Trending now

ព្រឹត្តិការណ៍ធំ ៗ ជាង ២០ នឹងបានប្រព្រឹត្តទៅនៅវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៩

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វេទិកា ទេសចរណ៍អាស៊ាន (ATF) ២០១៩ ដោយវៀតណាមទទួលរៀបចំ នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា នៅទីក្រុង Ha Long ខេត្ត Quang Ninh ក្រោមប្រធានបទ ASEAN - The power of one។

Ha Long កំពុងមានឱកាសផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួន តាមរយៈវេទិកាទេសចរណ៍អាស៊ាន ២០១៩

វេទិកាទេសចរណ៍អាស៊ានឆ្នាំ (ATF) ២០១៩ ដែលត្រូវបានរៀបចំឡើងដោយវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុង Ha Long ខេត្ត Quang Ninh ក្រោមប្រធានបទ “អាស៊ាន - កម្លាំងនៃការបង្រួបបង្រួម” (ASEAN - The power of one)។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា នឹងមានព្រឹត្តការណ៍ធំ ៗ ជាង ២០ ដែលបានប្រារព្ធនៅវេទិកាលើកនេះ។

វេទិកាទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីទេសចរណ៍។ នេះគឺជាលើកទី ២ហើយ ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃវេទិកា ATF នេះ កិតតាំងពីរ ATF បានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០០៩។

ATF គឺជាឱកាសមួយ ដើម្បីបញ្ជាក់អះអាងនិងលើកកំពស់តួនាទីនិងឋានៈរបស់វៀតណាមសម្រាប់កិច្ចក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់អាស៊ានអំពីទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយពីរូបភាពទឹកដី មនុស្សនិងវិស័យសចរណ៍របស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

ទេទិកាទេសចរណ៍ ២០១៨ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Chiang Mai ប្រទេសថៃ

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន ២០១៩នេះ នឹងមានសន្និសីទកាសែតចំនួន១៣នៃវេទិកា ក៏ដូចជាសកម្មភាពរបស់ប្រទេសចូលរួម ដោយណែនាំនិងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍របស់ប្រទេសនីមួយៗផងដែរ។

ទន្ទឹមជាមួយគ្នានេះ វេទិកាអាស៊ាន ២០១៩ នឹងប្រព្រឹត្តទៅនូវសកម្មភាព ព្រឹត្តិការណ៍ចំនួន២០ រួមមាន៖ សន្និសីទរៀបចំដោយស្ថាប័នទេសចរណ៍ជាតិនិងក្រុមការងារទេសចរណ៍; សន្និសីទថ្នាក់រដ្ឋមន្ត្រីទេសចរណ៍; សន្និសីទរបស់រដ្ឋមន្ត្រីទេសចរណ៍; សិក្ខាសាលាអំពីទេសចរណ៍អាស៊ាន; ពិធីប្រគល់រង្វាន់ទេសចរណ៍អាស៊ាន; អនុវត្តន៍សកម្មភាពទេសចរណ៍របស់ប្លុកតាមផែនការនៃ (ASEAN - The power of one) ផងដែរ។

សូមគូសបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩ ដោយវៀតណាមទទួលរៀបចំ នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា នៅទីក្រុង Ha Long ខេត្ត Quang Ninh ក្រោមប្រធានបទ ASEAN - The power of one។

ពិធីបើក ATF ២០១៩ គ្រោងនឹងប្រារព្ធនាថ្ងៃទី១៦ខែមករា។ ពិធីបិទ ATF ២០១៩ នឹងប្រព្រឹត្តទៅរួមផ្សំជាមួយពិធីបិទ “ឆ្នាំទេសចរណ៍ជាតិ២០១៨-Ha Long – Quang Ninh” នាថ្ងៃទី១៨ខែមករាផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់