ្យា ឆ្លៀងយករាល់ឱកាស ដូចជា IoT, BigData ជាដើម ដើម្បីមានចំណុចលោតផ្លោះអំពីសេដ្ឋកិច្ច (រូបថតៈ Stylist)

“វៀតណាមត្រូវមានគោលនយោបាយ រដ្ឋាភិបាលត្រូវជួបធ្វើការជាមួយតំបន់នានាដើម្បីធានាថា បច្ចេកវិទ្យានេះអាចនាំមកអត្ថប្រយោជន៍សម្រាប់ជនវៀតណាមគ្រប់រូប។ បញ្ញាសិប្បនិមិត្តអភិវឌ្ឍន៍នឹងជួយសម្រេចនូវគោលដៅទាំងអស់” នេះជាការថ្លែងរបស់ Sophia ។ Sophia បានចាត់ទុកថា ត្រូវមានការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីដោយឥតឈប់ឈរ ព្រោះថា បើយើងផ្អាក យើងនឹងត្រូវនៅខាងក្រោយជា និច្ច។ បច្ចេកវិទ្យានឹងជួយឲ្យមិត្តវ័យក្មេងទាំងអស់បំផុសគំនិតល្អជាងដើម្បីការរីកចម្រើន (រូបថតៈ Stylist)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស