Trending now

ភាពស្រស់ត្រកាលនៃកោះនានាដែលគេដាក់ឈ្មោះតាម «ផ្លែឈើ" ទាក់ទាញភ្ញៀវទេសចរនៅភាគខាងត្បូងវៀតណាម

10:06 | 08/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កោះ Hon Khoai - Hon Thom និង Hon Nghe សុទ្ធសឹងតែជាកោះទេសចរណ៍ដ៏ល្បីៗនៅភាគខាងត្បូងវៀតណាមដែលទាក់ទាញភ្ញៀវទេសចរឱ្យស្វែងយល់ពីសម្រស់ធម្មជាតិនិងពោរពេញទៅដោយភាពរ៉ូមែនទិច។

កោះ Hon Thom

កោះ Hon Thom (ឬហៅតាមភាសាវៀតណាមថាកោះម្នាស់) (Phu Quoc – ខេត្ត Kien Giang)

ដោយស្ថិតនៅក្នុងប្រជុំកោះ An Thoi ភាគខាងជើងនៃកោះ Phu Quoc កោះ​ Hon Thom គឺជាគោលដៅមួយដ៏ទាក់ទាញបំផុតនៃកោះ Phu Quoc។ កោះនេះបានកត់សំគាល់នៅក្នុងដួងចិត្តភ្ញៀវទេសចរជាមួយនឹងរូបភាពដើមដូងពណ៌បៃតងលាក់ខ្លួននៅលើដីខ្សាច់ពណ៌សរលោងលាតសន្ធឹងដើម្បីចាប់យកសមុទ្រពណ៌ខៀវស្រងាត់ ហើយកោះនេះក៏មានភាពទាក់ទាញដូចម៉ាលហ្វីសផងដែរ។

បទពិសោធន៍៖ មកដល់កោះ Hon Thom អ្នកទេសចរអាចថតរូប (Check-in) និងហែលទឹកលេងនៅកោះគុជដ៏ល្បីល្បាញដូចជាឆ្នេរ Nam – Chuong – Chao ជាដើមឬក៏ទៅមុជទឹកមើលថ្មផ្កា និងលេងកីឡាផ្សងព្រេងនៅខាងក្រៅតំបន់ចំណោតដុំថ្ម ក៏ដូចជាស្វែងយល់ពីជីវិតសាមញ្ញរបស់ប្រជាជននៅលើកោះនិងតំបន់ធ្វើនេសាទត្រីនិងមឹកផងដែរ។

កោះ Hon Khoai

កោះ Hon Khoai (ឬហៅតាមភាសាវៀតណាមថាកោះដំឡូង) (ខេត្ត Ca Mau)

កោះ Hon Khoai មានសម្រស់ធម្មជាតិជាមួយនឹងបរិយាកាសស្រស់ស្រាយ។ កន្លែងនេះសាកសមសម្រាប់អ្នកដែលចូលចិត្តធម្មជាតិហើយចង់រកកន្លែងសុខសាន្តសម្រាកនិងបំបាត់ថ្ងៃដែលនឿយហត់។ ទន្ទឹមនឹងនោះសម្រស់ដ៏ស្រស់ត្រកាលនៅទីនេះលាយលំជាមួយទឹកឆ្នេរសមុទ្រខៀវស្រងាត់និងកោះថ្ម រួមទាំងកំពូលទួលភ្នំក៏ជាចំណុចថ្មីដែលទាក់ទាញភ្ញៀវទេសចរឱ្យមករុករកផងដែរ។

បទពិសោធន៍៖ មកទីនេះ អ្នកអាចស្វែងយល់ពីពពួកសត្វដ៏សំបូរបែបពីព្រៃរហូតដល់សមុទ្រទឹកហូរ Giang Tien មានបង្គោលភ្លើងហ្វាដែលមានអាយុកាល ១០០ ឆ្នាំឬទៅហែលទឹកនៅឆ្នេរល្បី ៗចំនួន ២ កន្លែង រួមទាំងឆ្នេរតូចមួយនៅភាគអាគ្នេយ៍ជាមួយនឹងឆ្នេរគ្រួសដែលមើលទៅដូចជា «ពងយក្ស»ផងដែរ។

កោះ Hon Nghe

កោះ Hon Nghe (ឬហៅតាមភាសាវៀតណាមថាកោះរមៀត) (ខេត្ត Kien Giang)

កោះ Hon Nghe មានទីតាំងស្ថិតនៅឃុំ Hon Nghe ស្រុក Kien Luong ខេត្ត Kien Giang ដែលផ្សំពីថ្មភក់លាយជាមួយថ្មកំបោរ។

គ្របដណ្តប់ដោយដើមឈើពណ៌បៃតង ឆ្នេរសមុទ្រខៀវស្រងាត់ និងទឹកថ្លាឈ្វេង កោះ Hon Nghe មានភាពសុខសាន្ត និងសាមញ្ញដែលស័ក្តិសមនឹងអ្នកដែលចូលចិត្តធ្វើដំណើរកំសាន្តនិងស្វែងរកសម្រស់ធម្មជាតិផងដែរ។

បទពិសោធន៍៖ អ្នកអាចទទួលបានបទពិសោធន៍ដោយឥតគិតថ្លៃនៅឆ្នេរសមុទ្រដោយគ្មានសំរាមទឹកសមុទ្រថ្លាឈ្វេងនៅលើកោះ ព្រមទាំងរីករាយជាមួយនឹងថ្ងៃរះនិងពេលថ្ងៃលិចដោយរ៉ូមែនទិចនិងទស្សនានៅលើភ្នំ Lau Chuong ដើម្បីគយគន់រូបភាពព្រះពុទ្ធយក្ស រូងភ្នំស្តេច Gia Long និងស្ពាននេសាទជាដើម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់