Trending now

ពិធីបើកជំរុំអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមទូទំាងប្រទេស

20:38 | 03/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៣សីហា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីបើកជំរុំអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមទូទាំងប្រទេសលើកទី៥ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម-ធ្វើសកម្មភាពដើម្បីសហគមន៍” ដែលបានប្រមូលផ្តុំយុវជននិងអ្នកស្ម័គ្រចិត្តជាង៥០០នាក់ មកពីខេត្តក្រុងទាំង៦៣លើទូទាំងប្រទេសវៀតណាមនិងប្រទេសចំនួន៦ក្នុងតំបន់។ ជំរុំអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមទូទាំងប្រទេស ជាពិធីបុណ្យធំៗរបស់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមទូទាំងប្រទេស។

អ្នកតំណាងនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិដែលចូលរួមនៅក្នុងជំរុំ (រូបថតៈ Le Hung/TN&MT)

ព្រឹត្តិការណ៍នេះបានរៀបចំឡើង៥ឆ្នាំម្តង សំដៅលើកតម្កើងការរួមវិភាគទាន រួមទាំងការលះបង់របស់កម្លាំងស្ម័គ្រចិត្តយុវជនក្នុងសកម្មភាពមនុស្សធម៌ ការអប់រំពីការអាណិតអាសូរការទទួលខុសត្រូវរបស់សហគមន៍សម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស បង្ហាញនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះកិច្ចការកាកបាទក្រហមនិយាយដោយឡែកនិងសកម្មភាពមនុស្សធម៌និយាយរួម។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្សព្វផ្សាយអំពីកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម។

គណៈប្រតិភូម៉ាឡេស៊ីនៅក្នុងជំរុំ (ប្រភពរូបថតៈ មជ្ឈឹមសមាគមកាកបាទក្រហម)

នេះក៏ជាឱកាសសម្រាប់ភ្ញៀវកិត្តយស អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមមានឱកាសជួបប្រាស្រ័យ សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍លើសកម្មភាពមនុស្សធម៌ដើម្បីសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ លើកកម្ពស់ការយល់ដឹងរបស់សហ គមន៍អំពីតម្លៃមនុស្សធម៌ដែលមានការចូលរួមយ៉ាងសកម្មពីក្រុមអ្នកស័្មគ្រចិត្ត យុវជនកាកបាទក្រហម ពីនោះ ទាក់ទាញការចូលរួមរបស់សកម្មភាពមនុស្សធម៌តាមរយៈស្មារតីស្ម័គ្រចិត្តតែម្តង។

ប្រធានមជ្ឈឹមសមាគម លោកស្រី Nguyen Thi Xuan Thu អញ្ជើញថ្លែងមតិក្នុងពិធីបើក (ប្រភពរូបថតៈ មជ្ឈឹមសមាគមកាកបាទក្រហម)

ចូលរួមក្នុងជំរុំមានតំណាងស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមគំរូទូទាំងប្រទេសចំនួន៥១១នាក់ រួមទាំងតំណាងអន្តរជាតិមកពីសមា គមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមជាតិនៅលើពិភពលោកចំនួន៦ប្រទេស រួមមាន​៖ កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ីនិងចិន។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម លោកស្រី Nguyen Thi Xuan Thu បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ចលនានិងកងកម្លាំងស្ម័គ្រចិត្ត យុវជនកាកបាទក្រហម មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទាំងចំនួននិងគុណភាព។ រូបភាពនិងតួនាទី របស់កម្លាំងស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកាន់តែបានបញ្ជាក់ច្បាស់លាស់ជាង។

ជាពិសេស នៅជំរុំលើកនេះ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមគំរូទូទាំងប្រទេសចំនទន១៨០រូប ដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ដំណាក់កាល២០១៣-២០១៨ នឹងបានលើកតម្កើងនិងទទួលបានប័ណ្ណសរសើរផងដែរ។ បុរស Ta Quang Duc នៅស្រុក Phong Dien ទីក្រុង Can Tho ដែលបានទទួលប័ណ្ណសរសើរជាយុវជនស្ម័គ្រចិត្តគំរូលើកនេះ បានចែករំលែកថា៖ “តាមរយៈជំរុំលើកនេះ ខ្ញុំមានគោលបំណង់ចង់រៀនសូត្រ ជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍អំពីសកម្មភាពទប់ទល់នឹងគ្រោះមហន្តរាយ ជាមួយ សមាគមន៍កាកបាទក្រហមនៃតំបន់ដទៃក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។ ក្នុង នោះមានរបៀបសង្គ្រោះជាបន្ទាន់នាពេលមានគ្រោះធម្មជាតិកើតមានឡើង”។ ជំរុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ទី៤ ខែសីហា ដោយសកម្មភាពដ៏សម្បូរ បែបដូចជា៖ ការហាត់ពត់លត់ដំលើកស្ទួយលទ្ធកម្មរស់នៅក្នុងសហគមន៍ ការ ប្រឡងតុបតែងជំរុំ ការប្រឡងសមត្ថភាពសង្រ្គោះជាបណ្ដោះអាសន្ន និងសមត្ថ ភាពឃោសនាអំពីកាកបាទក្រហមជាដើម៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ