Trending now

បើកដំណើរការការប្រឡងផ្នែកសារព័ត៌មានស្តីពីតំបន់ជនបទថ្មីសម្រាប់អ្នកសារព័ត៌មានអាស៊ាន

11:27 | 09/05/2019 (បកប្រែដោយសំណាង)

យុគសម័យ - នៅរសៀលថ្ងៃទី ៨ ខែឧសភា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម សហការជាមួយសមាគមអ្នកកាសែតវៀតណាម បំផុសការប្រឡងផ្នែកសារព័ត៌មានស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយនិរន្តរភាពសម្រាប់អ្នកសារព័ត៌មានអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ ជាការប្រកាសព័ត៌មានស្តីពីពីធីប្រគល់ពានរង្វាន់ប្រឡងសារព័ត៌មានស្តីពីជនបទថ្មីឆ្នាំ ២០១៨ ផងដែរ។

ឆ្នំា២០១៩ ជាលើកដំបូងវៀតណាម រៀបចំពីធីសារព័ត៌មានសរសេរពីការអភិវឌ្ឍន៍លើវិស័យកសិកម្ម

និងការអភិវឌ្ឍជនបទប្រកបដោយចរីភាពសំរាប់អ្នកការសែតអាស៊ាន

ថ្លែងមតិនៅកិច្ចប្រជុំ អ្នកការសែត Tran Ba Dung សមាគមអ្នកការសែតវៀតណាម បានឲ្យដឹងថា៖នេះជាលើកដំបូងដែលវៀតណាម រៀបចំការប្រលងប្រណាំងសារព័ត៌មានសរសេរពីការអំពីការអភិវឌ្ឍលើវិស័យកសិកម្ម និងជនបទនាសម័យកាលថ្មីអភិវឌ្ឍន៍ប្រកបដោយចរីភាព សំរាប់ដល់បណ្តាអ្នកការសែតអាស៊ាន។ ការរៀបចំពិធីគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍វៀតណាម និង សមាគមអ្នកការសែតវៀតណាម ដែលបានសហព័ន្ធអ្នកការសែតអាស៊ាន(CAJ) យល់ព្រម និងដាក់បញ្ជូនក្នុងផែនការសកម្មភាពដំណាក់កាល២០១៨-២០២០។

សមាគមអ្នកការសែតវៀតណាម នឹងជូនដំណឹង ទំនាក់ទំនង អញ្ជើញ និងអំពាវនាវបណ្តាអ្នកការសែតជាសមាជិកនៃសមាគមអ្នកការសែតអាស៊ានចូលរួម។ ប្រទេសនិមួយៗបានជ្រើសរើសយ៉ាងតិចចំនួន៣០ ស្នាដៃដើម្បីចូលរួមការប្រលងប្រណាំង។ ប្រភេទនៃស្នាដៃចូលរួមការប្រលងប្រណាំងមានច្រើនប្រភេទដូចជា៖ ប្រភេទការសែតបោះពុម្ភ ការសែតអេឡិចត្រូនិក និងរូបភាពការសែត។​ បណ្តាស្នាដៃដែលបានទទួលរង្វាន់ក្នុងឆ្នាំ២០១៨ ក៏ត្រូវបានចូលរួមដែរ៕

(បកប្រែដោយសំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោង​តាម​ nhan dan.vn)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ