Trending now

ប្រាក់ចំណូលចំនួន ៦២០.០០០ ពាន់លានដុងទទួលបានក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៨

00:54 | 13/05/2019

យុគសម័យ - នៅក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៨នេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៥,៥ លាននាក់ ហើយប្រាក់ចំណូលទទួលបានគឺ ៦២០.០០០ ពាន់លានដុង កើន ២១,៤% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។

ការសម្តែងសិល្បៈក្នុងពិធី

នេះជាព័ត៍មានដែលបានប្រកាសនៅក្នុងពិធីបិទឆ្នាំទេសចរណ៍ជាតិ២០១៨ - Ha Long – Quang Ninh និង Gala អបអរសាទរជោគជ័យនៃវទិកាទេសចរណ៍អាស៊ាន ២០១៩ ដែលទើបនឹងបានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១៩ខែមករា នៅទីក្រុង Ha Long នៃខេត្ត Quang Ninh។

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue; សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Pham Minh Chinh; រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien ប្រធានគណៈកម្មាធិការឆ្នាំទេសចរណ៍ជាតិ២០១៨ផងដែរ។

ព្រឹត្តិការណ៍នេះក៏បានទទួលស្វាគមន៍បណ្តារដ្ឋមន្ត្រី ប្រធានគណៈប្រតិភូទេសចរណ៍នៃ ប្រទេសអាស៊ាននានា ប្រទេសជាដៃគូ អង្គការអន្តរជាតិ អង្គទូតនិងស្ថានទូតមួយចំនួនអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៨ នេះផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធី លោក Nguyen Duc Long អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអះអាងថាឆ្នាំទេសចរណ៍ជាតិ២០១៨ វៀតណាមទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ១៥,៥ លាននាក់និងប្រាក់ចំណូលទទួលបាន ៦២០.០០០ ពាន់លានដុង កើន ២១,៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

ដោយឡែក ខេត្ត Quang Ninh បានទទួលភ្ញៀវទេសចរចំនួន ១២,២ លាននាក់ កើនឡើង ២៤% បើប្រៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិទទួលបាន ៥,២ លាននាក់ កើនឡើង ២២% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្មាំទៅមិញ ហើយប្រាក់ចំណូលសរុបទទួលបានពីអ្នកទេសចរទៅខេត្ត Quang Ninh ត្រូវបានគេប៉ាន់ស្មានថា ទទួលបានចំនួន ២៤ ពាន់ពាន់លានដុង កើន ២៨% ធៀបនឹងឆ្នាំ ២០១៧។ ខេត្ត Quang Ninh បាននិងកំពុងបញ្ជាក់នូវពាណិជ្ជសញ្ញាជាទីមកដល់ទេសចរណ៍កាន់តែទាក់ទាញនិងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ទង់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ២០១៩ សម្រាប់ខេត្ត Khanh Hoa

យោងតាមរដ្ឋមន្ត្រី លោក Nguyen Ngoc Thien ថា មានព្រឹត្តិការណ៍ សកម្មភាពវប្បធម៍ កីឡា ទេសចរណ៍និងពាណិជ្ជកម្មជាតិ១០០នេះ ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long -Quang Ninh ដោយមានប្រធានបទ៖ “Ha Long - បេតិកភណ្ឌ អច្ឆរិយៈ - ទីមកដល់ស្និទ្ធស្នាល” ត្រូវបានរៀបចំប្រកបដោយជោគជ័យ ទទួលបានប្រសិទ្ធិភាពខ្ពស់ក្នុងការវិនិយោគ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តនិងទីក្រុង ជាពិសេសខេត្ត Quang Ninh បានរួមចំណែកលើកកំពស់គុណភាពនិងពង្រីកផលិតផលនិងសេវាកម្មទេសចរណ៍ ហើយកាន់តែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ជោគជ័យដ៏ធំបំផុតនៃឆ្នាំទេសចរណ៍ជាតិ ២០១៨ គឺថា ខេត្ត Quang Ninh បានម្ចាស់ការ អំពាវនាវឲ្យមានវិនិយោគិនធំៗ ធ្វើការវិនិយោគក្នុងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈនិងបច្ចេកទេស សម្រាប់សេវាកម្មទេសចរណ៍នៅតាមមណ្ឌលទេសចរណ៍។ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានគុណភាពខ្ពស់ដូចជាផ្លូវហាយវៃ Hai Phong, ផ្លូវហាយវៃ Van Don - Ha Long កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long, ព្រលានយន្តហោះអន្តរជាតិ Van Don និងគម្រោងរមណីយដ្ឋាន ទីលានវាយកូនគោលដែលបានបើកសម្ពោធជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៨ បានផ្លាស់ប្តូរទាំងស្រុងនូវរូបភាពនិងមុខមាត់វិស័យទេសចរណ៍របស់ខេត្ត Quang Ninh ដែលរួមចំណែកដល់ការបង្កើននូវការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ប្រទេសវៀតណាម។

នៅឯពិធីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡានិងទេសចរណ៍ បានប្រគល់ទង់ជាតិដល់ខេត្ត Khanh Hoa ដែលជាខេត្តនឹងរៀបចំឆ្នាំទេសចរណ៍ជាតិ២០១៩ ដោយបើកចេញនូវព្រឹត្តិការណ៍នៃឆ្នាំទេសចរណ៍ជាតិ២០១៩ នៅ Khanh Hoa និងតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស៕

(ប្រភពព័ត៌មាន: Chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ