Trending now

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរជិត ២០ ម៉ឺននាក់

11:28 | 20/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាយុបថ្ងៃទី ១៩ ខែកក្កដា ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញលើកទី ១៦ - ឆ្នាំ ២០២០ បានបញ្ចប់ ដោយទាក់ទាញភ្ញៀវទេសចរនិងធ្វើជំនួញជិត ២០ ម៉ឺននាក់។

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរជិត ២០ ម៉ឺននាក់

បន្ទាប់ពីរយៈពេល ៤ ថ្ងៃនៃការរៀបចំ ព្រឹត្តិការណ៍នេះមានប្រតិបត្តិការប្រកបដោយជោគជ័យជាង ៩.៣០០ ដែលផ្តោតសំខាន់លើដំណើរទេសចរណ៍ភ្ជាប់ទៅភាគពាយព្យ ភាគឦសាន ភាគកណ្តាល វាលសណ្តរទន្លេ Cuu Long និងតំបន់អាគ្នេយ៍។

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំនេះបានទទួលស្គាល់នូវចំណុចពិសេសដែលជាលើកដំបូងមានការចូលរួមពី ៥០/៦៣ ខេត្ត - ក្រុងនៅទូទាំងប្រទេស; សហគ្រាសចំនួន ៩៦ ក្នុងវិស័យទេសចរណ៍ សេវាកម្មនិងម្ហូប។ លើសពីនេះទៅទៀត នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ មានព្រឹត្តិការណ៍អាហារឆ្ងាញ់ៗរបស់បណ្តាប្រទេសនិងស្តង់របស់ទីក្រុងហូជីមិញជាមួយនឹងខេត្ត - ទីក្រុងចំនួន ១៨ នៃវាលសណ្តរទន្លេ Cuu និងតំបន់អាគ្នេយ៍ជាដើមបានលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់។

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំនេះត្រូវបានវាយតម្លៃដោយតំណាងមន្ទីរទេសចរណ៍នៃខេត្តនិងទីក្រុងជាច្រើនថា នេះគឺជាសកម្មភាពវិជ្ជាជីវៈខ្ពស់ ដែលផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្នុងតំបន់ទីក្រុងព ហើយបង្កើនការតភ្ជាប់ជាមួយមូលដ្ឋាននៅទូទាំងប្រទេស។ លទ្ធផលនៃពិធីបុណ្យគឺជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគណៈកម្មាធិការប្រជាជននិងវិស័យទេសចរណ៍នៃខេត្ត-ទីក្រុង ក៏ដូចជាការគាំទ្រពីអង្គភាពពាក់ព័ន្ធ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍