យុគសម័យ - ការដាក់តាំងរូបបដិមារបស់លោកប្រធានហូជីមិញនិងវីរបុរសជាតិហ្វីលីពីន បានបង្ហាញពីទំនាក់ទំនងប្រពៃណីល្អរវាងប្រជាជនទាំងពីរនិយាយរួម។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់និងពោរពេញទៅដោយអត្ថន័យក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ រវាងសាកលវិទ្យាល័យ Thai Nguyen (នៃប្រទេសវៀតណាម) និងសាកលវិទ្យាល័យនានានៃប្រទេសហ្វីលីពីននិយាយដោយឡែកផងដែរ។
ទិដ្ឋភាពនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
នាថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៩ នៅខេត្ត Thai Nguyen ស្ថានទូតហ្វីលីហ្វិនប្រចាំវៀតណាម និងសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន បានសហការជាមួយសាកលវិទ្យល័យ Thai Nguyen រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពលោកប្រធានហូជិមិញ និងវរបុរសហ្វីលីហ្វិន Jose Rizal។
ថ្លែងមតិក្នុងពិធី ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon បានថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន សាកលវិទ្យល័យ Thai Nguyen និងបណ្តាភាគីពាក់ព័ន្ធដែលបានជួយគាំទ្រសំណើរកសាងរូបបដិមាវីរៈបុរស ហ្វីលីហ្វិន Jose Rizal នៅក្បែររូបបដិមាលោកប្រធានហូជិមិញ។
ពិធីកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម បានឲ្យដឹងថា នៅប្រទេសហ្វីលីហ្វិន ក៏មានរូបបដិមាលោកប្រធានហូជិមិញ នៅក្បែរវីរៈបុរស Jose Rizal ក្នុងបរិវេណរបស់សាកលវិទ្យាល័យពហុបច្ចេកទេស Laguna ផងដែរ។
ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៌នេះជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៥ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យអប់រំរវាងប្រជាជនវៀតណាម និងហ្វីលីហ្វិន។
រូបបដិមា ទាំងពីរបានធ្វើពីវត្ថុធាតុ Composite ខាងក្រៅលាបព័ណ៌ស្ពាន់
សមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន បានសហការជាមួយបណ្តាភាគីពាក់ព័ន្ធដើម្បីសម្រេច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរូបបដិមាទាំងពីរ មុនថ្ងៃខួបកំណើតលោកប្រធានហូជិមីញ ថ្ងៃទី១៩ ឧសភា ១៨៩០ និងខួបលើកទី១២១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសហ្វីលីហ្វិន ១២/៦/១៨៩៨។
នាថ្ងៃដដែល ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon និងអនុប្រធានសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន លោក Vu Xuan Truong ក៏មានពិធីជួបប្រាស្រ័យទាក់ទងជាមួយនិសិ្សតសាកលវិទ្យាល័យថៃង្វៀន អំពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៌ និងចុះកម្មសិក្សា និងបទពិសោធន៍ពេលមកសិក្សានៅប្រទេសហ្វីលីហ្វិន ផងដែរ៕
(បកប្រែដោយសំណាង)
មតិពីមិត្តអ្នកអាន