Trending now

ប្រព័ន្ធផ្សព្វផ្សាយពត៌មានអាស៊ីសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដំណើរឡើងវិញនូវបាល់ទាត់វៀតណាម

19:19 | 25/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដូវកាលបាល់ទាត់អាជីពរបស់វៀតណាមបានត្រលប់មកវិញជាមួយនឹងការប្រកួតមួយនៅឯព្រឹត្តិការណ៍បាល់ទាត់ជាតិរវាង ក្រុមបាល់ទាត់ Nam Dinh និង Hoang Anh Gia Lai ដែលទាក់ទាញអ្នកគាំទ្រចំនួន ១ម៉ឺននាក់មកចូលរួមគាំទ្រព្រឹត្តិ្កការណ៍ដ៏សំខាន់ៗនេះ នៅឯវគ្គប្រកួតជម្រុះពានរង្វាន់ National Cup ឆ្នាំ២០២០ កាលពីថ្ងៃទី២៣ឧសភា។

បាល់ទាត់វៀតណាមដំណើរការឡើងវិញគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ៏(រូបថត៖ VPF)

គេហទំព័រនៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានបង្ហោះអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះគុណភាព ជំនាញនៃការប្រកួតនៅពហុកីឡាដ្ឋាន Thien Truong (ទីក្រុង Nam Dinh) ព្រមទាំងជូនដំណឹងបន្ថែមទៀតថា ពានរង្វាន់បាល់ទាត់អាជីពវៀតណាម (V-League) ឆ្នាំ២០២០នឹងវិលត្រឡប់ នាថ្ងៃទី៥ មិថុនា ខាងមុខ ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានចុះផ្សាយថា បាល់ទាត់វៀតណាមបាន វិលត្រឡប់វិញមកវិញតាមរយៈការប្រកួតដំបូងរវាង Nam Dinh និង Hoang Anh Gia Lai។ គួរឲ្យកត់សម្គាល់គឺគណៈចាត់តាំងបានអនុញ្ញាត ឲ្យអ្នកគាំទ្រចូលក្នុងពហុកីឡាដ្ឋានផ្ទាល់តែម្ដង។ ពោលគឺនេះជាការប្រកួតបាល់ទាត់ដំបូងគេ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រចូលក្នុងពហុកីឡាដ្ឋានក្នុងរដូវកាលជំងឺរាតត្បាតកូវីដ១៩។

អ្នកគាំទ្រដែលចួលរួមព្រឹត្តិការណ៍បាល់ទាត់នេះក៏ត្រូវគោរពតាមការពិតនិត្យសុខភាពដើម្បីធានាការទប់ស្កាត់ជំងឺកូវីដ១៩ស្របតាមការគណត់របស់រដ្ឋាភិបាល

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Goal កំណែភាសាថៃបានពណ៌ នាការប្រកួតរវាង Nam Dinh និង Hoang Anh Gia Lai ជាពិធីជប់លៀង បាល់ទាត់ដ៏អស្ចារ្យមួយ ក្នុងកាលៈទេសៈដែល ការបន្ធូរបន្ថយនៃជំងឺឆ្លង Covid-19 នៅវៀតណាមបានជួយឲ្យបាល់ទាត់អាចវិលត្រឡប់វិញ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baovanhoa.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស