Trending now

ពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតនណាម-ជប៉ុន

16:05 | 19/09/2018 (អត្ថបទនិងរូបថតៈ Quang Viet បកប្រែដោយ ស្រី ព្រេជ)

យុគសម័យ - ពិធីរអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតនណាម-ជប៉ុនបានប្រារព្ធនាយប់ថ្ងៃទី១៨ខែកញ្ញានៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO)។

លោក To Huy Rua ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុនអញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធី មានវត្តមានលោក To Huy Rua អតីតសមាជិកការិយាល័យនយោបាយ ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុននិងជាប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន; អនុប្រធាននិងជាអគ្គលេខាធិការ VUFO លោក Don Tuan Phong; ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក UMEDA Kunio រួមទាំងភ្ញៀវកិត្តយសជាច្រើនរូបទៀត។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក UMEDA Kunio អញ្ជើញថ្លែងមតិក្នុងពិធី

តាងនាមរដ្ឋាភិបាលវៀតណាម ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន លោក To Huy Rua បានសម្តែងក្តីសោមនស្ស ចំពោះទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុនកាន់តែទទួលបានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានជូនពរ ឲ្យមហោស្រពមិត្តភាពប្រជាជនវៀតណាម-ជប៉ុនទទួលបានជោគជ័យ។ លោកបានចាត់ទុកថានេះគឺជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ក្នុងការចំណោមសកម្មភាពដ៏សម្បូរបែបដែលត្រូវបានរៀបចំឡើងនៅប្រទេសទាំងពីរ។

ការសម្តែងសិល្បៈក្នុងពិធី

លោក To Huy Rua បានសម្តែងការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ព្រមទាំងឈរលើផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តនយោបាយខ្ពស់ វៀតណាមនិងជប៉ុននឹងបន្តអភិវឌ្ឍន៍និងនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកយ៉ាងសកម្មចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់និងនៅលើពិភពលោក។

លោក Don Tuan Phong អញ្ជើញប្រគល់មេដាយអនុស្សាវរីយ៍ជូនចំពោះបុគ្គលឆ្នើម

ដោយក្រឡេកមើលឡើងវិញរយៈពេល៤៥ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុនមានការរីកចម្រើនយ៉ាងខ្លាំងក្លានិងលើគ្រប់វិស័យ។ ក្នុងនោះ អាចនិយាយបានថា ការជួបប្រាស្រ័យប្រជាជនគឺជាកត្តាសំខាន់មួយក្នុងការជួយអភិវឌ្ឍន៍ទំនាក់ទំនងរបស់វៀតណាមជាមួយជប៉ុនឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

តំណាងក្រសួង ស្ថាប័ននានា ថតរូបអនុស្សាវរីយ៍


លោក To Huy Rua ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុនចូលរួមក្តីសប្បាយជាមួយសហគ្រាសជប៉ុន

ក្នុងសន្ទរកថារបស់ខ្លួន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក UMEDA Kunio បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសកម្មភាពដែលបានរៀបចំឡើងក្នុងឆ្នាំមិត្តភាពវៀតណាម - ជប៉ុន ២០១៨ ។ ឯកអគ្គរដ្ឋទូតរូបនេះបានជឿជាក់ថា អនាគតនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងវៀតណាមនឹងរីកចម្រើនឡើងកំពស់ថ្មី រួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕

(អត្ថបទនិងរូបថតៈ Quang Viet បកប្រែដោយ ស្រី ព្រេជ)

(អត្ថបទនិងរូបថតៈ Quang Viet បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់