Trending now

ពិធីបុណ្យវិសាខបូជា និងការបង្រៀនរបស់ព្រះពុទ្ធលើសាមគ្គីភាពនិងការរួបរួមគ្នា ក្នុងសង្គម

08:31 | 08/05/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី៧​ ខែឧសភា ពិធិបុណ្យវិសាខបូជីត្រូវបានប្រារព្វឡើងយ៉ាងមហោឡារឹកនៅវត្ត Quan Su ដែលជាទីស្នាក់ការនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនា វៀតណាម។

ពិធី​ស្រង់​ទឹក​លើ​ពុទ្ធ​បដិមាជាប្រពៃណីយ៉ាងមហោឡារិក

ពិធីបុណ្យនេះត្រវបានរៀបចំឡើងក្នុងបរិយាកាសឧឡារិកនិងផ្សាយតាមអនឡាញដោយប្រើបច្ចេកវិទ្យាឌីជីថលដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទអាចតាមដានឲ្យបានទាន់ចិត្ត។ ក្នុងឱកាសនេះ ព្រះចៅអធិការនៃសមាគមព្រះពុទ្ធសាសនា វៀតណាមបានអញ្ជើញជូនសារស្តីពីការរំលឹកដល់ពុទ្ធបរិស័ទនូវពិធីបុណ្យវិសាខបូជាពិសេសក្នុងអាយុកាលជាង ២.០០០ ឆ្នាំនៃប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាវៀតណាម ជាពិសេសក្នុងបរិបទដែលពិធីបុណ្យវិសាខ បូជីបានធ្វើឡើងក្នុងស្ថានភាពនៃការរីករាល ដាលនៃជំងឺឆ្លងសកលកូវីដ១៩ (COVID-19)។

ក្នុងពិធីបុណ្យវិសាខបូជីឆ្នាំនេះនៅតែមានបដា ពាក្យស្លោក និងមានពិធី​ស្រង់​ទឹក​លើ​ពុទ្ធ​បដិមាជាប្រពៃណីយ៉ាងមហោឡារិក ដើម្បីឆ្លើយតបនឹងជំនឿជឿជាក់ខាងវិញ្ញាណដែលពុទ្ធបរិស័ទទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំក្នុងពិធីព្រះពុទ្ធប្រសូត្រផងដែរ។ គួរបញ្ជាក់ថាសប្តាហ៍នៃពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាឱកាសរំលឹកដល់ខួបកំណើតរបស់ព្រះពុទ្ធប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាសប្តាហ៍ដើម្បីបួងសួងឲ្យប្រទេសជាតិនិងប្រជាជនទាំងមូលទទួលសុខសន្តិភាពនិងវិបុលភាព ព្រមទាំង សង្ឃឹមថាជំងឺរាតត្បាតនឹងត្រូវបានកំចាត់ចោល ហើយប្រជាជននឹងមានកម្លាំងមាំមួននិងថាមវន្ត ព្រមទាំងសំដែងនូវជំនឿទុកចិត្តលើការស្តារសកម្មភាពពលកម្មនិងមានជីវភាពរស់កាន់តែល្អប្រសើរឡើងវិញផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ