Trending now

ពិធីបើកសប្តាហ៍ទំនិញវៀតណាមឆ្នាំ ២០១៩ នៅប្រទេសថៃ

12:43 | 19/09/2019 (ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកញ្ញា កម្មវិធីសប្តាហ៍ទំនិញវៀតណាមនៅថៃឆ្នាំ ២០១៩ ក្រោមប្រធានបទ “ Taste of Vietnam” ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងបាងកក (Central World) ប្រទេសថៃ។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងក្នុងពិធី​បើកកម្មវិធីនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានសម្តែងនូវក្តីរីករាយសប្បាយចំពោះការអភិវឌ្ឍឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការវៀតណាម - ថៃ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទ្វេភាគីឡើងកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ២០១៣។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានសម្របសម្រួលសហគ្រាសនានាក្នុងការជំរុញការនាំចេញដោយផ្ទាល់ទៅប្រព័ន្ធចែកចាយរបស់បណ្តាប្រទេសនានា ដែលក្នុងនោះមានប្រទេសថៃផងដែរ។ ពិធីសប្តាហ៍ទំនិញវៀតណាមលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនិញវៀតណាមដើម្បីឈានចូលនិងនាំចេញទៅកាន់ប្រព័ន្ធទីផ្សារចែកចាយរបស់សារជីវកម្ម Central Group។

តំបន់តាំងបង្ហាញផលិតផលវៀតណាមនៅ Central World ប្រទេសថៃ (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងក្នុងពិធីនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisith ក៏បានសម្តែងការរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ ក៏ដូចជាក្នុងវិស័យឯកជននៃភាគីទាំងពីរផងដែរ។ លោក Jurin Laksanawisith បានអះអាងថាទំនាក់ទំនងវៀតណាម - ថៃមិនត្រឹមតែជាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក្នុង អាស៊ានទៀតផង។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំទូលាយនឹងត្រូវបានបង្កើតឡើងនៅចុងឆ្នាំនេះ ក្រោមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមមានបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសជាដៃគូចំនួន ៦ ទៀតក្នុងតំបន់ផងដែរ។

យោងតាមគ្រោងទុកកម្មវិធីនេះនឹងទាក់ទាញភ្ញៀវទេសចរប្រមាណ ៥០០.០០០ នាក់ក្នុងរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ ២២ ខែកញ្ញា៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម