Trending now

ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុនលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌អាស៊ី ខាងកើត

22:17 | 10/09/2018

នាយប់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រទេស វៀតណាម ពិធីបុណ្យ តន្ត្រីវៀតណាម ជប៉ុន ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ TTXVN)

ព្រឹត្តិការណ៍នេះគឺកម្មវិធីជួបប្រាស្រ័យសិល្បៈសំដៅលើកតម្កើងលក្ខណៈស្រស់ស្អាត នៃវប្បធម៌លោកខាងកើតរបស់ប្រជាជាតិទាំងពីរវៀតណាមនិងជប៉ុនក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ ដោយស្មារតីឆ្ពោះទៅរកកិច្ចសហប្រតិបតិ្តការដើម្បីពិភព លោកមួយប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុន លើកនេះមានការចូលរួមរបស់តារាចម្រៀងល្បីឈ្មោះជាច្រើនរបស់វៀតណាមនិងជប៉ុន។

ការសម្តែងសិល្បៈក្នុងកម្មវិធី (រូបថតៈ vtv.vn)

នៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung និងឯកអគ្គរដ្ឋទូតពិសេសជប៉ុន-វៀតណាម ឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន លោក Ryotaro Sugi បានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន បានអភិវឌ្ឍន៍ប្រកបដោយល្អប្រសើរនិងខ្លាំងក្លាគ្រប់វិស័យ។ នាបច្ចុប្បន្ន ជប៉ុនបានក្លាយទៅជាដៃគូ ធំមួយរបស់វៀតណាមលើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត មានសកម្មភាពធំៗនិងមានអត្ថន័យជាច្រើនដែលត្រូវបានរៀបចំឡើងនៅប្រទេសទាំងពីរ ក្នុងនោះមាន ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុននេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់