Trending now

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី

06:18 | 12/12/2019 (ប្រភព៖ vovworld.vn)

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan, នាថ្ងៃទី ១១ ខែធ្នូ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងបទសុន្ទរកថាដ៏សំខាន់មួយនៅឯសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី; ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev; ជួបពិភាក្សាជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី; ចូលរួមនិងថ្លែងមតិនៅសម័យប្រជុំលើកទី ២ រវាងរដ្ឋសភានៃប្រទេសទាំងពីរ និងមានកិច្ចប្រជុំទ្វេភាគីជាមួយសមាគមនានារបស់រុស្ស៊ីផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា

មុននោះនាថ្ងៃទី ១០ ខែធ្នូ នៅរដ្ឋធានីម៉ូស្គូ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានអញ្ជើញជាអធិបតីក្នុងពិធីដ៏ទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកដើម្បីស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ នៅក្នុងកិច្ចប្រជុំ បន្ទាប់ពីពិធីស្វាគមន៍មក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានពិភាក្សាគ្នា លើបណ្តាបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាទិសដៅសកម្មភាពនៃឆ្នាំរុស្ស៊ីនៅវៀតណាម ២០២០ ខាងមុខ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan បានស្នើអោយស្ថាប័នសភានៃប្រទេសទាំងពីរ ផ្តោតការយកចិត្តទុកដាក់លើការជំរុញឱ្យអាជ្ញាធររុស្ស៊ីនិងវៀតណាម បើកទូលាយអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ នាំចេញផលិតផលកសិកម្មនិងជលផល ដើម្បីឈានដល់ការទទួលស្គាល់កសិកម្មនិងជលផលរបស់គ្នាទៅវិញទៅមក ក៏ដូចជាទំនិញផ្សេងទៀត។ លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើអោយក្រុមប្រឹក្សាសហព័ន្ធ

រុស្ស៊ីបន្តដើរតួនាទីជាស្ពានដើម្បីជួយខេត្ត ក្រុងនានារបស់វៀតណាមក្នុងការតភ្ជាប់និងបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់រុស្ស៊ី។ ក្នុងឱកាសនេះលោកស្រីប្រធានរដ្ឋសភាបានស្នើអោយភាគីរុស្ស៊ី បង្កលក្ខណៈងាយស្រួលសម្រាប់ការផ្តល់ទិដ្ឋាការ ការឆ្លងដែនរបស់ពលរដ្ឋវៀតណាមចូលរុស្ស៊ីផងដែរ។

រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីមានបំណងចង់អោយបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូសភាវ័យក្មេងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាមានការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាព នៅបណ្តាវេទិកាសភាតំបន់និងអន្តរជាតិ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី V. Matvienko

អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “យើងខ្ញុំនឹងបន្តមានយន្តការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតនៅបណ្តាវេទិកាពហុភាគី វេទិកាអន្តរសភានៃតំបន់និងពិភពលោក ដើម្បីគាំទ្រដល់ទស្សនៈដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងវៀតណាមនិងសហព័ន្ធរុស្ស៊ី ថែមទាំងនាំមកនូវសន្តិ ភាព មិត្តភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោកទៀតផង។ យើងទាំងអស់គ្នា នឹងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើដំណើរទៅវិញទៅមក របស់ពលរដ្ឋនៃប្រទេសទាំងពីរ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន”។

ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី V. Matvienko បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដែលជាគោលនយោ បាយការបរទេសអាទិភាពមួយ របស់សហព័ន្ធរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ វាងប្រទេសទាំងពីរ។ លោកស្រីក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ថា៖ “នាពេលខាងមុខ វៀតណាមនិងសហព័ន្ធរុស្ស៊ីនឹងអបអរខួបអនុស្សាវរីយ៍លើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីឆ្នាំរុស្ស៊ីនៅវៀតណាម ភាគីទាំងពីរបានឯកភាពគ្នា ចូលរួមរាល់សកម្មភាពទាំងអស់។ ភាគីទាំងពីរបានគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការរៀបចំការជ្រើសរើសអង្គការពលរដ្ឋវៀត ណាម ទៅធ្វើការនៅប្រទេសរុស្ស៊ី។ យ៉ាងណាមិញ រដ្ឋសភានៃប្រទេសទាំងពីរនឹងឃ្លាំមើលដំណើរការនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមនៅរុស្ស៊ីនិងពល រដ្ឋរុស្ស៊ីនៅវៀត ណាមផងដែរ”៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស