Trending now

ពិព័រណ៌ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៩

23:45 | 07/08/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

ពិព័រណ៌ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៩ - Taiwan Expo ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា នៅមជ្ឈមណ្ឌលវប្បធម៌មិត្តភាព រដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ទិដ្ឋភាពនៃពិព័រណ៌ (រូបថត៖ thoibaonganhang.vn)

ពិព័រណ៌ឆ្នាំនេះមានការចូលរួមរបស់អង្គភាពចំនួន១៧០ ជាមួយស្តង់ទំនិញចំនួន២៣០ស្តង់ ដែលតាំងបង្ហាញផលិតផលសេវាកម្មតាមប្រធានបទនានាដូចជា៖ ទីក្រុងឆ្លាតវៃនិងបច្ចេកវិទ្យា៤.០ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មេកានិកនិងបរិស្ថាន; បច្ចេកវិទ្យាបរិស្ថាននិងបច្ចេកវិទ្យាបៃតង; ពាណិជ្ជកម្មអនឡាញ ឧបករណ៍សុខាភិបាល និងវប្បធម៌ទេសចរណ៍តៃវ៉ាន់ ជាដើម។ ទន្ទឹមនឹងនោះ មានសកម្មភាពវប្បធម៌សិល្បៈដ៏សម្បូរបែបនឹងត្រូវបានសម្ដែងដោយសិល្បៈករ សិល្បៈការិនីតៃវ៉ាន់ទៀតផង។

ក្នុងក្របខ័ណ្ឌពិព័រណ៌ឆ្នាំនេះក៏នឹងប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមន៍ពន្លឿនពាណិជ្ជកម្មតៃវ៉ាន់ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម វេទិកា “បច្ចេកវិទ្យាសុខាភិបាលនិងសុខភាព ឆ្លាតវៃ” និងវេទិកា “ខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់បច្ចេកវិទ្យាថ្មីតៃវ៉ាន់” ផងដែរ។

ពិព័រណ៌ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានទាក់ទាញភ្ញៀវទេសចរចំនួន២៦ពាន់នាក់ក្នុងរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅ ព្រមទាំងនាំមកនូវឱកាសសហប្រតិបតិ្តការធ្វើអាជីវកម្មក្នុងតម្លៃ ៩៨លានដុល្លារអាមេរិកផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ