Trending now

ពិធីរំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវ​បាន​អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

14:19 | 24/11/2020

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលមជ្ឈមណ្ឌល ព្រះរាជវាំង Thang Long ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ទិដ្ឋភាពនេះពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក (រូបថត៖ TTXVN)

នៅក្នុងពិធីរំលឹកខួបនេះ តំណាងនានាបានធ្វើការអុជធូប ទស្សនាការសម្ដែងទូងស្គរ និងវីរកថា ដែលបានបង្ហាញអំពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រក្នុងឆ្នាំ ១០១០ នៅពេលព្រះមហា ក្សត្រ Ly Cong Uan បានបំលាស់ទីរាជធានី Hoa Lu មកកាន់រាជធានី Thang Long បង្កើតរាជវង្ស Ly។ ព្រះរាជ្យវាំងត្រូវបានកសាងឡើងតាំង ពីដំណាក់កាលនេះ ហើយសម្រចជាស្ថាពរក្នុងឆ្នាំ ១០១១។ សូមបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១០ គណៈកម្មាធិការ បេតិកភ័ណ្ឌពិភព លោក ចំណុះអង្គការយូណេស្កូបានអនុម័ត លើសេចក្តីសម្រេចទទួលស្គាល់ មជ្ឈមណ្ឌល ព្រះរាជវាំង Thang Longជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន