Trending now

ពន្លឿនយ៉ាងសកម្មនិងច្នៃប្រឌិតការអភិវឌ្ឍទេសចរណ៍រដ្ឋធានីហាណូយ

15:55 | 23/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុងហាណូយទើបតែបានបញ្ជូនលិខិតផ្លូវការលេខ 2171/UBND-KGVX ស្តីពីការផ្តោតលើដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុកក្នុងទីក្រុងនាពេលបច្ចុប្បន្ន។ ដោយមានគោលការណ៍និងតម្រង់ទិស វិស័យទេសចរណ៍ហាណូយនិងទីភ្នាក់ងារទេសចរណ៍កំពុងបន្តលើកកម្ពស់តួនាទីសកម្មនិងច្នៃប្រឌិតរបស់ពួកគេដើម្បីចាប់យកឱកាស និងពន្លឿនការអភិវឌ្ឍទីផ្សារក្នុងស្រុក។

ទីក្រុងហាណូយរៀបចំសកម្មភាពវប្បធម៌ជាច្រើននៅកន្លែងទស្សនាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក

យោងតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍លោក Ngo Hoai Chung បានឱ្យដឹងថា ដោយទទួលបានអត្ថប្រយោជន៍ពីប្រជាជនជាង ១០ លាននាក់ដែលកំពុងរស់នៅក្នុងតំបន់នេះ រួមជាមួយផលិតផលទេសចរណ៍ពិសេសនិងទាក់ទាញជាច្រើន ការដែលទីក្រុងហាណូយអនុវត្តន៍កម្មវិធីជំរុញតម្រូវការនោងតភ្ជាប់ជាមួយបណ្ដាមូលដ្ឋាន (ជាពិសេសខេត្ត Quang Ninh, Ninh Binh, Lao Cai, Da Nang និងទីក្រុងហូជីមិញ) នឹងចូលរួមចំណែកក្នុងការជួយវិស័យទេសចរណ៍វៀតណាមឱ្យវិលត្រឡប់មកធ្វើប្រតិបត្តិការ​វិញយ៉ាងខ្លាំង។

ជាក់ស្តែង ទីក្រុងហាណូយបានចាប់ផ្តើមអនុវត្តការជំរុញតម្រូវការនៅខែមិថុនាឆ្នាំ ២០២០ នេះ ដោយមានសកម្មភាពវប្បធម៌ជាច្រើននិងផ្សព្វផ្សាយទេសចរណ៍។ សកម្មភាពទាំងនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនានៅតំបន់ សួនផ្កា Ly Thai To, កន្លែងដើរថ្មើជើងនៅតំបន់បឹង Hoan Kiem និងតំបន់ជុំវិញ។ ក្នុងឱកាសនេះ ទីក្រុងហាណូយនឹងណែនាំអំពីលក្ខណៈពិសេសថ្មីៗមួយចំនួននៃកន្លែងស្សនាដែលធ្លាប់ស្គាល់ដូចជា៖ Van Mieu – Quoc Tu Giam, ពន្ធនាគារ Hoa Lo, ប្រាសាទ Ngoc Son ជាដើម។

ក្រៅពីនេះទីក្រុងហាណូយនឹងរៀបចំបុណ្យទានទេសចរណ៍ដែលជំរិញតម្រូវការដោយមានស្តង់ចំនួន ៨០ នៃអង្គការទេសចរណ៍ សណ្ឋាគារ អាកាសចរណ៍ជាដើម។ នៅទីនេះ ភ្ញៀវទេសចរនឹងស្វែងរកព័ត៌មានអំពីកម្មវិធីបញ្ចុះតំលៃនិងកញ្ចប់ជំរុញតម្រូវការវិស័យទេសចរណ៍របស់ទីក្រុងហាណូយនិងទូទាំងប្រទេស; សូមរីករាយជាមួយមុខម្ហូបនិងភេសជ្ជៈដែលធ្លាប់ស្គាល់នៅហាណូយដូចជា៖ ការ៉េម Trang Tien, កាហ្វេ Giang, តែឈូក Tay Ho, ទឹកផ្លែឈើ To Tich ជាដើម។

យោងតាមនាយកដ្ឋានទេសចរណ៍ហាណូយ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុងហាណូយបានកើនឡើងដល់ ៤,១៣ លាននាក់ ដែលធ្លាក់ចុះ ៦៤.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់រដ្ឋធានីនៅ ខែឧសភាឆ្នាំ ២០២០ កើនឡើង ៧៣% ហើយពលានុភាពមធ្យមពនៃប្លុកសណ្ឋាគារ (សម្រេចបាន ១៩,២៦%) កើនឡើង ៦,៤៦% បើប្រៀបធៀបនឹងខែមេសាឆ្នាំ ២០២០។ យោងតាមព្យាករណ៍ថា ចំនួនភ្ញៀវទេសចរក្នុងស្រុកនៅខែមិថុនាឆ្នាំ ២០២០ នឹងបន្តកើនឡើង នៅពេលដែលទីក្រុងហាណូយនឹងអនុវត្តកម្មវិធីជំរុញតម្រូវការទេសចរណ៍។

រួមជាមួយនឹងប្រទេសទាំងមូល ទីក្រុងហាណូយបានចាប់យកឱកាសយ៉ាងសកម្មដើម្បីពន្លឿនការស្តារនិងអភិវឌ្ឍទេសចរណ៍ក្នុងស្រុកឡើងវិញ។ ដោយមានសកម្មភាពសកម្មនៅកន្លែងទេសចរណ៍និងកម្មវិធីជំរុញតម្រូវការទេសចរណ៍ក្តៅ ទីក្រុងហាណូយបានរំពឹងថា ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ នឹងទទួលភ្ញៀវទេសចរក្នុងស្រុកពី ១០-១១ លាននាក់ ដែលទទួលបានសន្ទុះកំណើនជាបណ្តើរៗសម្រាប់ទេសចរណ៍រដ្ឋធានី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: hanoimoi.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ