Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ IPU-140

15:36 | 06/04/2019 (យោងតាម vietnamplus.vn)

យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាកចេញពីទីក្រុង Brussels នៃព្រះរាជាណាចក្របែលហ្ស៊ិក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតសភាពិភពលោកលើកទី ១៤០ (IPU-140) នៅទីក្រុងដូហា ប្រទេសកាតា។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋាន Melsbroek នៃរដ្ឋធានី Brussels (បែលហ្ស៉ិក (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ៦ ខែមេសា លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានចាកចេញពីទីក្រុង Brusseles នៃប្រទេសប៊ែលហ្ស៊ិក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ IPU លើកទី ១៤០ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងដូហានៃប្រទេសកាតា។

មុននេះ ចាប់ពីថ្ងៃទី ៣ ដល់ទី ៦ ខែមេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប។

លោកស្រីប្រធានរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាតអន្តរសភាពិភពលោកលើកទី ១៤០ (IPU-140) និងកចិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដូហានៃប្រទេសកាតា តបតាមការអញ្ជើញរបស់ប្រធាន IPU លោកស្រី Gabriela Cuevas Barron និងប្រធានសភាកាតា លោក Ahmad Bin Abdullah Al Mahmoud ។

គួរជម្រាបថា សហភាពសភាអន្តរជាតិ (Inter Parliamentary Union - IPU) គឺជាអង្គការអន្តរជាតិមួយ ដែលប្រមូលផ្តុំតំណាងសភានៃបណ្តាប្រទេសអធិបតេយ្យ។ សម្ព័ន្ធនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៩ នៅទីក្រុងប៉ារីស (ប្រទេសបារាំង) យោងតាមគំនិតផ្តួចផ្តើមរបស់សមាជិកសភាអាមេរិកពីរនាក់ដែលស្រឡាញ់សន្តិភាពគឺលោក William Cremer (ជនជាតិអង់គ្លេស) និង Fresderic Passy (ជនជាតិបារាំង)។

ដោយមានសភាសមាជិកចំនួន ១៧៨ និងសមាជិកសម្ព័ន្ធមិត្តចំនួន ១២ នោះ សហភាពអន្តរសភាពិភពលោក (IPU) គឺជាមជ្ឈមណ្ឌលនៃសកម្មភាពការទូតសភានៅជុំវិញពិភពលោក ដែលប្រតិបត្តិការតាមគោលដៅដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា និងសភានៃបណ្តាប្រទេស។

បច្ចុប្បន្ននេះ ទីស្នាក់ការរបស់ IPU ស្ថិតនៅទីក្រុងហ្សឺណែវ (នៃប្រទេសស្វ៊ីស) ។ ប្រធាន IPU សម្រាប់អាណត្តិ ២០១៧-២០២០ គឺលោកស្រី Gabriela Cuevas Barron - សមាជិកព្រឹទ្ធសភាម៉ិកស៊ិក។ អគ្គលេខាធិការ IPU សំរាប់អាណត្តិ ២០១៨-២០២២ គឺលោក Martin Chungoong ជនជាតិកាមេរូន។

គោលដៅចម្បងរបស់ IPU គឺជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៍រវាងសភានិងតំណាងរាស្រ្ត; ពិគ្រោះយោបល់; បង្ហាញពីទស្សនៈពាក់ព័ន្ធនឹងផលប្រយោជន៍អន្ដរជាតិ ដើម្បីដាក់ចេញអនុសាសន៍ធ្វើសកម្មភាពចំពោះសភានិងសមាជិកសភា។ IPU បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារនិងលើកកម្ពស់សិទិ្ធមនុស្សនៅជុំវិញពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យសភាក៏ដូចជាការអភិវឌ្ឍ ការយល់ដឹងនិងបង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ស្ថាប័ននានា។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាតា លោក Nguyen Dinh Thao ថា នៅមហាសន្និបាតលើកននេះ គណៈប្រតិភូវៀតណាមត្រូវបានគេរំពឹងថានឹងមានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីរួមចំណែកដល់ការលើកកំពស់តួនាទីរបស់សភា ជាមួយទួនាទីជា “គ្រឹះស្ថានសម្រាប់ការអប់រំ ដើម្បីសន្តិភាព សន្តិសុខនិងនីតិរដ្ឋ” ដូចទៅនឹងប្រធានបទនៃសម័យប្រជុំពេញអង្គត្រូវបានដាក់ចេញ៕

វៀតណាមជាសមាជិកផ្លូវការរបស់ IPU នាខែមេសាឆ្នាំ ១៩៧៩ ។ ចាប់តាំងពីពេលនោះមក វៀតណាមតែងតែជាសមា ជិកសកម្មនិងមានការទទួលខុសត្រូវរបស់ IPU ដោយរួមចំណែកយ៉ាងសំខាន់ដល់មហាសន្និបាត។ ការរួមចំណែកទាំងនេះ មានឥទ្ធិពលយ៉ាងច្រើនដែលត្រូវបានមិត្តភក្តិអន្តរជាតិនិងតំបន់កោតសរសើរយ៉ាងខ្លាំង។ តាមរយៈវេទិកា IPU នេះ ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃប្រទេសនានាត្រូវបានពង្រឹងនិងពង្រីកដោយឥត ឈប់ ឈរ។

នៅខែមេសាឆ្នាំ ២០១៥ រដ្ឋសភាវៀតណាមបានកាន់តំណែងជាប្រធាននិងរៀបចំប្រកបដោយជោគជ័យនូវមហាសន្និ បាត IPU-132ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងហាណូយ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការអភិវឌ្ឍន៍របៀបវារៈ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

(យោងតាម vietnamplus.vn)

(យោងតាម vietnamplus.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស