Trending now

ភ្ញៀវទេសចរអន្តរជាតិជិត ៤ លាននាក់ មកប្រទេសវៀតណាម

22:55 | 31/07/2020

យុគសម័យ - ភ្ញៀវទេសចរអន្តរជាតិមកប្រទេសវៀតណាមក្នុងខែកក្កដាមានចំនួន ១៣,៩ ពាន់នាក់ កើនឡើង ៥៨,៧% ធៀបនឹងខែមុន ភាគច្រើនគឺភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវៀតណាមដោយផ្លូវគោក។

ប៉ុន្តែនៅតែធ្លាក់ចុះ ៩៨,៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រោះឆ្នាំ ២០១៩ ។ វៀតណាមនៅតែ​បន្តអនុវត្តវិធានការ​ ដើម្បី​បង្ការ​និងទប់ស្កាត់​នឹង​ការរីករាលដាលនៃជំងឺ​​ Covid-19 និង​មិនទាន់បើកទទួលស្វាគមន៍​ភ្ញៀវ​​ទេសចរណ៍អន្តរជាតិ។

ជាទូទៅ ក្នុងរយៈពេល ៧ ខែនៃឆ្នាំនេះ​ភ្ញៀវទេសចរអន្តរជាតិ​មក​ទស្សនា​ប្រទេសវៀតណាម​មានចំនួនត្រឹមតែ ៣,៨ លាននាក់ប៉ុណ្ណោះ​ដែល មានការ​ថយចុះចំនួន ៦១,៦ % ​បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន។

ភ្ញៀវទេសចរអន្តរជាតិមកប្រទេសវៀតណាមក្នុងខែកក្កដាមានចំនួនប្រមាណ ១៣,៩ ពាន់នាក់ កើនឡើង ៥៨,៧% ធៀបនឹងខែមុននិងថយចុះ ៩៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បរិមាណភ្ញៀវទេសចរ​បរទេសទៅកាន់ប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំមកនេះ។ (ចំនួនភ្ញៀវទេសចររាប់លាននាក់)។ (រូបថត៖ Kinh Te Do Thi)

ជាទូទៅក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមក​ប្រទេស​វៀតណាមត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣.៧៥៨,៤ ពាន់​នាក់ មានការថយចុះចំនួន ៦១,៦% ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន​ដែលក្នុងនោះ ភ្ញៀវទេសចរណ៍មកប្រទេសវៀតណាម​ដោយ​ផ្លូវអាកាសបានកើនឡើងដល់ ៣.០៤៣,៥ ពាន់នាក់ ដែលស្មើ ៨១% នៃភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាម ធ្លាក់ចុះ ៦០,៥% ។ ភ្ញៀវ​មកប្រទេសវៀតណាមដោយផ្លូវគោកបានឈានដល់ ៥៧០,៥ ពាន់នាក់ ស្មើនឹង ១៥,២% និងថយចុះ ៧០.៥% ។ ភ្ញៀវមកប្រទេស​វៀតណាមដោយផ្លូវសមុទ្រមានចំនួន ១៤៤,៤ ពាន់នាក់ស្មើនឹង ៣,៨% និងថយចុះ ៨,៤% ./.

ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកប្រទេសវៀតណាមដោយមធ្យោបាយផ្សេងៗ។ (ចំនួនភ្ញៀវទេសចររាប់លាននាក់) ។ (រូបថត៖ Kinh Te Do Thi)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់