Trending now

ផ្សព្វផ្សាយរូបភាពទីក្រុងហូជីមិញជាមួយមិត្តភក្តិអន្តរជាតិ

11:17 | 17/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាល្ងាចថ្ងៃទី ១៦ ខែកក្កដា ពិធីបើកមហោស្រពទេសចរណ៍ទីក្រុង Ho Chi Minh លើកទី ១៦ នាឆ្នាំ ២០២០ និងមហោស្រពអាហារឆ្ងាញ់ នៃបណ្តាប្រទេសនានាដែលបានប្រព្រឹត្តទៅ នៅសួនច្បារសាធារណៈ Le Van Tam ស្ថិតក្នុងសង្កាត់ ១ ។

ថ្លែងសុន្ទរកថាក្នុងពិធីបើកនេះ លោកអនុប្រធានគណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ Ho Chi Minh Le Thanh Liem បាននិយាយថា​៖ មហោស្រពទេសចរណ៍ទីក្រុង Ho Chi Minh លើកទី ១៦ ក្រោម​ប្រធានបទ​ ទីក្រុង Sai Gon - Ho Chi Minh ជារស់រវើក​ក្នុង​ដំណើរការនិង សកម្មភាពជាច្រើន ដូចជាការ តាំង​ពិព័រណ៍ទេសចរណ៍​គួបផ្សំ​នឹងមហោស្រពអាហារឆ្ងាញ់ ៗ មកពីប្រទេសនានលើពិភពលោក​សិក្ខាសាលាជំនាញ…

សកម្មភាពពិសេសទាំងអស់នេះទាក់ទាញប្រជាជនទីក្រុងនិងភ្ញៀវទេសចរមកទស្សនាមហោស្រព កសាងទីក្រុង​ Ho Chi Minh ក្លាយទៅជា​គោលដៅប្រកបដោយសុវត្ថិភាព ចាប់ចិត្ត​និងរួសរាយរាក់ទាក់​សម្រាប់​ភ្ញៀវទេសចរ។

លោកអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh Le Thanh Liem (ទីបីរាប់ពីខាងឆ្វេង) និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាមទស្សនាស្តង់ក្នុង​ការតាំងពិព័រណ៍។ (រូបថត៖ Phap Luat)

ទន្ទឹមនឹងនោះ មហោស្រពបានបង្កើតឱកាសសម្រាប់សហគ្រាស ដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមនូវសេវាកម្មទេសចរណ៍ ឆ្លើយតបនឹង​តម្រូវការរបស់អតិថិជនក្នុងវិស័យទេសចរណ៍កាន់តែច្រើន​ពង្រីកឱកាសសហប្រតិបត្តិការរវាងសហគ្រាស បណ្តាខេត្តនិងទីក្រុង​នៅ​ទូទាំងប្រទេស។

“ទីក្រុង Ho Chi Minh តែងតែរួមជាមួយតំបន់​ សហគ្រាស ​អនុវត្តកម្មវិធី​ប្រកបដោយមានប្រសិទ្ធភាព កញ្ចប់ផលិតផល​និងសេវាកម្ម​ទេសចរណ៍ ចុះហត្ថលេខាលើកម្មវិធីទេសចរ​ដែលមានសុវត្ថិភាព​និងមានគុណភាពខ្ពស់ដែលជំរុញតម្រូវការ និងការរីក​រាលដាល​នៅទីក្រុង​ Ho Chi Minh និងអន្តរតំបន់” - លោក Liem បាននិយាយ។

ការរៀបចំនៃមហោស្រពទេសចរណ៍គឺជាសកម្មភាពជាក់ស្តែង​ដើម្បីលើកកម្ពស់រូបភាពនិងកោលដៅទីក្រុងនេះ ក្នុងការផ្សារភ្ជាប់ សំដៅ​​រអភិវឌ្ឍ រួមចំណែកដល់ការសំរេចបាននូវគោលដៅ​ខ្ពស់បំផុត​ដែលត្រូវបានចាត់តាំងដោយមេដឹកនាំទីក្រុងក្នុងវិស័យទេសចរ ឆ្នាំ២០២០។ ទន្ទឹមនឹងនោះ​ មហោស្រពនេះរួមចំណែកយ៉ាង​ប្រសិទ្ធិភាពក្នុងការស្តារវិស័យទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ។

មកដល់មហោស្រពនៅម៉ោង ១៦ : ៣០ ដល់ ១៨ : ៣០ ថ្ងៃទី ១៧, ១៨-៧ ភ្ញៀវនឹងពេញចិត្តនឹងការសម្តែងធ្វើម្ហូបពីចុងភៅកំពូល ៗ ដូចជា៖ ចុងភៅ Do Quang Long ប្រធានសមាគមចុងភៅជំនា Sai Gon; អ្នកជំនាញខាងធ្វើម្ហូបជនជាតិជប៉ុន Pham Son Vuong និងចុងភៅជំនាញដទៃទៀតមកពីសមាគមចុងភៅ Sai Gon ។

មហោស្របនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៩ ខែកក្កដា​ដោយមានសកម្មភាពចម្រុះជាច្រើន គណៈកម្មាការ​រៀបចំរំពឹងថានឹងទទួលភ្ញៀវ ២០ ម៉ឺននាក់។

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់