Trending now

ភូមិនេសាទស្អាតៗដូចផ្ទាំងគំនូរនៅទីក្រុង Quy Nhon ប្រទេសវៀតណាម

00:01 | 21/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - Nhon Hai, Nhon Ly, Bai Xep និង Hai Minh គឺជាភូមិនេសាទដែលមានអាយុកាល យូរអង្វែងជាមួយនឹងទេសភាពសុខសាន្តដែលភ្ញៀវទេសចរជាច្រើនទៅលេងកំសាន្តនៅពេលដែលមកដល់ទីក្រុង Quy Nhon ។

Nhon Hai គឺជាភូមិនេសាទដ៏ល្បីល្បាញមួយនៅខេត្ត Binh Dinh

Nhon Hai គឺជាភូមិនេសាទដ៏ល្បីល្បាញមួយនៅខេត្ត Binh Dinh។ កន្លែងនេះមានចម្ងាយជិត ២០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Quy Nhon ភ្ញៀវទេសចរអាចស្វែងយល់ពីជីវិតដ៏សុខសាន្តរបស់អ្នកនេសាទ ដែលលាក់ខ្លួននៅក្រោមភ្នំ «រាងធ្នូ» តាមបណ្តោយឆ្នេរសមុទ្រ។

ភូមិនេសាទ Nhon Hai គឺជាភូមិនេសាទដ៏ល្បីល្បាញមួយនៅខេត្ត Binh Dinh

Nhon Ly មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពី Nhon Hai ។ ដើម្បីមកទីនេះភ្ញៀវទេសចរត្រូវឆ្លង កាត់ស្ពាន Thi Nai ពីកណ្តាលទីក្រុងហើយទស្សនាទីតាំងរមនីយដ្ឋានដ៏ល្បីៗដូចជា Eo Gio និង Ky Co ។ ភ្ញៀវទេសចរដែលចង់ស្វែងយល់អំពីវប្បធម៌សហគមន៍នៅទីនេះ អាចទៅលេងកំសាន្តវិមាន Hung Luong – Xuong Ly វត្ត Phuoc Sa ជាដើម។ ទេសភាពភូមិនេសាទ Nhon Ly មើលពីអាកាស។

ភូមិនេសាទ Nhon Ly

ភូមិនេសាទ Bai Xep មានទីតាំងស្ថិតនៅក្នុងទឹក Quy Hoa សង្កាត់ Ghenh Rang មានចម្ងាយ ប្រហែល ១៣ គីឡូម៉ែត្រពីទីក្រុង Quy Nhon ។ Bai Xep ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរបរទេស ជាច្រើនដែលជាទិសដៅមួយនៅពេលមកដល់ទីក្រុង Quy Nhon ដោយសារតែសម្រស់ស្រស់ស្អាតនិង ទីធ្លាស្ងប់ស្ងាត់ផងដែរ។

ភូមិនេសាទ Bai Xep

Hai Minh គឺជាភូមិនេសាទតូចមួយដែលមានទីតាំងស្ថិតនៅលើឧបទ្វីប Phuong Mai ដែលមានជួរភ្នំ តូចធំដ៏ស្រស់ស្អាត ហើយភូមិនេសាទនេះត្រូវបានប្រជាជននៅទីក្រុង Quy Nhon លើកយកមកនិយាយ ថាជាហុងកុងទី២ពីព្រោះកាលពីមុននៅទីនេះធ្លាប់មានសកម្មភាពដ៏អ៊ូអូនិងរស់រវើកជាមួយនឹងជំនួញអេឡិចត្រូនិចដែលបានប្រើបាស់រួច៕


ភូមិនេសាទ Hai Minh

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ