Trending now

ពិធីបើកការតាំងពិព័រណ៍អំពីលោកប្រធានហូជីមិញនៅទីក្រុងហាណុយ

18:50 | 06/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ការតាំងពិព័រណ៍នេះបង្ហាញនូវរូបថតឯកសារជិត ២៥០ សន្លឹករបស់លោកប្រធានហូជីមិញ រួមទាំងឯកសារនិងរូបភាពលាតត្រដាងពីដំណើរការទាំងមូលចាប់ពីពេលដែលលោកប្រធានហូជីមិញបានទៅរកមាគ៌ាសង្គ្រោះប្រទេសរហូតដល់ការបង្កើតបក្សនិងដឹកនាំប្រជាជនតស៊ូប្រយុទ្ធដើម្បី ដណ្តើមឲ្យបានឯករាជ្យជាតិ

ពិធីបើកការតាំងពិព័រណ៍អំពីលោកប្រធានហូជីមិញនៅទីក្រុងហាណុយ

នាព្រឹកថ្ងៃទី ៦ ខែឧសភា ពិធីបើកពិព័រណ៌ក្រោមប្រធានបទ “ លោកប្រធានហូជីមិញ - អគ្គមគ្គុទេសដឹកនាំដ៏ឆ្នើម នៃបក្សកុម្មុយនីស្តនិងប្រជាជនវៀតណាម និងជាឯកអគ្គរដ្ឋទូតសន្តិភាព និងមិត្តភាពរបស់ប្រជាជនពិភពលោក” បានប្រព្រឹត្តទៅនៅតំបន់កេរិ៍្តដំណែលលោកប្រធានហូជីមិញ នៅទីក្រុងហាណូយក្នុងឱកាសខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ ១៨៩០ - ១៩ ឧសភា ឆ្នាំ២០២០) ។

ការតាំងពិព័រណ៍នេះបង្ហាញនូវរូបថតឯកសារជិត ២៥០ សន្លឹករបស់លោកប្រធានហូជីមិញ រួមទាំងឯកសារនិងរូបភាពលាតត្រដាងពីដំណើរការទាំងមូលចាប់ពីពេលដែលលោកប្រធានហូជីមិញបានទៅរកមាគ៌ាសង្គ្រោះប្រទេសរហូតដល់ការបង្កើតបក្សនិងដឹកនាំប្រជាជនតស៊ូប្រយុទ្ធដើម្បី ដណ្តើមឲ្យបានឯករាជ្យជាតិ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ធ្វើការតស៊ូប្រឆាំង នឹងការឈ្លានពានរបស់សត្រូវ និងកសាងសង្គមនិយមជាដើម។

ទិដ្ឋភាពនៃពិធីនេះ

ថ្លែងនៅឯពិព័រណ៍នេះនាយកតំបន់កេរិ៍្តដំណែលលោកប្រធានហូជីមិញ លោក Nguyen Van Cong បានសង្កត់ធ្ងន់ថាលោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដ៏ឆ្នើមដែលជាអ្នកស្ថាបនា និងបណ្តុះបណ្តាលបក្សកុម្មុយនិស្តវៀតណាមនិងបង្កើតរដ្ឋ វៀតណាមថ្មីមួយ។ លោកប្រធានហូជីមិញ បានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុតស៊ូប្រយុទ្ធដើម្បីឯករាជ្យេ សេរីភាព ជីវិតរុងរឿង និងសុភមង្គលរបស់ប្រជាជនវៀតណាមនិងបានចូលរួមយ៉ាងសកម្មក្នុងចលនារំដោះជាតិដើម្បីពិភពលោកមួយប្រកប ដោយសន្តិភាព មិត្តភាព សមធម៌ និងការអភិវឌ្ឍផងដែរ។

ពិព័រណ៍នេះ បានរួមចំណែកដល់ការបញ្ជាក់ពីភាពរឹងមាំនូវមនោគមវិជ្ជា សីលធម៌និងស្ទីលរបស់ ហូជីមិញដើម្បីពង្រឹងនិងពួនជ្រុំនូវទំនុកចិត្តរបស់ប្រជាជនចំពោះបក្សផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ