Trending now

ពិធីតាំងពិព័រណ៍ផែនទី និងឯកសារអំពី “ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម”

12:52 | 08/10/2020

នាព្រឹកថ្ងៃទី ៦ ខែតុលា នៅសាកលវិទ្យាល័យ Dong Nai ក្រសួងព័ត៌មាន និងសារគមនាគមន៍បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Nai វៀតណាម រៀបចំពិធីតាំងពិព័រណ៍ផែនទី និងឯកសារអំពី “ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម- ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ដ”។

និស្សិតសាកលវិទ្យាល័យ Dong Nai អញ្ជើញចូលរួមពិធីតាំងពិព័រណ៌ (រូបថត៖ baodongnai. com.vn)

ការតាំងពិព័រណ៍នេះបានបង្ហាញនូវឯកសារសំខាន់ៗដូចជា គំនូរអំពី “ប្រវត្តិសាស្ត្រសង្ខេបរបស់វៀតណាម” ឯកសារនៃសម័យសក្ដិភូមិវៀតណាមអំពីប្រជុំកោះ Hoang Sa និង Truong Sa ហើយនិងផែនទីដែលទាក់ទងទៅនឹងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសម័យអាណានិគមបារាំង រួមទាំងឯកសារ រូបភាព និងវត្ថុតាងមួយចំនួនទាក់ទងនឹងការតស៊ូដើម្បីការពារអធិបតេយ្យភាពលើសមុទ្រ និងប្រជុំកោះក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ចាំង​ឌីជីថល 3D និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានលើថេប្លេតផងដែរ។

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៨ ខែតុលា។ បន្ទាប់មក ឯកសារ រូបភាព និងវត្ថុតាងទាំងអស់នឹងត្រូវបានប្រគល់​ជូនសាកលវិទ្យាល័យ Dong Nai ដើម្បីបម្រើការអប់រំ និងឃោសនាអំពីសមុទ្រ និងកោះដល់គ្រូបង្រៀន និងនិស្សិត./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន