Trending now

ភូមិ Ba Na ដើមដំបូងនៅខេត្ត Gia Lai ធ្វើកសិកម្មប្រកបដោយបច្ចេកវិទ្យាខ្ពស់

15:27 | 30/03/2019 (ប្រភព៖ vovworld.vn)

ការធ្វើផលិតកម្មហួសសម័យគឺជាឧបសគ្គធំមួយដែលរាំងស្កាត់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិស្រុកជនជាតិភាគតិចជាច្រើននៅតំបន់ Tay Nguyen ប្រទេស វៀតណាម។ ជាមួយការខិតខំប្រឹងប្រែងផ្លាស់ប្ដូរប្រការនេះ ស្ត្រីជនជាតិ Ba Na ម្នាក់នៅភូមិឆ្ងាយដាច់ស្រយាលនៃខេត្ត Gia Lai បានហ៊ានដំណើរការគម្រោង ដាំដំណាំរុក្ខឱសថប្រកបដោយបច្ចេកវិទ្យាខ្ពស់។ អាស្រ័យដោយប្រភពធនធាន ដែលមានស្រាប់ ការផ្លាស់ប្ដូរមនសិការ របៀបធ្វើ និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសដ៏ជឿន លឿននោះ បានជាគម្រោងនេះកំពុងមានសក្ដានុភាពដ៏ធំធេង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

គម្រោងតែរុក្ខឱសថប្រកបដោយបច្ចេកវិទ្យាខ្ពស់របស់អ្នកស្រីជនជាតិ Ba Na Dinh Thi Vien រួមជាមួយជនរួមជាតិនៅភូមិ Po Nang ត្រូវបានទន្ទឹងរង់ចាំនឹង នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។

ឈរនៅកណ្ដាលសួនចម្ការដាំដើមត្រប់ពុតលំញងចំនួនរាប់ម៉ឺនដើមដែលកំពុងរីកលូតលាស់ ដៃកាន់ទូរស័ព្ទឆ្លាតវៃ ស្ត្រីជនជាតិ Ba Na ឈ្មោះ Dinh Thi Vien នៅ ភូមិ Po Nang ឃុំ An Khe ខេត្ត Gia Lai កំពុងស្វែងរកព័ត៌មាន វិជ្ជមានសម្រាប់ ការងាររបស់ខ្លួនលើបណ្ដាញអ៊ីនធឺណែត។ នៅភូមិឆ្ងាយដាច់ស្រយាលមួយនៃ ខេត្ត Gia Lai គម្រោងតែរុក្ខឱសថប្រកបដោយបច្ចេកវិទ្យាខ្ពស់របស់អ្នកស្រី Dinh Thi Vien កំពុងធ្វើអោយមនុស្សម្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកស្រី Vien បានអោយដឹងថា ការផលិតដំណាំប្រពៃណីដូចជាស្ករអំពៅនិងដំឡូងមី ជួបការ លំបាក ច្រើនណាស់ ហើយនាំមកនូវប្រសិទ្ធភាពទាប ដូច្នេះបានជាប្រជាជន ត្រូវស្វែងរកទិសដៅថ្មី។ តាមរយៈបណ្ដាញសង្គម អ្នកស្រីរូបនេះបានរកឃើញ ដើមត្រប់ពុតលំញងដែលអ្នកភូមិនៅតែប្រើប្រាស់តាំងពីមុនមកនោះ ជាមុខទំនិញ ពេញនិយមលើទីផ្សារ ហើយមានសក្ដានុភាពដើម្បីអភិវឌ្ឍន៍ក្លាយទៅជាតំបន់ វត្ថុធាតុដើម។ ក្រោយពីទាក់ទងជាមួយកន្លែងជាច្រើន អ្នកស្រី Vien បានរក ឃើញសហគ្រាសប្រកបដោយកិត្យានុភាពដើម្បីសហប្រតិបត្តិការគ្នា។ បន្ទាប់ នោះ អ្នកស្រីបានពិភាក្សាជាមួយអ្នកភូមិ អាជ្ញាធរតំបន់ ហើយទទួលបានការ គាំទ្រចំពោះគម្រោងអភិវឌ្ឍសេដ្ឋកិច្ចនេះតែម្ដង។ អ្នកស្រី Dinh Thi Vien បាន សំណេះសំណាលថា៖ “ជាជនជាតិ Ba Na ម្នាក់ នាងខ្ញុំមានគោលបំណងចង់ឃើញការផ្លាស់ប្ដូរថ្មី ក្នុងការធ្វើស្រែចម្ការនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជនរួមជាតិ ជាពិសេសគឺការ អភិវឌ្ឍដំណាំរុក្ខឱសថ។ ចំពោះដើមត្រប់ពុតលំញងនេះគឺមានស្រាប់នៅក្នុង តំបន់ខ្លួន ប៉ុន្តែសំខាន់គឺត្រូវចេះប្រមូលបេះនិងស្វែងរកអ្នកប្រមូលទិញ ក៏ដូចជា ចេះផលិតនិងកែច្នៃទៀតផង។ ការងារនេះក៏ជួយបង្កើតការងារធ្វើសម្រាប់ជនរួម ជាតិនៅទីនេះ ជាពិសេសគឺស្ត្រីនិងយុវជន ផងដែរ”។

ត្រូវបានបំផុសគំនិតចាប់តាំងពីចុងឆ្នាំ២០១៧ ហើយរហូតដល់ចុងឆ្នាំ ២០១៨ គម្រោងតែរុក្ខឱសថនៅភូមិ Po Nang ទើបនឹងបានដំណើរការ។ នាបច្ចុប្បន្ននេះ មានគ្រួសារចំនួន១០ក្នុងភូមិកំពុងចូលរួមដាំសាកពិសោធន៍លើផ្ទៃដី ២ហិក តា។ ជាពិសេសគឺ ដើមត្រប់ពុតលំញងនៅទីនេះ ត្រូវបានដាំតាមវិធីសាស្ត្រ សរីរាង្គទាំងស្រុង ហើយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ សំដៅធានាការប្រមូលទិញ សម្រាប់ផលិតផល អ្នកភូមិបានសហការយ៉ាងស្អិតរមួតជាមួយសហករណ៍ក្នុង តំបន់។ លោក Le Van Bo នាយកសហករណ៍កសិកម្ម Tu An ទីរួមស្រុក An Khe ខេត្ត Gia Lai បានអោយដឹងថា គម្រោង តែរុក្ខឱសថរបស់ជនរួមជាតិភូមិ Po Nang មានសក្ដានុភាពជាច្រើន បានជាសហករណ៍មិនស្ទាក់ស្ទើរសហ ប្រតិបតិ្តការនោះឡើយ។ លោកបានថ្លែងថា៖ “ពេលដែលយើងខ្ញុំជួបជាមួយអ្នកស្រី Vien នៅភូមិជនជាតិភាគតិចឃុំ Tu An នោះ គាត់បានលើកគំនិតនាំដើមត្រប់ពុតលំញងចូលក្នុងការធ្វើផលិតកម្ម។ ឃើញការជក់ចិត្តនិងគំនិតផ្ដួចផ្ដើមរបស់គាត់ គឺយើងខ្ញុំបានសម្រេចសហប្រតិ បត្តិការដើម្បីការរីកចម្រើនក្នុងតំបន់។ ប្រភេទដំណាំនេះយកទៅធ្វើតែគឺមាន ប្រយោជន៍ចំពោះសុខភាពច្រើនណាស់”។

ដោយស្ដែងចេញពីគំនិតផ្ដួចផ្ដើមរបស់អ្នកស្រី Vien អជ្ញាធរឃុំ Tu An ក៏ដូច ជាទីរួមស្រុក An Khe បានរួមដៃគ្នាជួយសម្រួលដល់ការអភិវឌ្ឍនៃគម្រោងនេះ។ លទ្ធផលគឺ គម្រោងនេះបានចូលជាជម្រើសកំពូលទាំង២០ ក្នុងចំណោមគម្រោងកសិកម្មក្នុង ស្រុកទាំង១២៨ ដែលត្រូវបានគណៈកម្មា ធិការជនជាតិរបស់រដ្ឋាភិបាលដាក់ជូន ធនាគារពិភពលោក ដើម្បីស្នើសុំអោយផ្ដល់ហិរញ្ញប្បទាន។ លោក Nguyen Thanh Canh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tu An ខេត្ត Gia Lai បាន អោយដឹងថា នាបច្ចុប្បន្ន ធនាគារពិភពលោកកំពុងពិចារណា ប្រសិនបើចូលក្នុង ជាជម្រើសកំពូលទាំង៥ គឺគម្រោងនេះនឹងត្រូវបានផ្ដល់ហិរញ្ញប្បទាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយ គម្រោងនេះនៅតែមានការយកចិត្តទុកដាក់ដើម្បីដាក់អោយដំណើរការផង ដែរ។ ជាមួយរាល់សក្ដានុភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងនោះ នេះក៏ជារូប សណ្ឋានគំរូដើម្បីអាចដំណើរការនៅភូមិជនជាតិភាគតិចផ្សេងៗទៀត ផងដែរ។ លោក Nguyen Thanh Canh បានថ្លែងថា “ដោយឈរលើមូលដ្ឋាននៃគម្រោងដាំសាកល្បងពិសោធន៍ដើមត្រប់ពុតលំញងនាបច្ចុប្បន្ន ប្រសិនបើ គម្រោងនេះពង្រីកបាននូវប្រសិទ្ធភាព យើងខ្ញុំនឹងបន្តដាក់ អោយដំណើរការនៅភូមិចំនួន៣ផ្សេងទៀត ដើម្បីលើកកំពស់ប្រសិទ្ធភាពផលិត កម្មនៃប្រភេទដាំណាំរុក្ខឱសថនេះ”។

គម្រោងតែរុក្ខឱសថប្រកបដោយបច្ចេកវិទ្យាខ្ពស់របស់អ្នកស្រីជនជាតិ Ba Na Dinh Thi Vien រួមជាមួយជនរួមជាតិនៅភូមិ Po Nang ត្រូវបានទន្ទឹងរង់ចាំនឹង នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ ប្រការនេះបានសរអោយឃើញថា ប្រសិនបើ មានការប្ដេជ្ញាចិត្តហ៊ានគិតហ៊ានធ្វើ គឺភូមិស្រុកឆ្ងាយដាច់ស្រយាលនានាអាចរក ឃើញទិសដៅនិងកម្លាំងចលករថ្មីដើម្បីបោះជំហានទៅមុខ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់