Trending now

ផ្សព្វផ្សាយចលនារៀនភាសាវៀតណាមនៅទូទាំងសាធារណរដ្ឋឆែក

07:21 | 04/09/2019 (ប្រភព៖ vovworld.vn)

មជ្ឈមណ្ឌលភាសាវៀតណាម Praha ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA បានរៀបចំថ្នាក់រៀនភាសា វៀតណាមដោយឥតគិតថ្លៃ សម្រាប់កុមារជនជាតិវៀតណាមជំនាន់ទី ២ និងទី ៣ នៅឆែក។

ប្អូនៗកំពុងរៀនសរសេរភាសាវៀតណាម

នេះជាសកម្មភាពសហគមន៍មួយដែលមានអត្ថន័យជ្រាលជ្រៅ រួមចំណែកលើកទឹកចិត្តនិងផ្សព្វផ្សាយចលនានៃការរៀនភាសាវៀតណាមដើម្បីចូលរួមចំណែកអភិរក្សនិងអភិ វឌ្ឍន៍វប្បធម៌ប្រពៃណីរបស់ជាតិក៏ដូចជាជំរុញឱ្យមានសេចក្តីស្រឡាញ់កាន់ តែច្រើនចំ ពោះមាតុភូមិ របស់យុវជនជំនាន់ក្រោយនៅក្នុងសហគមន៍ជនវៀត ណាមក្រៅប្រទេសនិយាយរួមនិងនៅសាធារណរដ្ឋឆែកនិយាយដោយឡែក។

យោងតាមគណៈកម្មាធិការរៀបចំ សិស្សទាំងអស់ត្រូវបានបែងចែកជា ២ ថ្នាក់ រួមមានថ្នាក់ A1 សម្រាប់អ្នកទើបស្គាល់ភាសាវៀតណាមនិងថ្នាក់ A2 សម្រាប់អ្នកដែលអាចអាននិងសរសេររួចហើយ។ កម្មវិធីនេះធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យនិងបន្តរយៈពេលមួយឆ្នាំ ដោយគ្រូដែលមានបទពិសោធន៍នៅមជ្ឈមណ្ឌលភាសាវៀតណាម Praha បង្រៀនផងដែរ។ លោក Nguyen Duy Nhien ប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ថា សមាគមតែងតែគាំទ្រចលនានៃការបង្រៀននិងរៀនភាសាវៀតណាម។ ការរៀបចំថ្នាក់រៀនភាសាវៀតណាមឥតគិតថ្លៃទាំងនេះគឺជាគំនិតផ្តួចផ្តើមរបស់ សហគមន៍ត្រកូល Duong នៅសាធារណរដ្ឋឆែក ដោយមានបំណងជួយដល់កូន ចៅ ដែលកើតនិងធំដឹងក្តីនៅសាធារណរដ្ឋឆែកមិនត្រឹមតែអាចនិយាយភាសាប៉ុណ្ណោះទេ ថែមទាំងចេះសរសេរភាសាវៀតណាមយ៉ាងស្ទាត់ជំនាញទៀតផង ហើយយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជាតិក៏ដូចជាបង្កើនការតភ្ជាប់មនោសញ្ចេតនាជាមួយប្រភពដើមនិងស្រុកកំណើតនៃមាតុប្ រទេស៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់