Trending now

ភាពយន្តឯកសារអំពីសិល្បៈចម្រៀងអាយ៉ៃ

11:07 | 28/10/2020

អាយ៉ៃ ត្រូវបានគេចាត់ទុកជា ទម្រង់សិល្បៈទស្សនីយភាពមួយ ដែលមានប្រជាប្រិយភាពធំធេងនៅប្រទេសកម្ពុជានិងតំបន់មួយចំនួននៅប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ អាយ៉ៃ ក៏ជាទម្រង់សិល្បៈដែលមានជំនាញមួយ មិនគ្រាន់តែជាសិល្បៈបែបកំប្លុកកំប្លែង តែជាសិល្បៈបែបអ្នកបញ្ជូនសារអប់រំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃថែមទៀត។

ក្រោយ​ពី​រយៈ​កាល​ជាង​ ៦ ខែ​ផ្សព្វ​ផ្សាយ​អនុវត្ត​ មន្ទីរ​វប្បធម៌​ កីឡា​និង​ទេ​សចរ​ណ៍ ទើប​ថត​ចប់​ស្រេច​បាច់​ភាព​យន្ត​ឯក​សារ​ “Hau Giang ​រក្សា​និង​អភិរក្ស​សិល្បៈ​ចម្រៀង​អា​យ៉ៃ​” ដើម្បី​បម្រើ​ការ​ងារ​ បូក​សរុប​ ៥ ឆ្នាំ​អនុវត្ត​គម្រោង​ “បង្រៀន​និង​អភិរក្ស​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ហូវ​យ៉ាង​ ដំ​ណាក់​កាល​ ២០១៦-២០២០” នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ នឹង​ធ្វើ​សំ​ណុំ​បែប​បទ​ឱ្យ​បាន​គ្រប់​សព្វ​ ដើម្បី​ដាក់​ជូន​ក្រសួង​វប្បធម៌​ កីឡា​និង​ទេ​សចរ​ណ៍ ស្នើ​ពិនិត្យ ទទួល​ស្គាល់​ជាកេរ​ដំ​ណែ​ល​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​។​

សិល្បៈ​ចម្រៀង​អា​យ៉ៃ​ ជាជំ​ហាន​ៗ​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​នៅ​កន្លែង​ដែល​មាន​។ (រូបថត៖ កាសែត Can Tho)

ភាព​យន្ត​ឯក​សារ​នេះ​ ចំ​ណា​យ​ថវិកា​អស់​ ២៥០ លាន​ដុង​ រយៈ​ពេល​ ៤០ នា​ទី បង្ហា​ញ​ពី​លក្ខណៈ​ពិសេស​នៃ​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ កំ​ពុង​ប្រ​ឈម​នឹង​ការ​សាប​រលាប​ក្នុង​សហគមន៍ ​ដោយ​បាន​ខេត្ត​ហូវ​យ៉ាង​ស្តារ​ឡើង​ អភិរក្ស​និង​ពង្រីក​។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ មក​ទល់​នឹង​បច្ចុប្បន្ន​ មន្ទីរ​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍​ខេត្ត​ហូវ​យ៉ាង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ “បង្រៀន​និង​អភិរក្ស​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ហូវ​យ៉ាង​” តាម​រយៈ​នោះ​ ខេត្ត​ក៏​បាន​បើក​វគ្គ​បំ​ប៉ន​ បង្រៀន​បាន​ ៣ ថ្នាក់​ ដោយ​មាន​សិក្ខា​កាម​ជាង​ ១០០ នាក់​ជាជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ទីរួម​ខេត្ត​ឡុង​មី ស្រុក​ឡុង​មី។​ ឆ្លង​តាម​រយៈ​នោះ​ ជាជំ​ហា​ន​ៗ​ជួយ​ឱ្យ​សិល្បៈ​អា​យ៉ៃ​ មាន​ភាព​រស់​រវើក​ឡើង​វិញ​ បង្ហាញ​វត្ត​មាន​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ការ​បេ្តជ្ញា​ចិត្ត​របស់​ផ្នែក​វប្បធម៌​ គឺដាក់​ទម្រង់​សិល្បៈ​នេះ​ទៅ​ក្នុង​ពិធី​ប្រ​ឡង​សមោសរ​សិល្បៈ​មហា​ជន​…./.

(ប្រភពព័ត៌មាន: .lotus-radio.com,,baocantho.com.vn/khme)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ