Trending now

ពិធីសែនដូនតា ដ៏ពិសិដ្ឋរបស់ជនជាតិ Lo Lo នៅខេត្ត Ha Giang

09:45 | 07/10/2020

Lo Lo គឺជាក្រុមជានជាតិភាគតិចនៅខេត្ត Ha Giang ដែលភាគច្រើនរស់នៅឃុំ Lung Cu ខ្ពង់រាបថ្ម Dong Van ហើយមានប្រវត្តិសាស្ត្រ ជំនឿ និងវប្បធម៌ ប្រជាប្រិយដ៏វិសេសវិសាល។ ជនជាតិ Lo Lo បានរស់នៅចុះសង្រុង និងសាមគ្គីគ្នាជាមួយក្រុមជនជាតិជិតខាង ប៉ុន្តែជីវភាពរស់នៅគឺពោរពេញទៅដោយអត្តសញ្ញាណជាតិខ្លួន។ សំដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីនោះ គណៈកម្មាធិការប្រជាជនឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ទើបបានរៀបចំពិធីបើកមហោស្រពវប្បធម៌ជនជាតិ Lo Lo និងពិធីសែនដូនតាឆ្នាំ ២០២០។

តុសក្ការបូជារបស់ ជនជាតិ Lo Lo

Lo Lo គឺជាក្រុមជានជាតិភាគតិចនៅខេត្ត Ha Giang ដែលភាគច្រើនរស់នៅឃុំ Lung Cu ខ្ពង់រាបថ្ម Dong Van ហើយមានប្រវត្តិសាស្ត្រ ជំនឿ និងវប្បធម៌ ប្រជាប្រិយដ៏វិសេសវិសាល។ ជនជាតិ Lo Lo បានរស់នៅចុះសង្រុង និងសាមគ្គីគ្នាជាមួយក្រុមជនជាតិជិតខាង ប៉ុន្តែជីវភាពរស់នៅគឺពោរពេញទៅដោយអត្តសញ្ញាណជាតិខ្លួន។ សំដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីនោះ គណៈកម្មាធិការប្រជាជនឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ទើបបានរៀបចំពិធីបើកមហោស្រពវប្បធម៌ជនជាតិ Lo Lo និងពិធីសែនដូនតាឆ្នាំ ២០២០។

ពិធីសែនដូនតារបស់ជនជាតិ Lo Lo នៅ ឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ ២០១២ ហើយត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាពិធីប្រពៃណីរបស់ជនជាតិ Lo Lo នៅ ឃុំ Lung Cu ដែលតែងតែត្រូវបានរៀបចំឡើងនាថ្ងៃទី ២៤ កើត ដល់ថ្ងៃទី ២៥ កើត ខែ ៧ ជារៀងរាល់ឆ្នាំ។ ជាពិសេស ជនជាតិ Lo Lo ខ្មៅ គឺជាក្រុមជនជាតិមួយ ក្នុងចំណោមក្រុមក្រុមជនជាតិ ដែលនៅតែប្រើប្រាស់ស្គរសំរិទ្ធ ក្នុងជីភាពរស់នៅខាងជំនឿ។ ពិធីសែនដូនតារបស់ ជនជាតិ Lo Lo គឺសំដៅបួងសួងសុំឲ្យមនុស្សមានសុខភាពល្អខ្លាំងមាំមួន រកស៊ីមានបាន ចិញ្ចិមសត្វប្រកបដោយលទ្ធផលល្អ និងសុំអាកាសធាតុអំណោយផល។

ទោះជាគ្រួសារជនជាតិ Lo Lo ទាំងអស់សុទ្ធតែមានតុសក្ការបូជាក៏ដោយ ប៉ុន្តែពិធីសែនដូនតារបស់ ជនជាតិ Lo Lo តែងតែត្រូវបានរៀបចំឡើងនៅផ្ទះមេត្រកូល ហើយត្រូវបានវង្សត្រកូលត្រៀមរៀបចំមុន ១ ឆ្នាំ។ តាមទំនៀមទំលាប់ ក្នុងពិធីនេះ មេត្រកូលនឹងទទួលបន្ទុកត្រៀមរៀងចំគ្រឿងដង្វាយ ហើយគ្រួសារក្នុងវង្សត្រកូលនឹងចូលរួមចំណែកតាមលទ្ធភាពរបស់ខ្លួន។ គ្រឿងដង្វាយសម្រាប់ថ្វាយដូនតារួមមាន៖ គោ ១ ក្បាល ជ្រូក ១ ក្បាល មាន់ ១ ក្បាល បាយដំណើប ស្រា លុយខ្មោច ចង្កៀងប្រេង និង ស្គរសំរិទ្ធ ១ គូ។

នៅពេលដែលវង្សត្រកូលមានផែនការធ្វើពិធីបុណ្យនោះ មេត្រកូលត្រូវទៅអញ្ជើញគ្រូសែន ហើយចាត់បញ្ជូនបុរសមួយរូបក្នុងវង្សត្រកូលទៅខ្ចីស្គរ សំរិទ្ធ ដើម្បីធ្វើពិធីបុណ្យ។ នេះគឺជា ទ្រព្យសម្បតិ្តដ៏ពិសិដ្ឋរបស់សហគមន៍ ដែលតែងតែមានជាគូ ពោលគឺមានស្គរញី ដែលជានិច្ចកាលមានទំហំធំ ចំណែកស្គរឈ្មោលវិញគឺមានទំហំតូចជាង។ អ្នកភូមិបានវាយស្គរនៅក្នុងពិធីបុណ្យធំៗ ក្នុងសហគមន៍ និងវង្សត្រកូលតែប៉ុណ្ណោះ។ ក្រោយមក អ្នកភូមិបានអញ្ជើញសិប្បករវាយស្គរសំរិទ្ធមកផ្ទះ ក្នុងពិធីសែនដូនតា ហើយអញ្ជើញមនុស្សម្នាក់តុបតែងកាយជាមនុស្សព្រៃ ឬហៅថា ខ្មោចស្មៅ ដើម្បីរាំបម្រើពិធីបុណ្យ។នេះគឺជាពិធីដ៏ពិសិដ្ឋ ដែលពោរពេញទៅដោយលក្ខណៈសិល្បៈ ហើយត្រូវបានអាជ្ញាធម៌ភូមិ Lo Lo Chai ថែរក្សា និងអនុវត្តន៍ជារៀងរាល់ឆ្នាំ។ លោក Luong Trieu Luan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Cu ខេត្ត Dong Van បានឲ្យដឹងថា៖

“ឆ្នាំ ២០២០ ជាឆ្នាំទី ២ ជាប់ៗគ្នា ដែល គណៈកម្មាធិការប្រជាជនឃុំ Lung Cu ស្រុក Dong Van បានរៀបចំពិធីបុណ្យប្រពៃណីរបស់ជនជាតិ Lo Lo ។ ក្នុងឱកាសនេះ យើងខ្ញុំបានរៀបចំពិធីបុណ្យរាំរបាំរបស់ជនជាតិ Lo Lo។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរៀបចំល្បែងប្រជាប្រិយរបស់ជនជាតិ Lo Lo ដូចជាល្បែងរុញដំបង ការប្រកួតជល់ជ្រូក ប៉ាក់តម្បាញចរបាប់ប្រពៃណី។ នៅក្នុងពិធីបុណ្យនេះ យើងខ្ញុំក៏បានបង្ហាញឡើងវិញ និងផ្សព្វផ្សាយពិធីសែនដូនតារបស់ជនជាតិ Lo Lo។ ពិធីបុណ្យនេះ មិនត្រឹមតែ ទាក់ទាញបានការចូលរួមរបស់ភ្ញៀវទេសចរជាតិមកពីគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរអន្តរជាតិទៀតផង”។

ភូមិ Lo Lo Chai គឺជាទីកន្លែងតែមួយគត់ ដែលនៅតែថែរក្សាជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ជនជាតិ Lo Lo យ៉ាងពេញលេញ និងរស់រវើកនៅតំបន់ខ្ពង់រាបថ្ម ពោលគឺចាប់ពីស្ថាបត្យកម្មផ្ទះធ ដែលធ្វើពីដី ដំបូលប្រក់ក្បឿងរហូតដល់របរប្រពៃណីដូចជា ប៉ាក់ និងត្បាញចរចាប់។ នាបច្ចុប្បន្ននេះ អាជ្ញាធម៌មូលដ្ឋាននៅតែ រៀបចំ និងអនុវត្តន៍បណ្ដាពិធីបុណ្យប្រពៃណីជារៀងរាល់ឆ្នាំ ដែលភ្ជាប់ជាមួយការអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍។

ពិធីបុណ្យវប្បធម៌ជនជាតិ Lo Lo ក៏មានសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ ការសម្ដែងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិឡូ Lo Lo ការប្រកួតប៉ាក់ ត្បាញចរបាប់ និងប្រកួតហាន់ថ្នាំបារីជាដើម។ នៅក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរ មកពីគ្រប់ទិសទី និងប្រជាជនបានសម្របខ្លួនជាមួយជនជាតិ Lo Lo បានចូលរួមសកម្មភាពល្បែងកំសាន្តប្រជាប្រិយ ស្វែងយល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Lo Lo។ លោកស្រី Nguyen Thi Ha ភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានីហាណូយបានចែករំលែកថា៖

“នៅពេលដែលចូលរួមក្នុងពិធីបុណ្យនេះ ខ្ញុំមានអារម្មណ៍សប្បាយ រីករាយណាស់។ ខ្ញុំបានសម្របខ្លួនជាមួយបងប្អូនជនជាតិ និងសិប្បករ ដើម្បីរួមគ្នាចូលរួមសកម្មភាពនានាក្នុងពិធីបុណ្យ។ ដូច្នេះ ខ្ញុំអាចយល់ដឹងយ៉ាងច្បាស់លាស់អំពីលក្ខណៈវប្បមធ៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Lo Lo ផងដែរ”។

ពិធីបុណ្យវប្បធម៌របស់ជនជាតិ Lo Lo នៅឃុំ Lung Cu និងពិធីសែនដូនតាឆ្នាំ ២០២០ គឺជាឱកាសដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះ ជួយអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ដែលផ្សារភ្ជាប់ជាមួយទេសចរណ៍នៅតំបន់ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស