Trending now

ពិព័រណ៍សៀវភៅ "រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"

23:45 | 31/08/2020

នាព្រឹកថ្ងៃទី ៣១ ខែសីហា នៅទីក្រុងហាណូយ នាយកដ្ឋាន បោះពុម្ពផ្សាយ បានសហការជាមួយនាយកដ្ឋានសារព័ត៌មាននិងបោះពុម្ពផ្សាយ នៃបណ្ណាល័យជាតិវៀតណាមរៀបចំ ការតាំងពិព័រណ៍អនឡាញ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម”។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញា។

ពិព័រណ៍សៀវភៅ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម”

ការតាំងពិព័រណ៍នេះបានដាក់តាំងបង្ហាញ នូវឯកសារជាង ១០០០ ច្បាប់អំពីសៀវភៅ រូបថត វីដេអូ និងសម្រាំងតែមរបស់អង្គភាពបោះពុម្ភផ្សាយជាង ៥០។ អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសង្កត់ធ្ងន់ថា៖ “តាមរយៈការតាំងពិព័រណ៍ និងឧទ្ទេសនាមសៀវភៅ ឯកសារនៅឯពិព័រណ៍សៀវភៅ រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ក្រសួងព័ត៌មាននិងទូគមនាគមន៍មានគោលបំណងចង់ចូលរួមចំណែកអប់រំប្រពៃណីបដិវត្ត ព្រមទាំង បញ្ជាក់នូវជំនឿរបស់ប្រជាជនអំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងមាគ៌ាឈានទៅរកសង្គមនិយមដែលលោកប្រធានហូជីមិញបានជ្រើសរើស។ ទន្ទឹមនឹងនេះ អះអាងនូវការចូលរួមចំណែករបស់ផ្នែកបោះពុម្ភផ្សាយវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម”៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ