Trending now

ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិនៅទីក្រុងហាណូយឆ្នាំ ២០១៩

07:39 | 21/10/2019 (ហេង វុធ្ធី)

យុគស័យ - នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ អត្តពលិកជាង ៧០០០ នាក់ក្នុងនោះមានអត្តពលិកអន្តរជាតិជាង ១៥០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិនៅទីក្រុងហាណូយឆ្នាំ ២០១៩ - VPBank Hanoi Marathon។ តាមរយៈការរត់ប្រណាំងនេះ គណៈកម្មការរៀបចំកម្មវិធីមានគោលបំណងចង់ជំរុញចលនាហាត់ប្រាណដើម្បីសុខភាពល្អសម្រាប់ប្រជាជនទាំងមូល ហើយបង្កើតព្រឹត្តិការណ៍កីឡាមួយនៅទីក្រុងហាណូយដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់មិត្តអន្តរជាតិផងដែរ៕

ទិដ្ឋភាពនៃទីចាប់ផ្តើមនៃការរត់ប្រណាំងម៉ារ៉ាតុង

អត្តពលិកប្រកួតប្រណាំងក្នុងចម្ងាយ ៥ គីឡូម៉ែត្រ - ១០ គីឡូម៉ែត្រ - ២១ គីឡូម៉ែត្រ និង ៤២ គីឡូម៉ែត្រដោយរត់ឆ្លងកាត់តាមដងផ្លូវដ៏ស្រស់ស្អាតពាក់ព័ន្ធនឹងរមនីយដ្ឋាននិងសំណងស្ថាបត្យកម្មនៃរដ្ឋធានីហាណូយ ដូចជាបឹង Hoan Kiem រោងល្ខោន​ធំហាណូយ បឹងខាងលិច (ho Tay) វត្ត Tran Quoc ស្ពាន Long Bien ជាដើម ហើយបញ្ចប់ការរត់ប្រណាំងនៅសួនផ្កា Ly Thai To ដែលស្ថិតនៅក្នុងបរិវេណនៃផ្លូវដើរថ្មើជើងបឹង Hoan Kiem។

អត្តពលិករត់ឆ្លងកាត់បឹង Hoan Kiem

អត្តពលិករត់ឆ្លងកាត់ស្ថាន Long Bien

អត្តពលិករត់ឆ្លងកាត់ស្ថាន Long Bien

អត្តពលិករត់ឆ្លងកាត់កេរិ៍្តដំណែល O Quan Truong

អត្តពលិករត់ឆ្លងកាត់ផ្លូវ Luong Van Can

រត់ឆ្ពោះទៅកាន់ទីបញ្ចុប់នៃការរត់ប្រណាំងនេះ

ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vnanet.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស