Trending now

មកទស្សនាកោះ Ly Son

11:43 | 28/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - កោះ Ly Son មានផ្ទៃដីប្រហែ ១០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរសមទ្រប្រវែងជាង ២៥ គីឡូម៉ែត្រ ក្នុងនោះមានកោះចំនួន ២ គឺកោះធំនិងកោះតូច។ ម្ខាងនៃកោះ Ly Son គឺជាច្រាំងថ្ម ម្ខាងទៀតគឺជាសមុទ្រដ៏ធំល្វឹងល្វើយ។

ឆ្នេរសមុទ្រ​​ Ly Son មានខ្សាច់ពណ៌សនិងត្រជាក់។ កោះ Ly Son ត្រូវបាន​គេ​ស្គាល់​ថាជា «​ព្រះរាជាណាចក្រ​របស់ខ្ទឹមស» ​ខ្ទឹមស Ly Son មានភាពល្បីល្បាញ ដោយសារភាពឈ្ងុយឆ្ងាញ់​ និង​បញ្ជាក់ពីពាណិជ្ជសញ្ញាខ្ទឹម Ly Son នៅលើទីផ្សារ។ កោះ Ly Son មានវត្តអារាម Am Linh ដែលជាកន្លែង មាន​”ផ្នូរខ្យល់”របស់យុទ្ធជនពលី​ Hoang Sa (​គេមិនរកឃើញសព របស់​យុទ្ធជន​ដែលពលីជីវិត ដូច្នេះគេបាន​សាងសង់ ផ្នូរ​ដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខ័ន្ធគេ)​ ស្តូបរូបសំណាក​និងអគារដាក់តាំងវត្ថុអនុស្សាវរីយ៍ Hoang Sa Bac Hai។ សូម​ចុះផ្សាយរូបថតមួយចំនួននៃទេសភាពកោះ Ly Son ដូចខាងក្រោម៖ ​

ពីកំពង់ផែ Sa Ky (ស្រុក Binh Son ខេត្ត Quang Ngai) ទៅដល់កោះ Ly Son ដោយនាវាល្បឿនលឿន ​ចំណាយពេល ៣៥ នាទី។

កោះ Ly Son មានសភាពអ៊ូអរ ដោយសារទូកនិងនាវាទៅមកទៅវិញ។

មានទីតាំងនៅជើងភ្នំ Thoi Loi Hang Cau មាន​សម្រស់ស្រស់ស្អាត​អស្ចារ្យណាស់ ដោយម្ខាងគឺភ្នំ​ខ្ពស់ ហើយមួយទៀតគឺសមុទ្រខៀវស្រងាត់។

ទង់ជាតិបានព្យួរតាមបណ្តោយឆ្នេរសមុទ្រ Ly Son ។

ទឹកសមុទ្រនៅកោះ Ly Son ថ្លា ​ហើយអាចមើលឃើញនៅ​ខាងក្រោម។

កសិករដាំដំណាំខ្ទឹមស។ ខ្ទឹម​ស​នៅកោះ Ly Son ឆ្ងាញ់​និង​បាន​លក់នៅលើទីផ្សារ។

អារាម An Vinh ជាទីកន្លែងគោរពបូជាកងទ័ព Hoang Sa។

ឆ្នេរសមុទ្រកោះ Ly Son ឃើញពីវត្ត Hang ។

ផ្សារត្រីជួបជុំនៅពេលព្រឹកនិងនៅពេលល្ងាច។

ផ្លូវលក់ម្ហូបអាហារនិងត្រីស្រស់​សម្រាប់ភ្ញៀវទេសចរ​ជ្រើសរើស​មុនពេលកែច្នៃ។

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម