Trending now

មណ្ឌលអក្សរសាស្ត្រ Mao Dien - ជាមោទនភាពរបស់ប្រជាជននៃខេត្ត Hai Duong

06:57 | 21/02/2019 (ប្រភព៖ vovworld.vn)

មណ្ឌលអក្សរសាស្ត្រ Mao Dien នៅស្រុក Cam Giang ខេត្ត Hai Duong មិនត្រឹមតែជាសំណង់វប្បធម៌ដោយមានអាយុកាលរាប់រយឆ្នាំប៉ុណ្ណោះទេ ថែម ទាំងនេះក៏ជាកេរដំណែលដែលកត់សម្គាល់នូវសមិទ្ធផលអភិវឌ្ឍនៃខុងជីវិទ្យាកាលពីមុននេះទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ មណ្ឌលអក្សរសាស្ត្រ Mao Dien នៅតែជាមោទនភាពរបស់ប្រជាជនខេត្ត Hai Duong អំពីតំបន់ដីដ៏ពិសិដ្ឋ ដែលក្នុងដំណាក់កាលប្រវត្តិសាស្ត្រណាក៏ប្រសូត្រឡើងមនុស្សមានទេពកោសល្យជាច្រើនសម្រាប់ប្រទេសជាតិ។

មណ្ឌលអក្សរសាស្ត្រ Mao Dien - ជាមោទនភាពរបស់ប្រជាជននៃខេត្ត Hai Duong (រូបថត៖ baovanhoa.vn)

មណ្ឌលអក្សរសាស្ត្រ Mao Dien ស្ថិតនៅឃុំ Cam Dien ស្រុក Cam Giang នៅតាមដងផ្លូវជាតិលេខ៥។ ខុសពីភាពអ៊ូអរនៃខ្សែផ្លូវជាតិនេះ មណ្ឌលអក្សរ សាស្ត្រ Mao Dien មានបរិយាកាសស្ងៀមស្ងាត់ដែលស្ថិតនៅក្បែរវាលស្រូវដ៏ខៀវស្រងាត់។

នាសតវត្សទី១៥ មណ្ឌលអក្សរសាស្ត្រ Mao Dien ត្រូវបានកសាងឡើង ដើម្បីបម្រើការប្រឡងអក្សរសាស្ត្ររបស់បេក្ខជននៃទីរួមខេត្ត Hai Duong មុន នេះ។ ចាប់តាំងពីដើមសតវត្សទី១៦ Mao Dien បានក្លាយទៅជាសាលាប្រឡង នៃតំបន់ទាំងមូល ហើយមានការរួមចំណែកជាច្រើនក្នុងការបណ្ដុះបណ្ដាលអ្នក មានទេពកោសល្យសម្រាប់ប្រទេសជាតិ។ ប្រជាជន Hai Duong មានមោទនភាព យ៉ាងខ្លាំងអំពីប្រពៃណីរៀនសូត្រដ៏ល្អប្រពៃរបស់ខ្លួន ដោយសារតែតំបន់ដីនេះ បានប្រសូត្រឡើងជើងឯកនៃការប្រឡងចំនួន១២នាក់ និងបណ្ឌិតជាង៦០០នាក់ ក្នុងចំណោមបណ្ឌិតខុងជីវិទ្យាសរុបប្រមាណ ៣០០០ នាក់ទូទាំងប្រទេសតាមការប្រឡងអក្សរសាស្ត្រ។ តាមប្រពៃណី ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីប្រពៃណី ប្រជាជន ខេត្ត Hai Duong តែងតែមកដល់ Mao Dien ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធមនុស្ស មានទេពកោសល្យរបស់ប្រទេសជាតិ។ លោក Tran Van Tuan ពលរដ្ឋម្នាក់នៅ ខេត្ត Hai Duong បានអោយដឹងថា៖ “មិនត្រឹមតែមានប្រជាជនខេត្ត Hai Duong ប៉ុណ្ណោះទេ ថែមទាំងប្រជាជន នៅតំបន់ផ្សេងៗទៀតក៏មកដល់ទីនេះទៀតផង។ ព្រោះថាទីនេះជាទីសក្ដារៈបូជា មនុស្សឧស្សាហ៍ព្យាយាមរៀនសូត្រនិងមនុស្សជោគជ័យ។ ប្រជាជន Hai Duong យើងខ្ញុំសុទ្ធតែមានមោទនៈភាពយ៉ាងខ្លាំងចំពោះប្រពៃណីនេះ។ គ្រួសារខ្ញុំតែងតែ មកដល់មណ្ឌលអក្សរសាស្ត្រនេះនាដើមឆ្នាំថ្មីប្រពៃណីដើម្បីអោយកូនៗតម្រាប់តាមគំរូរបស់បុព្វបុរសដើម្បីសិក្សារៀនសូត្រអោយបានពូកែ”។

ត្រឹមតែឈរនៅពីក្រោយមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam អំពី ទ្រង់ទ្រាយប៉ុណ្ណោះ មណ្ឌលអក្សរសាស្ត្រ Mao Dien មានស្ថាបត្យកម្មស្រដៀងគ្នាជាមួយ វត្តអារ៉ាមបុរាណវៀតណាម។ សំណង់នេះមានពីរជាន់ ហើយប្រើប្រាស់វត្ថុធាតុ ដើមទាំងស្រុងពីឈើក្រញូង។ អគារខាងក្រោយនៃមណ្ឌលអក្សរសាស្ត្រ Mao Dien ជាទីតាំងឧទ្ទិសដល់ព្រះអាទិទេព ខុងជី និងបណ្ដាវីរជនផ្សេងៗទៀតរបស់ ប្រជាជាតិក្នុងសម័យសក្ដិភូមិ។ ប្រវត្តិវិទូលោក Duong Trung Quoc បានអោយដឹងថា៖ “មណ្ឌលអក្សរសាស្ត្រ Mao Dien និងមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam គឺជានិមិត្តរូបចំនួន២ របស់វៀតណាមក្នុងសម័យសក្ដិភូមិ។ ខ្ញុំចាត់ទុកថា ការអប់ រំបុរាណមានតម្លៃជាក់ស្ដែងនានាដែលការអប់រំនាសព្វថ្ងៃមិនអាចជំនួសបាន ឡើយ។ នាបច្ចុប្បន្ន យើងត្រូវផ្លាស់ប្ដូរថ្មីការអប់រំអោយទាន់នឹងការអភិវឌ្ឍរបស់ ពិភពលោកក្នុងសម័យសមាហរណកម្ម ប៉ុន្តែព្រមទាំងត្រូវរក្សាបាននូវតម្លៃដ៏ថ្លៃថ្លា ដែលបុព្វបុរសយើងបានបង្កើតឡើងផងដែរ”។

សិលាចរិតនៅក្នុងមណ្ឌលអក្សរសាស្ត្រ Mao Dien

ជំនះពុះពារលើការបំផ្លិចំផ្លាញដែលសង្គ្រាមបង្កឡើង មណ្ឌលអក្សរសាស្ត្រ Mao Dien ជាសក្ខីភាពនៃកម្លាំងរស់ដ៏ខ្លាំងក្លានៃស្មារតីគោរពរាប់អានអ្នកគ្រូក៏ ដូចជាការលើកត្រដែតសីលធម៌របស់ប្រជាជន Hai Duong។ លោក Do Anh លោកគ្រូចូលនិវត្តមួយរូប បានចាត់ទុកថា ការដែលមណ្ឌលអក្សរសាស្ត្រ Mao Dien ត្រូវបានរដ្ឋទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រពិសេសថ្នាក់ជាតិនោះ បានបង្ហាញនូវការគោរពការសិក្សានិងសីលធម៌របស់សង្គមទាំងមូល។

“ការគោរពមណ្ឌលអក្សរសាស្ត្រគឺជាការគោរពបញ្ញា ចំណេះដឹង គោរពអ្នក អក្សរសាស្ត្រឆ្នើមៗ និងគោរពក្រមសីលធម៌ប្រពៃណីរបស់ប្រជាជាតិ។ សាលារៀននៅក្បែរនេះ គប្បីនាំសិស្សានុសិស្សមកមណ្ឌលអក្សរសាស្ត្រដើម្បីរៀនប្រវត្តិសាស្ត្រ អញ្ចឹងវា នឹងមានប្រសិទ្ធភាពច្រើនជាង”។

ថិតថេរអស់រយៈពេលជាង៥សតវត្ស ឧទ្ទិសដល់បណ្ឌិតប្រមាណ៦០០រូប ហើយជាមណ្ឌលអក្សរសាស្ត្រមួយក្នុងចំណោមមណ្ឌលអក្សរសាស្ត្រដ៏តិចតួច ដែលនៅតែថិតថេររហូតដល់សព្វថ្ងៃរបស់ វៀតណាម មណ្ឌលអក្សរសាស្ត្រ Mao Dien មិនត្រឹមតែជានិមិត្តរូបនៃស្មារតីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ ប្រជាជន Hai Duong ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃប្រទេសវៀតណាម ដោយខឿនវប្បធម៌វៀតណាមមានអាយុកាលរាប់ពាន់ឆ្នាំទៀតផង៕


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់