Trending now

មណ្ឌលទេសចរណ៍ Sun World Ba Na Hills ធំជាងគេនៅទីក្រុង Da Nang ត្រូវបានបើកឲ្យទទួលភ្ញៀវឡើងវិញ

16:02 | 22/09/2020

តំណាងនៃមណ្ឌលទេសចរណ៍ Sun World Ba Na Hills បានឲ្យដឹងថា ក្រោយពីគ្រប់គ្រងជំងឺ Covid-19 បាននៅទីក្រុង Da Nang មណ្ឌលទេសចរណ៍ Sun World Ba Na Hills ត្រូវបានបើកឡើងវិញ និងចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវទេសចរតាំងពីថ្ងៃទី២០ ខែកញ្ញា តទៅ។ ចាប់ពីម៉ោង ៨:០០ ដល់ ១៧:០០ ជារៀងរាល់ថ្ងៃ មណ្ឌលទេសចរណ៍នឹងរៀបចំរាល់សកម្មភាពលេងកម្សាន្តគួរឲ្យចាប់អារម្មណ៍​នៅទីនេះ។

ស្ពានមាសនៅទីក្រុង Da Nang

លោក Nguyen Lam Anh នាយកនៃមណ្ឌលទេសចរណ៍ Sun World Ba Na Hills បានឲ្យដឹងថា Ba Na Hills គឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដំបូងបង្អស់ត្រូវបានទទួលភ្ញៀវទេសចរឡើងវិញបន្ទាប់ពីទីក្រុង Da Nang បានបិទអស់រយៈពេលជិត ២ ខែ ដើម្បីទប់ទល់នឹងជំងឺ Covid-19។

តាំងពីថ្ងៃ ២០ ខែកញ្ញា ដល់ដំណាច់ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២០ មណ្ឌលទេសចរណ៍នឹងរៀបចំកម្មវិធី “ទិញសំបុត្រកន្ត្រកខ្សែកាបនឹងទទួលបានអាហារប៊ូហ្វេពេលថ្ងៃត្រង់ដោយឥតគិតថ្លៃ” ។ ក្រៅពី Ba Na Hills នោះ គោលដៅទេសចរណ៍ផ្សេងៗនៅទីក្រុង Da Nang ក៏បានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញផងដែរ។ នាថ្ងៃទី១៨ ខែកញ្ញា រមណីយដ្ឋាន InterContinental Danang Sun Peninsula Resort ក៏ត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរដំបូងបង្អស់បន្ទាប់ពីរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕



(ប្រភពព័ត៌មាន: kh.qdnd)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ