Trending now

ពិធីសែនកំពង់ទឹកនិងការគោរពចំពោះប្រភពទឹករបស់ជនជាតិ E de

14:29 | 10/04/2019 (ប្រភព៖ vovworld.vn)

សម្រាប់ជនរួមជាតិជាជនជាតិ E de កំពង់ទឹកក៏មានទេវតាគងនិងគ្រប់គ្រងផងដែរ។ ហេតុដូច្នេះ ជាប្រពៃណី បន្ទាប់ពីការប្រមូលផលត្រូវបានបញ្ចប់ ហើយមុនពេលឈានចូលទៅរដូវថ្មី ជនជាតិ E de តែងតែធ្វើពិធីសែនកំពង់ទឹកដើម្បីអរព្រះគុណដល់ទេវតា ដែលបានប្រទានពរនូវរដូវអំណោយផលនិងប្រទានពរសេចក្តីសុខ ដល់អ្នកភូមិគ្រប់រូប។ ក្រៅពីអត្ថន័យខាងព្រលឹង តាមរយៈពីធីបុណ្យនេះ ក៏បានបង្ហាញពីការគោរពចំពោះប្រភពទឹក - ដែលជាជីវិតរបស់ជនជាតិ E de ផងដែរ។

ទិដ្ឋភាពនៃការសែនសុំសេចក្តីសុខជូនដល់ម្ចាស់កំពង់ទឹក

សំឡេងរបស់គងសំរិទ្ធលាន់លឺពេញភូមិសហគមន៍ Ky នៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak ដែលបានបង្ហាញថា ការត្រៀមលក្ខណៈត្រូវបានរួចរាល់ ហើយជំរុញឱ្យអ្នកភូមិទាំងអស់ប្រមូលផ្តុំគ្នា ដើម្បីពិធីបុណ្យសែនកំពង់ទឹកត្រូវបានចាប់ផ្តើម។ មេភូមិ លោក Y Bang Bya បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រមូលផល មុនពេលចូលរដូវធ្វើស្រែចំការថ្មី ពោលគឺ នៅក្នុងខែមីនាតាមប្រតិទិនសកល អ្នកភូមិទាំងមូលនឹងនាំគ្នារៀបចំពិធីអរព្រះគុណដល់អ្នកតាទឹក ដែលបានប្រទានពរនូវប្រភពទឹកស្អាតសម្រាប់អ្នកភូមិប្រើប្រាស់ និងប្រទានពររដូវអំណោយផល ដើម្បីអ្នកភូមិអាចរស់នៅក្នុងភាពសប្បាយរីករាយ សុភមង្គល។ នេះក៏ជាឱកាសដើម្បីអ្នកភូមិ ជួបជុំគ្នា ចែករំលែកអំពីជីវភាពរស់នៅប្រចាំថ្ងៃ អំពីការធ្វើស្រែចំការក្នុងឆ្នាំកន្លងទៅ។ មេភូមិ Y Bang Bya បានឲ្យដឹងថា៖ “ពិធីបុណ្យសែនកំពង់ទឹកគឺជាប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិដើមភាគតិចតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ការរៀបចំពិធីបុណ្យនេះជារៀងរាល់ឆ្នាំម្តងធ្វើឲ្យអ្នកភូមិគ្រប់រូប គឺសប្បាយនិងរីករាយចូលរួមក្នុងសកម្មភាពទាំងអស់នេះ ដើម្បីរួមចំណែកអភិរក្សប្រពៃណីដ៏ល្អរបស់ជន ជាតិខ្លួន។ នេះជាឱកាសដើម្បីអ្នកភូមិបានជួបជុំគ្នា ផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្តូរអំពីជីវភាពរស់នៅប្រចាំថ្ងៃនិងការធ្វើស្រែចំការ។

តាមប្រពៃណី ទំនៀមទម្លាប់របស់អ្នកភូមិ ពេលដែលចង់បង្កើតភូមិថ្មី មេភូមិ ដែលជាទូទៅជានារីម្នាក់ បានរួមជាមួយបងប្អូនប្រុសរបស់ខ្លួន រៀបចំពិធីសែនបួងសួង សុំបុព្វបុរសនិងទេវតាព្រៃដើម្បីស្វែងរកកន្លែងធ្វើកំពង់ទឹកថ្មី។ អ្នកដែលរកឃើញកន្លែងធ្វើកំពង់ទឹកថ្មីត្រូវបានអ្នកភូមិគេហៅថា ម្ចាស់កំពង់ទឹក។ នៅពេលដែលភូមិទើបបានបង្កើតថ្មី ម្ចាស់កំពង់ទឹកគឺជាអ្នកនាំមុខក្នុងការសែនកំពង់ទឹក។ អ្នកស្រី H'Rol H'Dök ម្ចាស់កំពង់ទឹកភូមិ Ky បានឱ្យដឹងថា ៖ “ដោយឡែកនៅភូមិ Ky តាំង ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ត្រកូល H’Dok ទទួលការរៀបចំពិធីសែនកំពង់ទឹក។ អាស្រ័យលើស្ថាពភាពសេដ្ឋកិច្ចរបស់ម្ចាស់កំពង់ទឹកនិងប្រជាជននៅក្នុងភូមិបានជាពិធីបុណ្យសែនកំពង់ទឹកអាចត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំឬច្រើនឆ្នាំមួយដង។ អត្ថន័យនៃការរៀបចំពិធីសែនកំពង់ទឹកគឺដើម្បីបួងសួងសុំឱ្យអ្នកភូមិមានសុខភាពល្អ និងសប្បាយរីករាយក្នុងជីវិត ហើយរដូវអំណោយផល ពោលគឺទទួលបានទិន្នផលខ្ពស់ក្នុងការដាំដំណាំ។ ជាពិសេសសម្រាប់ត្រកូលក៏មានអត្ថន័យពិសេសមួយផងដែរ ដែលត្រកូលណាមួយរក្សាបានពិធីបុណ្យសែនកំពង់ទឹកដ៏ល្អ គឺគ្រួសារនោះមានសុខភាពល្អ កូនចៅរីកចម្រើននិងជីវិតប្រសើរជារៀងរហូត”។

ពិធីសែនកំពង់ទឹកត្រូវបានបែងចែកទៅជាបីផ្នែក គឺសែនថ្វាយអញ្ជើញបុព្វបុរស ជីដូនជីតាចូលរួម សែនក្បាលទឹកនិងសែនសុំសេចក្តីសុខសម្រាប់ម្ចាស់កំពង់ទឹក។ រាល់ពិធីបុណ្យនីមួយៗតែងតែមានមាន់មួយក្បាល ជ្រូកមួយក្បាល និងស្រា ១ ពាង។ បន្ទាប់មកមនុស្សគ្រប់គ្នាបានទៅកាន់កំពុងទឹក ហើយ គ្រូសែននៅបន្តថ្វាយអ្នកតាទឹក និងបួងសួងសុំសេចក្តីសុខសម្រាប់អ្នកភូមិទាំងមូលនិងថ្វាយគ្រឿងតង្វាយដល់អ្នកតាទឹក។

ចូលរួមក្នុងពិធីសែនកំពង់ទឹក នៅផ្ទះសហគមន៍ភូមិ Ky អ្នកស្រី H'Su Juê H'Dok បានឲ្យដឹងថា៖ “នេះជាលើកទី ៣ ហើយដែលភូមិរបស់នាងខ្ញុំបានរៀបចំពិធីសែនអ្នកតាកំពង់ទឹក។ នៅក្នុងតំបន់ទីក្រុងនេះ វាអាចនិយាយបានថា ភូមិរបស់នាងខ្ញុំនៅតែរក្សាប្រពៃណីនេះដដែល។ តាមរយៈពិធីបុណ្យនេះ ជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីដើមកំណើតប្រភពដើមរបស់ជីដូនជីតា អំពីទំនៀមទម្លាប់និងលក្ខណៈវប្បធម៌ ដើម្បីនឹកដល់ប្រភពដើមរបស់ខ្លួន។ ឥឡូវនេះ ទោះបីសង្គមមានលក្ខណៈទំនើបក៏ពិតមែនតែ យើងគួរតែរក្សាប្រពៃណីរបស់ខ្លួនឲ្យបានល្អ ហើយក្រៅពីនោះ នៅតែសម្របខ្លួនទៅនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់សម័យកាល។

សព្វថ្ងៃនេះ ថ្វីបើត្រូវបានសម្រួលនិងកែតម្រូវមួយចំនួន ដើម្បីសមស្របតាមលក្ខខណ្ឌនៃភូមិនីមួយៗក៏ដោយ ក៏ពិធីបុណ្យសែនកំពង់ទឹករបស់ជនជាតិ Ede នៅតែរក្សាបាននូវលក្ខណៈពិសេសដដែល។ មិនត្រឹមតែនាំមកនូវអត្ថន័យខាងវិញ្ញាណប៉ុណ្ណោះទេ ពិធីបុណ្យសែនកំពង់ទឹកថែមទាំងបង្ហោះចេញនូវសារដោយអប់រំអ្នកភូមិ មានការទទួលខុសត្រូវការកិច្ច ការពារបរិស្ថានអេកូឡូស៊ី ការពារព្រៃឈើ ប្រភពទឹកនិងនិងចាត់ទុកប្រភពទឹកជាទ្រពសម្បត្តិដ៏មានតម្លៃនៃសហគមន៍ទាំងមូល៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ