Trending now

ប្រារព្ធពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិ វាលស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩

11:57 | 22/09/2019 (ហេង វុធ្ធី)

កម្មវិធីសិល្បៈនៅពិធីបើក ត្រូវបានរៀបចំឡើងយ៉ាងវិសេសវិសាលដោយឈរលើការ គួបផ្សំរវាងការច្នៃប្រឌិតរបស់បណ្ដាសិល្បៈករជាមួយបច្ចេកទេសនៃសម័យទំនើប។

ប្រារព្ធពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិ វាលស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩ (រូបថត៖ vovworld.vn)

នាយប់ថ្ងៃទី២០ ខែកញ្ញា នៅទីរួមខេត្ត Nghia Lo ខេត្ត Yen Bai ភាគខាង ជើងវៀតណាមបានប្រារព្ធធ្វើឡើងពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩។ កម្ម វិធីសិល្បៈនៅពិធីបើក ត្រូវបានរៀបចំឡើងយ៉ាងវិសេសវិសាលដោយឈរលើការ គួបផ្សំរវាងការច្នៃប្រឌិតរបស់បណ្ដាសិល្បៈករជាមួយបច្ចេកទេសនៃសម័យទំនើប។

វាលស្រែកាំជណ្តើរនៅ Mu Cang Chai (រូបថត៖ tuhaovietnam.com)

កម្មវិធីនេះបានបង្ហាញនូវលក្ខណៈវប្បធម៌ពិសេសដោយឡែកជាច្រើននៃតំបន់ ភាគពាយព្យនិយាយរួមនិងខេត្ត Yen Bai និយាយដោយឡែក។ ក្នុងនោះ ពិ សេសបំផុតគឺការសម្ដែងរបាំ xoe ដោយមានការចូលរួមរបស់សិល្បៈករនិងមហា ជនតំបន់ចំនួន៥០០០នាក់។ លោកស្រី Hoang Thi Hong Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានអោយដឹងថា៖

វាលស្រែកាំជណ្តើរនៅ Mu Cang Chai (រូបថត៖ tuhaovietnam.com)

“ក្នុងការសម្ដែងរបាំ xoe ឆ្នាំនេះមានលក្ខណៈថ្មីថ្មោងជាច្រើនបើធៀបនឹងការ សម្ដែងនាឆ្នាំមុន។ យើងខ្ញុំបានផ្ញើរសារស្ដីពីខឿនវប្បធម៌ដ៏ពិសេសដោយឡែក ក៏ដូចជាស្ដីពីទេសភាពធម្មជាតិស្រស់បំព្រងនៃតំបន់នេះ”។ ពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិ ស្រែកាំជណ្ដើរឆ្នាំ២០១៩មានខ្លឹមសារដ៏សម្បូរបែបដូចជា៖ កម្មវិធីសម្ដែងសិល្បៈ តាមដងវិថី ផ្សារណាត់ទេសចរណ៍និងចំណីអាហារតំបន់ភាគពាយព្យ ពិព័រណ៍រូប ថតសិល្បៈ ពិធីបុណ្យបុកអំបុក ហើយជាពិសេសគឺមហោស្រពជិះឆ័ត្រយោង ហោះដោយប្រធានបទ “ហោះលើរដូវកាលស្រូវទុំ” នៅ Mu Cang Chai ឆ្នាំ២០១៩៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ