Trending now

ផ្លែឈើក្លែងក្លាយ ៥ មុខមើលទៅដូចជាផ្លែឈើពិតប្រាកដ ដែលតុបតែងបុណ្យចូលឆ្នាំថ្មីប្រពៃណីបានលក់នៅតាមដងផ្លូវ Hang Ma

15:47 | 17/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២០ នៅផ្លូវ Hang Ma បានលក់ចង្កោមផ្លែឈើក្លែងក្លាយប្លែកៗជាច្រើនប្រភេទ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ និងជាពិសេស​គឺការ​ឆ្លើយ​តប​នឹង​តម្រូវ​ការរបស់ប្រជាជនរដ្ឋធានី ហាងនានានៅ​តាមដងផ្លូវ​ Hang Ma​ (ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi) បាន​ដាក់តាំងនិងលក់ចង្កៀងគោម និងរូបសំណាក់​ជា​ច្រើន ផ្កាក្លែងក្លាយ​និង​ប្រដាប់​ក្មេងលេង​ និង​រូបភាព​កណ្តុរ​…មនុស្សមកពីគ្រប់ទិសទី​បាន​សប្បាយរីករាយ​និងមកដើរលេងតាមដងផ្លូវ Hang Ma នៅក្នុងឳកាស​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី និងរដូវផ្កា​រីក​មកដល់។

សូមអ្នក​ទស្សានារូបថតមួយចំនួននូវសកម្មភាពនិង​បរិយាកាស​ នៅផ្លូវ Hang Ma នៅខាងក្រោម៖

ពណ៌នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរួមជាមួយបរិយាកាសរីករាយពោរពេញទៅដោយផ្លូវ Hang Ma។ (រូបថត៖ កាសែត Kien thuc)

គ្រឿងតុបតែងដែលដាក់តាំងនិងលក់នៅទីនេះពិតជាគួរឱ្យស្រឡាញ់និងស្រស់ស្អាតណាស់។ (រូបថត៖ កាសែត Kien thuc)

អ្នក​លក់ម្នាក់​នៅ​ផ្លូវ Hang Ma បាន​និយាយ​ឲ្យ​ដឹង​ថា៖ ខ្សែព្យួរចង្កៀងគោម​មាន​តំលៃ​ពី​ ១៥.០០០ ដុង / ខ្សែ។ ខ្សែតុបតែងនិងសរសេរអក្សរ “រីករាយឆ្នាំថ្មី ជួបរាប់ពាន់រឿងសំណាង” ... មានតំលៃ ៣ ម៉ឺនដុង /ខ្សែ។ ចង្កៀងគោមមានតំលៃពី ២០ ដល់ ៦០ ម៉ឺន​/គ្រឿង...ជាដើម។ (រូបថត៖ កាសែត Kien thuc)

គ្រឿងនិងវត្ថុតុបតែងទាក់ទងនឹងកណ្តុរលេចឡើងនិង​លក់ជាច្រើន។(រូបថត៖ កាសែត Kien thuc)

នំអន្សំ ប៉ាតេ ឪឡឹកក្លែងក្លាយបានដាក់តាំងនិងលក់ …។(រូបថត៖ កាសែត Kien thuc)

…ផាវក្លែងក្លាយក៏បាន​ដាក់តាំងនិង​លក់​។ (រូបថត៖ កាសែត Kien thuc)

ក្នុង​ឆ្នាំនេះ នៅតាមបណ្តោយផ្លូវ Hang Ma បាន​លេចចេញ​និង​លក់​ចង្កោម​ផ្លែឈើក្លែងក្លាយប្លែកៗ​ជា​ច្រើន​ប្រភេទចង្កោមផ្លែឈើក្លែងក្លាយនេះ​មាន​តំលៃពី ៣ ម៉ឺន ៣ ពាន់​ដុង​/ ចង្កោម។(រូបថត៖ កាសែត Kien thuc)

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស