Trending now

បវរកញ្ញា H’Hen Nie បង្ហាញសម្រស់ស្រស់សោភាក្នុងពិធីបុណ្យកាហ្វេ Buon Ma Thuot ២០១៩

00:54 | 15/05/2019

យុគសម័យ - ក្នុងនាមជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយសម្រាប់ពិធីបុណ្យកាហ្វេ Buon Ma Thuot ២០១៩ បវរកញ្ញា H’’Hen Nie បានសកម្មចូលរួមក្នុងបណ្តាសកម្មភាពនៃកម្មវិធី។

ទស្សនិកជនរីករាយសុំថតរូបអនុស្សាវរីយ៍ជាមួយ H’Hen Nie

H’Hen Nie មានក្តីសោមនស្សរីករាយដែលបានក្លាយទៅជាឯកអគ្គរដ្ឋទូតនៃពិធីបុណ្យកាហ្វេ Buon Ma Thuot។ នាងបានចែករំលែកថា កាលពីនៅតូច នាងតែងតែមានគោលបំណងនឹងមានឱកាសផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់ស្រុកកំណើត ហេតុដូច្នេះ នេះជាឱកាសសម្រាប់នាងប្រែបំណងប្រាថ្នារបស់ខ្លួនក្លាយទៅជាកាពិត។

សម្រស់ស្រស់សោភារបស់ H’Hen Nie នៅក្នុងពេលសម្រាកមុននឹងឡើងឆាកហត់សម

នាព្រឹកថ្ងៃទី៩ខែមីនា H’Hen Nie ស្លៀកពាក់ suit ព័ណ៌ផ្លាឈូក ចូលរួមកម្មវិធីបើកវិថីសៀវភៅកាហ្វេ Buon Ma Thuot។ វត្តមានរបស់បវរកញ្ញាវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវគ្រប់រូប។

H’Hen Nie ស្លៀកពាក់ suit ព័ណ៌ផ្លាឈូក ចូលរួមកម្មវិធីបើកវិថីសៀវភៅកាហ្វេ Buon Ma Thuot

H’Hen Nie ចែករំលែកថា៖ នាងចាប់អារម្មណ៍យ៉ាងខ្លាំងលើសកម្មភាពនេះ ព្រោះថា វិថីបង្ហាញសៀវភៅ ជាកន្លែងជួបប្រាស្រ័យជាមួយអ្នកនិពន្ធ អ្នកអាន និងឧទ្ទេសនាមនូវសៀវភៅថ្មី ជាពិសេស ជាកន្លែងសម្រាប់បំផុសចំណង់ចំណូលចិត្តនឹងការអានសៀវភៅរបស់មជ្ឈដ្ឋានវ័យក្មេង។

ក្នុងសម្លៀកបំពាក់ធ្វើពីចារបាប់របស់ជនជាតិ E De បវរកញ្ញា H’Hen Nie បានដឹកនាំក្រុមក្បួនដង្ហែលើរថយន្តមានរូបដើមកាហ្វេ

នាពេលរសៀលថ្ងៃទី៩ខែមីនានេះ H’Hen Nie បានរួមជាមួយភ្ញៀវកិត្តយស ដើរក្បួនតាមដងវិថីរបស់ទីក្រុង Buon Ma Thuot ដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យកាហ្វេ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបនិងប្រជាជនតំបន់រាប់ពាន់នាក់ផងដែរ។

ក្នុងសម្លៀកបំពាក់អាវផាយទំនើបធ្វើពីក្រណាត់ចារបាប់របស់ជនជាតិ E De បវរកញ្ញា H’Hen Nie បានដឹកនាំក្រុមដើរក្បួនលើរថយន្តមានរូបដើមកាហ្វេ

នាយប់ថ្ងៃ៩ខែមីនា បវរកញ្ញា H’Hen Nie បានចូលរួមពិធីបើកពិធីបុណ្យកាហ្វេ Buon Ma Thuot ដោយកម្មវិធីសម្តែងគួរឲ្យទាក់ទាញនិងពោរពេញទៅដោយអត្តសញ្ញាវប្បធម៌ Tay Nguyen។

H’Hen Nie ចូលរួមក្នុងកម្មវិធីបើកពិធីបុណ្យកាហ្វេ Buin Ma Thuot

នាប៉ុន្មានថ្ងៃខាងមុខ H’Hen Nie នឹងបន្តរួមដំណើរជាមួយសកម្មភាពនានានៃពិធីបុណ្យកាហ្វេ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩៕

(ប្រភពព័ត៌មាន: vnmedia.vn បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន