Trending now

ពិធីបើកពិព័រណ៍អន្ដរជាតិអាស៊ានលើកទី២

07:50 | 19/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ស្តង់ទំនិញជាង២៥០ ជាផលិតផលពិសេសប្រចាំប្រទេសនានាក្នុងតំបន់អាស៊ាន ត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិអាស៊ាន ដែលបានប្រារព្ធនាយប់ថ្ងៃទី១៨ខែកក្កដានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។

ទិដ្ឋភាពនៃពិធីបើកពិព័រណ៍ (ប្រភពរូប៖ http://enternews.vn)

បានប្រព្រឹត្តទៅពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែកក្កដា ពិព័រណ៍នេះបានតាំងបង្ហាញផលិតផលចំនួន២៥០ មកពីប្រទេសសមាជិកអាស៊ាន ដូចជា ឡាវ កម្ពុជា ឥណ្ឌូនេស៊ី និងក្រុមហ៊ុនវៀតណាមមួយចំនួន។

ការបើកពិព័រណ៍អន្តរជាតិអាស៊ានជាឱកាសដើម្បីសហគ្រាសនានាចូលរួមជួបប្រាស្រ័យ ផ្សព្វផ្សាយពាណិជ្ជសញ្ញា ឧទ្ទេសនាមនូវផលិតផលពិសេសរបស់ប្រទេសសមាជិក តាមនោះជម្រុញការនាំចេញទំនិញ បង្កើនទំនាក់ទំនងពាណិជ្ជកម្មរួមចំណែកលើកកម្ពស់ទំហំប្រាក់នាំចេញនាំចូល។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណនេះថែមទាំងជាឱកាស ដើម្បីផ្សព្វផ្សាយនូវរូបភាពទឹកដី វប្បធម៌និងមនុស្សរបស់ប្រទេសនានាក្នុងតំបន់អាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែកទៅដល់មិត្តភក្តិអន្តរជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ